CL លេចមុខនៅក្នុង FXX’s Dave ស្រាប់តែអ្នកគាំទ្រប្រតិកម្មបែបនេះ

//s9.kh1.co/2f/2f9c1a7e99d7f966d8670fc7b284751870bf6706.jpg
តារា & កម្សាន្ដ

 ១៨-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយតារាចម្រៀង និងរ៉េប ដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូង CL លេខមុខនៅក្នុង FXX’s Dave អ្នកគាំទ្រក៏មានប្រតិកម្មបែបនេះ!

កូរ៉េខាងត្បូង ៖ កំពូលតារាពហុជំនាញ CL បានត្រលប់មកសម្ដែងវិញហើយ ក្រោយលេខមុខនៅក្នុងឈុតកំប្លែង ជាមួយនឹងតារាកំប្លែង Lil Dicky របស់កម្មវិធី FXX ស៊េរីទូរទស្សន៍របស់ Dave

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
CL ជាមួយតារានៅក្នុងស៊េរីទូរទស្សន៍របស់ Dave
CL ជាមួយតារានៅក្នុងស៊េរីទូរទស្សន៍របស់ Dave

នេះបង្ហាញពីតួនាទីសម្ដែងដំបូង របស់ CL ចាប់តាំងពីនាងបានចូលរួមសម្តែងក្នុងខ្សែភាពយន្ត អាមេរិកាំងបែបកំប្លែង Mile 22 ដែលក្នុងនោះ CL សម្តែងជាម្ចាស់ក្សត្រី។ ក្នុងនោះអ្នកគាំទ្របានទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ចំពោះការវិលត្រឡប់មកសម្តែងវិញរបស់នាង។

CL នៅក្នុងរឿង Mile 22
CL នៅក្នុងរឿង Mile 22

ទោះជាយ៉ាងណា CL បានលេខមុខនៅក្នុងនៅក្នុងវគ្គទី ១ នៃ រដូវកាលទី ២ របស់ Dave ដែលបានចាក់បញ្ចាំង នៅថ្ងៃទី ១៦ ខែ មិថុនា នេះ តែបន្តិចតែប៉ុណ្ណោះ ចាប់តាំងពីភាគបានចាក់ផ្សាយមក អ្នកគាំទ្រហាក់ដូចជាមិនអស់ចិត្ត និងសង្ឃឹមថា CL នឹងបន្តដើរតួរសម្តែង ព្រមទាំងមានឈុតច្រើនជាងនេះ។

អ្នកគាំទ្រ ក៏បានបញ្ចេញមតិរបស់ពួកគេដែរ គឺ ៖

"ពួកយើងនឹកតារាសម្តែង CL!"

"យើងត្រូវការតារាសម្តែងស្រី CL ច្រើនជាងនេះ"

"យើងមានមោទនភាពចំពោះអ្នកណាស់"

"នេះជារឿងដ៏ល្បីបំផុតដែលមិនធ្លាប់មាន"

"CL ដើរតួជាខ្លួននាង តែងតែមានភាពរំភើបជានិច្ច"៕

CL​ នៅក្នុងស៊េរីទូរទស្សន៍របស់ Dave

ប្រភព: Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T