ស្តាយធនធាន! ជើងចាស់ Ashley Cole រំលឹករឿងជូរចត់មួយ ដែល Lukaku ទទួលរងកំលុងពេលនៅ Chelsea

//s9.kh1.co/14/14493801cc3671b7aeec442f5d94e76d15a4ff86.jpg
កីទ្បា

 ១៨-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Cole រំលឹកថា កាល Lukaku នៅ Chelsea គ្មាននរណាម្នាក់ផ្តល់ការគោរពទៅឱ្យគាត់ទេ

អឺរ៉ុប៖ លោក Ashley Cole បានលើកការកោតសរសើរចំពោះការអភិវឌ្ឍន៍ខ្លួនបានឆាប់រហ័សរបស់កីឡាករ Romelu Lukaku ចាប់តាំងពីគាត់បានផ្ទេរចេញពីក្រុម Chelsea កាលពី ១០ ឆ្នាំមុន, ក្នុងនោះ Cole ក៏បានរំលឹករឿងជូរចត់មួយ កំលុងពេលដែលខ្សែប្រយុទ្ធសញ្ជាតិ ប៊ែលហ្ស៊ិក ស្នាក់នៅទឹកដី Stamford Bridge ដោយលោកបានអះអាងថានៅពេលនោះ គ្មាននរណាម្នាក់ផ្តល់ការគោរពទៅឱ្យ Lukaku នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Romelu Lukaku
  កីឡាករ Romelu Lukaku

ជាការពិតណាស់ នៅក្នុងរដូវកាលនេះ Lukaku បានជាប់ជាកីឡាករឆ្នើមបំផុតនៅក្នុងក្របខណ្ឌ Serie A របស់ប្រទេស អ៊ីតាលី បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ រកគ្រាប់បាល់បានចំនួន ២៤ គ្រាប់ និង បញ្ជូនឱ្យមិត្តរួមក្រុមសម្រេចគោលដៅបានចំនួន ១១ លើក, ហើយនេះជាភាពជោគជ័យបំផុតមួយនៅក្នុងអាជីពរបស់គាត់ ចាប់តាំងពីគាត់បានផ្ទេរចេញពីទឹកដីរបស់ប្រទេស អង់គ្លេស។

  កីឡាករ Romelu Lukaku
  កីឡាករ Romelu Lukaku

ទោះបីជាអ្វីៗហាក់មិនដំណើរការដោយរលូនសម្រាប់ Lukaku កាលស្នាក់នៅ Chelsea ក៏ដោយ, ក៏លោក Cole ជឿជាក់យ៉ាងមុតមាំថា គាត់គឺជាខ្សែប្រយុទ្ធដ៏ល្អបំផុតនៅលើពិភពលោកយើងនេះ, ហើយគាត់គឺត្រូវការចំនុចមួយដែលចាប់ផ្តើមពីជំហានដំបូងផងដែរ។

  កីឡាករ Romelu Lukaku និងលោក Didier Drogba
  កីឡាករ Romelu Lukaku និងលោក Didier Drogba

រំលឹករឿងពីអតីតកាលរបស់ Lukaku អតីតខ្សែការពារស្លាបឆ្វេងរបស់ក្រុម តោខៀវ បានមានប្រសាសន៍ប្រាប់ទៅកាន់ទូរទស្សន៍ ITV Sport យ៉ាងដូច្នេះថា៖

គាត់បានមកចូលរួមនៅទីនេះត្រឹមតែជាក្មេងម្នាក់, កាលនោះគាត់មានអាយុ ១៧ ឆ្នាំ។ Didier Drogba គឺបានក្លាយជាឪពុកធម៌របស់គេ ជានិច្ចជាកាលគាត់តែងតែជួយពន្យល់ពីបច្ចេកទេស និងចំណេះដឹងផ្សេងៗទៅកាន់ Lukaku។ ខ្ញុំគិតថាគ្មាននរណាម្នាក់បានផ្តល់ការគោរពទៅឱ្យគាត់កាលនៅ Chelsea នោះទេ។ នៅពេលដែលគាត់បានលេង, តើគាត់នឹងអាចក្លាយជាខ្សែប្រយុទ្ធកំពូលនៅ Chelsea ដែរ ឬ ទេ? គាត់តែងតែមាន Drogba នៅចាំជួយគាំទ្រពីក្រោយជានិច្ច៕

  លោក Ashley Cole
  លោក Ashley Cole
  លោក Ashley Cole

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T