ធនធានកម្រ! លោកព្រឹទ្ធាចារ្យ​ ម៉ក់​ កាណេន​ ហៅលោកតា​ សាឡាត់​ សិល្បករផ្នែកអាយ៉ៃ បានទទួលមរណភាព ដោយសារតែ...

//s9.kh1.co/88/88008b309fc3efa9474b31b7982434ab4c6490bd.jpg
តារា & កម្សាន្ដ

 ១៨-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោកព្រឹទ្ធាចារ្យ​ ម៉ក់​ កាណេន​ ហៅលោកតា​ សាឡាត់​ សិល្បករផ្នែកអាយ៉ៃដ៏ល្បីល្បាញមួយរូបបានទទួលមរណភាពដោយសារតែរោគាពាធ

តារាកម្សាន្ត: ជាដំណឹងមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាពន់ពេក ក្រោយលោកព្រឹទ្ធាចារ្យ​ ម៉ក់​ កាណេន​ ហៅ លោកតា​ សាឡាត់​ សិល្បករផ្នែកអាយ៉ៃដ៏ល្បីល្បាញមួយរូបនៃព្រះរាជាណាចក្រកម្ពុជាយើង បានទទួលមរណភាពនៅព្រឹកថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០២១នេះ​ ដោយរោគាពាធ​ ក្នុងជន្មាយុ៧៤ឆ្នាំ​ នាគេហដ្ឋានរបស់លោក​ ក្នុងរាជធានីភ្នំពេញនៅព្រឹកមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា ការបាត់បង់លោកព្រឹទ្ធាចារ្យ​ ម៉ក់​ កាណេន​ គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូបដែលមានសមត្ថភាព និងទេពកោសល្យខាងផ្នែកសិល្បៈអាយ៉ៃនៃជាតិយើង ក្រោយពេលដែលលោកព្រឹទ្ធាចារ្យ​សាឡាត់​ បានលះបង់ជីវិត ក្នុងអាជីពបម្រើវិស័យសិល្បៈតាំងពីសម័យសង្គមរាស្រ្តនិយម​ រហូតដល់បច្ចុប្បន្ន​នេះ។

ជាចុងបញ្ចប់ សូមឲ្យវិញ្ញាណក្ខន្ធលោក ព្រឹទ្ធាចារ្យ​ ម៉ក់​ កាណេន​ ហៅ លោកតា​ សាឡាត់​ បានទៅកាន់សុគតិភព និងបរមសុខាកុំបីឃ្លៀងឃ្លាតឡើយ៕

  លោកព្រឹទ្ធាចារ្យ​ ម៉ក់​ កាណេន​ ហៅ លោកតា​ សាឡាត់​
  លោកព្រឹទ្ធាចារ្យ​ ម៉ក់​ កាណេន​ ហៅ លោកតា​ សាឡាត់​
  លោកព្រឹទ្ធាចារ្យ​ ម៉ក់​ កាណេន​ ហៅ លោកតា​ សាឡាត់​
  លោកព្រឹទ្ធាចារ្យ​ ម៉ក់​ កាណេន​ ហៅ លោកតា​ សាឡាត់​
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T