រោងចក្រលាយនុយក្លេអ៊ែរ គាំទ្រដោយក្រុមហ៊ុន Amazon នឹងត្រូវសាងសង់ក្នុងទឹកដីអង់គ្លេស

//s9.kh1.co/90/902fed80004f04a6778428005c2074f5e7fb9a57.jpg
បច្ចេកវិទ្យា

 ១៨-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ខណៈពេលដែលព័ត៌មានលម្អិតអំពីពាណិជ្ជកម្មមិនត្រូវបានបង្ហាញឲ្យដឹង ការអភិវឌ្ឍត្រូវបានគេនិយាយថាមានតម្លៃប្រហែល៤០០លានដុល្លារ។

អង់គ្លេស៖ ក្រុមហ៊ុនមួយនៅពីក្រោយដោយក្រុមហ៊ុន Amazon គ្រោងនឹងសាងសង់រោងចក្រលាយសាកល្បងនុយក្លេអ៊ែរ ទ្រង់ទ្រាយធំមួយ ក្នុងតំបន់ Oxfordshire។ General Fusion របស់កាណាដាគឺជាក្រុមហ៊ុនឯកជនឈានមុខមួយ ដែលមានគោលបំណងបង្វែរក្ដីសង្ឃឹមនៃការលាយបញ្ចូល ឲ្យទៅជាប្រភពថាមពលដែលអាចធ្វើពាណិជ្ជកម្មបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រោងចក្រថ្មីនេះនឹងត្រូវបានសាងសង់នៅឯភូមិ Culham ដែលជាកន្លែងសម្រាប់កម្មវិធីស្រាវជ្រាវការលាយបញ្ចូលជាតិរបស់ចក្រភពអង់គ្លេស។ វានឹងមិនបង្កើតថាមពលទេ ប៉ុន្តែនឹងមានទំហំ៧០ភាគរយនៃរ៉េអាក់ទ័រពាណិជ្ជកម្ម។ ក្រុម General Fusion នឹងចូលជាភតិសន្យាពាណិជ្ជកម្មរយៈពេលវែង ជាមូយអាជ្ញាធរ UK Atomic Energy Authority បន្ទាប់ពីសាងសង់អាគារនេះនៅបរិវេណ Culham។ ខណៈពេលដែលព័ត៌មានលម្អិតអំពីពាណិជ្ជកម្មមិនត្រូវបានបង្ហាញឲ្យដឹង ការអភិវឌ្ឍត្រូវបានគេនិយាយថាមានតម្លៃប្រហែល៤០០លានដុល្លារ។ វាមានគោលដៅប្រតិបត្តិការនៅឆ្នាំ២០២៥។

រូបតំណាងរោងចក្រលាយនុយក្លេអ៊ែរ
រូបតំណាងរោងចក្រលាយនុយក្លេអ៊ែរ

ការលាយបញ្ចូលគឺជាដំណើរការដែលព្រះអាទិត្យបង្កើតថាមពល។ ការយកថាមពលនេះមកប្រើនៅលើផែនដី ត្រូវបានគេមើលឃើញថា ជាជំហានដ៏សំខាន់ឆ្ពោះទៅរកថាមពលនុយក្លេអ៊ែរបៃតង។ វាខុសគ្នាពីវិធីសាស្ត្រនុយក្លេអ៊ែរបុរាណ ដោយព្យាយាមលាយបញ្ចូលអាតូមជាមួយគ្នា ជាជាងញែកពួកវា។ តាមទ្រឹស្ដី ការលាយបញ្ចូលគ្នានឹងផ្ដល់ប្រភពថាមពលគ្មានជាតិកាបូន ដែលមានសុវត្ថិភាពជាងមុន ដែលផលិតកាកសំណល់វិទ្យុសកម្មតិចតួច។ ប៉ុន្តែការយកអាតូមទៅលាយជាមួយគ្នានៅសីតុណ្ហភាពច្រើនដង នាំឲ្យក្ដៅជាងស្រទាប់ខាងលើនៃព្រះអាទិត្យទៅទៀត ដែលបានបង្ហាញពីបញ្ហាប្រឈមខាងបច្ចេកវិទ្យានិងហិរញ្ញវត្ថុយ៉ាងខ្លាំង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T