អុញ! គូស្នេហ៍ ដែលយកច្រវ៉ាក់ចងជាប់ដៃគ្នា៣ខែ ដើម្បីពិសោធន៍ស្នេហ៍ ឥលូវនេះបានកាត់ចេញហើយ តែបែរជា... (មានវីដេអូ)

//s9.kh1.co/13/13c8215cfe3be0ae20bb7187893a59437ecf61c9.jpg
សង្គម

 ១៨-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គូស្នេហ៍មួយគូ បានយកច្រវ៉ាក់ចងដៃភ្ជាប់គ្នារយៈពេល៣ខែ ដោយមានគម្លាតដៃពីគ្នា២ ទៅ៣សង់ទីម៉ែត្រប៉ុណ្ណោះ ដើម្បីតេស្តមើលពីក្ដីស្រលាញ់របស់ពួកគេទាំងពីរ ដែលមានឲ្យគ្នាទៅវិញទៅមក។

អ៊ុយក្រែន៖ កាលពីថ្ងៃទិវានៃក្ដីស្រលាញ់ ១៤កុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ មានគូស្នេហ៍មួយគូ ឈ្មោះថា Alexander អាយុ៣៣ឆ្នាំ និង Viktoria អាយុ២៩ឆ្នាំ មកពីប្រទេសអ៊ុយក្រែន បានសម្រេចចិត្តយកច្រវ៉ាក់ចងដៃភ្ជាប់គ្នារយៈពេល៣ខែ ដោយមានគម្លាតដៃពីគ្នា២ ទៅ៣សង់ទីម៉ែត្រប៉ុណ្ណោះ ដើម្បីតេស្តមើលពីក្ដីស្រលាញ់របស់ពួកគេទាំងពីរ ដែលមានឲ្យគ្នាទៅវិញទៅមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណាក៏ដោយ ក្រោយពីជាប់ច្រវ៉ាក់ដៃគ្នាអស់រយៈពេល១២៣ថ្ងៃមក ឥលូវនេះ ពួកគេទាំងពីរបានកាត់ផ្ដាច់ច្រវ៉ាក់ចេញនៅពីមុខរូបចម្លាក់មួយ ដែលជាកន្លែងពួកគេចាប់ផ្ដើមចងច្រវ៉ាក់ដៃដំបូង ហើយទន្ទឹមនឹងនេះដែរ ពួកគេក៏បានសម្រេចចិត្តចែកផ្លូវគ្នាតែម្ដង។

យ៉ាងណាមិញ ចំពោះមូលហេតុនៃការចែកផ្លូវគ្នានេះ គឺដោយសារតែការស់នៅមិនសូវចុះសម្រុងគ្នា ដោយពួកគេមានទម្លាប់ខុសៗពីគ្នា។ ហើយពួកគេទាំងពីរ ពិតជាមានមោទកភាពយ៉ាងខ្លាំង ដែលបានបង្កើតកំណត់ត្រាប្លែកសម្រាប់ប្រទេសអ៊ុយក្រែន ដែលអាចរស់នៅដោយចងច្រវ៉ាក់ដៃភ្ជាប់គ្នាបានរយៈពេល៣ខែផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ថ្ងៃដំបូងនៃការចងច្រវ៉ាក់ជាប់គ្នា
ថ្ងៃដំបូងនៃការចងច្រវ៉ាក់ជាប់គ្នា
ថ្ងៃដំបូងនៃការចងច្រវ៉ាក់ជាប់គ្នា
ថ្ងៃដំបូងនៃការចងច្រវ៉ាក់ជាប់គ្នា
ថ្ងៃដំបូងនៃការចងច្រវ៉ាក់ជាប់គ្នា
ថ្ងៃដំបូងនៃការចងច្រវ៉ាក់ជាប់គ្នា
អំឡុងពេលចងច្រវ៉ាក់ជាប់គ្នា
អំឡុងពេលចងច្រវ៉ាក់ជាប់គ្នា
អំឡុងពេលចងច្រវ៉ាក់ជាប់គ្នា
អំឡុងពេលចងច្រវ៉ាក់ជាប់គ្នា
ថ្ងៃដែលកាត់ច្រវ៉ាក់ចេញ
ថ្ងៃដែលកាត់ច្រវ៉ាក់ចេញ
លិខិតកំណត់ត្រាអ៊ុយក្រែន
លិខិតកំណត់ត្រាអ៊ុយក្រែន
វីដេអូ

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T