បន្ទាប់ពីបានធូរស្បើយពីជំងឺ Mek Vinai បានធ្វើរឿងមួយនេះទៅកាន់អ្នកម្ដាយ

//s9.kh1.co/34/3414aa602a01a4af6e682c60fd47c0f269cb6510.jpg
តារា & កម្សាន្ដ

 ១៨-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីទទួលបានការព្យាបាលក្រោយពីមានជំងឺពងបែកដ៏កម្រមួយនេះ តារាប្រុស លោក Mek Vinai បានធ្វើរឿងដ៏គួរឲ្យសរសើរ ដែលលាងនិងជូតជើងឲ្យអ្នកម្ដាយ និង បង្ហាញពីគោរពស្រលាញ់យ៉ាងខ្លាំង

ថៃ៖ ទោះបីជា តារាប្រុស លោក Mek Vinai មានជំងឺពងបែក ដែលជាជំងឺដ៏កម្រមួយ តែរូបលោក នៅតែត្រូវបានលើកទឹកចិត្ត ក្នុងពេលដែលត្រូវឈប់សម្រាកពីការងារនៅក្នុងវិស័យសិល្បៈមួយរយៈ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ លោក Mek Vinai ស្រាប់តែចេញមកបង្ហាញពី ការទទួលបានការទឹកចិត្តដ៏ធំធេង ពីអ្នកម្តាយជាទីស្រឡាញ់របស់លោក បន្ទាប់ពីរូបលោក បានធ្វើការលាងជើងឱ្យម្ដាយ ព្រមទាំង ក្រាបសំពះ មុនពេលយកសារុងទៅជូតជើងអ្នកម្ដាយ រួចហើយយកមកជូតមុខខ្លួនឯង។ ជាពិសេសនោះដែរ តារាប្រុសរូបនេះថែមទាំងបានបង្ហាញពីអារម្មណ៍របស់លោក នៅលើបណ្ដាញសង្គមថា៖  

សារុងអ្នកម្ដាយពិតជាក្លិនក្រអូបណាស់។ សូមអរគុណអ្នកម្ដាយដែលតែងតែមើលថែខ្ញុំ #ស្រលាញ់អ្នកម្ដាយ 

Mek Vinai

យ៉ាងណាមិញ នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានប្រិយមិត្តជាច្រើន ដែលចូលមកផ្តល់យោបល់លើកទឹកចិត្តចំពោះលោក ក៏ដូចជាជូនពរឲ្យលោកឆាប់ជាសះស្បើយ និងត្រលប់មកមានសុខភាពល្អដូចមុន ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

 Mek Vinai 
 Mek Vinai 
 Mek Vinai 
 Mek Vinai 
 Mek Vinai 
 Mek Vinai 
 Mek Vinai 
 Mek Vinai 
សកម្មភាព លោក Mek Vinai ជូតជើងឲ្យម្ដាយ
សកម្មភាព លោក Mek Vinai ជូតជើងឲ្យម្ដាយ
សកម្មភាព លោក Mek Vinai ជូតជើងឲ្យម្ដាយ
សកម្មភាព លោក Mek Vinai ជូតជើងឲ្យម្ដាយ
សកម្មភាព លោក Mek Vinai ជូតជើងឲ្យម្ដាយ
សកម្មភាព លោក Mek Vinai ជូតជើងឲ្យម្ដាយ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T