ជារៀងរាល់ចុងសប្តាហ៍ ខ្មែរឡូត តែងប្រមូលផ្តុំនូវ ចំណេះដឹងទូទៅ ពីនេះពីនោះមួយចំនួន ដើម្បីចែករំលែក ជូនដល់ប្រិយមិត្តទាំងអស់ បានអានកំសាន្ត និង ស្វែងយល់ ដោយព័ត៌មាន ក៏ដូចជាចំណេះដឹងទាំងនេះ មានលក្ខណៈចំរុះដូចជា ស្តីអំពី ទីកន្លែង សត្វ វត្ថុ សុខភាព ព្រឹត្តិការណ៍ បច្ចេកវិទ្យា ការរកឃើញថ្មីៗ និង មានផ្សេងៗ ជាច្រើនទៀត តាមដែលអាចរកបាន ពីគ្រប់ទិសទី និង ពីប្រភពនានាក្នុងអ៊ីនធើណេត។

សូមតាមដាននូវអត្ថបទសង្ខេបខ្លីៗ ដែលមានខ្លឹមសារដូចខាងក្រោម៖

ពណ៌ទឹកក្រូច ត្រូវបានដាក់ឈ្មោះឲ្យ តាមផ្លែក្រូច!

ពាក្យថា "orange" របស់អង់គ្លេស ត្រូវបានប្រែក្លាយមកពីពាក្យ "naranja" របស់អេស្ប៉ាញ ហើយដែលពាក្យ "naranja" នេះ ទៀតសោត មកពីពាក្យ "naranga" របស់ភាសាសំស្រ្កឹត .. ភាសាអង់គ្លេស បានលុបអក្សរ n មួយចោល ប្រែក្លាយចេញជាពាក្យ "orange" ដែលពាក្យនេះ ត្រូវបានចាប់ផ្តើមប្រើប្រាស់ នៅដើម សតវត្សរ៍ ទី16 ហើយក្រោយមក ពាក្យនេះ ត្រូវបានគេ សំដៅ ទៅលើផ្លែក្រូចផង និង ពណ៌របស់វាផង (Orange) .. ប៉ុន្តែ មុនពេល គេចាត់ទុកពាក្យ "orange" នេះជាពណ៌ គឺដំបូងឡើយ គេបានប្រើប្រាស់នូវពាក្យ "geoluhread" ដែលមានន័យចំថា "yellow-red" ។


សួនឧស្យានមួយកន្លែងនេះ មានសភាពរីងស្ងួត នៅរដូវរងា ប៉ុន្តែ លិចទឹកជម្រៅ 10ម៉ែត្រ ក្នុងរដូវក្តៅ ទៅវិញ .. ដែលមានទីតាំងនៅ ជើងភ្នំ Hochschwab ក្នុងតំបន់ Tragoess ប្រទេស អូទ្រីស។



លោក Tom Davies សញ្ជាតិដើម ញ៊ូហ្សែលឡេន រស់នៅលើកោះ Fiji បានបង្កើតនូវទូកផ្លាស្ទិក ធ្វើឡើងពីដបជ័រជាច្រើន ចងភ្ជាប់គ្នា។


ពួកគេជាអ្នកតំណាងអោយប្រទេស ស្វេហ្ស៊ីឡង់ (SWAZILAND) នៅអង្គការសហប្រជាជាតិ។


ផ្កាដ៏ស្រស់ស្អាតនេះ មានឈ្មោះជាភាសាអង់គ្លេសថា Odessa Calla Lilies។


រៀបចំដោយទំព័រ៖

ព័ត៌មានប្លែកៗនិងចំណេះដឹងប្រចាំថ្ងៃ


ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]