ផូស៊ីលរមាសយក្សធំជាងគេបង្អស់ ត្រូវបានរកឃើញនៅប្រទេសចិន

//s9.kh1.co/81/81249807647602294156f4316b0c978465a63d38.jpg
បច្ចេកវិទ្យា

 ១៨-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មិនមានសត្វរមាសយក្សណាមួយមានស្នែងនៅលើច្រមុះនោះទេ ទោះបីជាវាជាបុព្វបុរសរបស់សត្វរមាសសម័យបច្ចុប្បន្នក៏ដោយ

ចិន៖ ផូស៊ីលសត្វរមាសយក្សពីរដែលមានអាយុកាលប្រហែល22លានឆ្នាំ ត្រូវបានគេរកឃើញនៅក្នុងប្រទេសចិន នេះបើយោងតាមការសិក្សាដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពួកវាស្ថិតក្នុងចំណោមសត្វដ៏មហិមាដទៃទៀតដែលត្រូវបានគេរកឃើញនៅដើមសតវត្សរ៍មុន។ សត្វរមាសយក្សទាំងនេះធំជាងសត្វរមាសធម្មតា ហើយច្រើនតែមានកម្ពស់ជាង6ម៉ែត្រនិងមានទម្ងន់ជាង20តោន ដែលធ្វើឱ្យពួកវាធំជាងសត្វដំរី mammoths និងថនិកសត្វធំជាងគេដែលធ្លាប់មានជីវិតទៅទៀត។

ផូស៊ីលថ្មីនេះត្រូវបានគេរកឃើញ នៅខែឧសភា ឆ្នាំ2015 នៅតំបន់ Linxia នៃខេត្តកានស៊ូនៅភាគពាយព្យប្រទេសចិន។ ផូស៊ីលមួយមានលលាដ៍ក្បាល ឆ្អឹងថ្គាម និងធ្មេញ និងឆ្អឹង atlas vertebra ដែលជាកន្លែងដែលក្បាលភ្ជាប់ទៅនឹងឆ្អឹងខ្នង ចំណែកផូស៊ីលមួយទៀតមានឆ្អឹងខ្នងបី។

(ប្រភព៖ Tao Deng)
(ប្រភព៖ Tao Deng)

ដោយផ្អែកលើផូស៊ីលទាំងនេះ អ្នកវិទ្យាសាស្ត្របានរៀបរូបរាងសត្វបុរាណមួយនេះឡើងវិញ។ ហើយភាពខុសប្លែកនៃគ្រោងឆ្អឹងសត្វទាំងនេះ បានធ្វើឱ្យអ្នកវិទ្យាសាស្ត្រចាត់ថ្នាក់សត្វនេះជាប្រភេទសត្វថ្មីមួយ នេះបើយោងតាមការស្រាវជ្រាវដែលត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិ Communications Biology។ ពួកគេបានដាក់ឈ្មោះវាថា Paraceratherium linxiaense ដែលឈ្មោះដំបូងគឺបានមកពីក្រុមសត្វរមាសដ៏ធំរបស់វា និងឈ្មោះទីពីរបានមកពីតំបន់ដែលវាត្រូវបានគេរកឃើញ។

គួរបញ្ចាក់ផងដែរថា មិនមានសត្វរមាសយក្សណាមួយមានស្នែងនៅលើច្រមុះនោះទេ ទោះបីជាវាជាបុព្វបុរសរបស់សត្វរមាសសម័យបច្ចុប្បន្នក៏ដោយ៕

រូបគំនូរ (ប្រភព៖ Yu Chen)
រូបគំនូរ (ប្រភព៖ Yu Chen)
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T