Grealish សង្ឃឹមថានឹងអាចទៅលេងជាមួយលោក Mourinho ក្រោយឮពាក្យសម្តីមួយម៉ាត់នេះ

//s9.kh1.co/ae/aefd9132b9e634b2de56c1d0c28baa46c6e7c61e.jpg
កីទ្បា

 ១៨-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Grealish សង្ឃឹមថានឹងអាចទៅលេងជាមួយលោក Mourinho ក្រោយអ្នកចាត់ការសញ្ជាតិ ព័រទុយហ្កាល់ បានប្រៀបធៀបខ្លួនជាមួយនឹងជើងចាស់ Luis Figo

អឺរ៉ុប៖ កីឡាករ Jack Grealish សង្ឃឹមថា គាត់នឹងមានឱកាសលេងក្រោមការដឹកនាំរបស់លោក Jose Mourinho បន្ទាប់ពីអ្នកចាត់ការរូបនេះបានប្រៀបធៀបគាត់ជាមួយនឹងអតីតជើងចាស់ Luis Figo

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Jack Grealish
  កីឡាករ Jack Grealish

អតីតអ្នកចាត់ការរបស់ក្រុម Tottenham Hotspur, Manchester United និង Chelsea លោក Mourinho ត្រូវបានគេសួរលោកអំពីកីឡាករ Jack Grealish មុនការប្រកួតព្រឹត្តិការណ៍ Euro ២០២០ រវាងក្រុម អង់គ្លេស ទល់នឹងក្រុម ក្រូអាត។

  លោក Jose Mourinho និង ជើងចាស់ Luis Figo
  លោក Jose Mourinho និង ជើងចាស់ Luis Figo

រំលឹកប្រសាសន៍របស់លោក Mourinho នៅពេលនោះលោកបានលើកឡើងយ៉ាងដូច្នេះថា៖

ខ្ញុំនឹងមិនធ្វើការប្រៀបធៀបទេ, ជាពិសេសជាមួយកីឡាករដែលឈ្នះបាល់មាស, ប៉ុន្តែ Grealish បានរំលឹកឱ្យខ្ញុំនឹកឃើញពី Figo។

លោក Jose Mourinho
  លោក Jose Mourinho
  លោក Jose Mourinho

ទាក់ទងនឹងការលើកឡើងបែបនេះ Grealish ក៏បានឆ្លើយតបទៅវិញដោយប្រាប់ទៅកាន់គេហទំព័រ talkSPORT យ៉ាងដូច្នេះថា៖

ខ្ញុំបានឮពីអ្វីដែលលោក Jose បានមានប្រសាសន៍, មានមនុស្សជាច្រើនដែលបានផ្ញើវាមកឱ្យខ្ញុំ។ គាត់បានសម្រេចរឿងជាច្រើននៅក្នុងការប្រកួត, គាត់ជាមនុស្សដ៏ល្បីល្បាញម្នាក់នៅក្នុងវិស័យបាល់ទាត់ ហើយគាត់គឺមិនមែនដឹងពីចំណេះដឹងបាល់ទាត់តិចតួចនោះទេ។ Luis Figo ជាកីឡាករម្នាក់ ដែលខ្ញុំចាប់អារម្មណ៍តាំងតែពីក្មេង។ គាត់គឺជាកីឡាករដ៏អស្ចារ្យម្នាក់, ប៉ុន្តែអ្វីដែលសំខាន់គឺថាលោក Mourinho គឺជាអ្នកចាត់ការដ៏អស្ចារ្យម្នាក់បាត់ទៅហើយ។ គាត់តែងតែធ្វើរឿងមិនគួរឱ្យជឿនៅក្នុងការប្រកួត។ សង្ឃឹមថ្ងៃមួយ ខ្ញុំនឹងអាចលេងក្រោមការគ្រប់គ្រងរបស់គាត់៕

  កីឡាករ Jack Grealish
  កីឡាករ Jack Grealish
  កីឡាករ Jack Grealish

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T