«BTS, THE BEST» បំបែកកំណត់ត្រាកំពូលលើតារាងលក់អាល់ប៊ុមរបស់ Oricon ក្នុងរយៈពេលតែ ១ថ្ងៃ!

//s9.kh1.co/e9/e9b3ab51bec4e94610997f5d3e0a16bea7c5236a.jpg
យុវវ័យ

 ១៨-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

លេងសើចម៉េចបាន! អាល់ប៊ុមភាសាជប៉ុន «BTS, THE BEST» របស់ BTS រកបានកំណត់ត្រាកំពូលលើតារាងលក់អាល់ប៊ុម Tops Daily Album Chart របស់ Oricon ក្នុងរយៈពេលតែ ១ថ្ងៃប៉ុណ្ណោះ

កូរ៉េខាងត្បូង ៖ ថ្មីៗនេះអាល់ប៊ុមភាសាជប៉ុន «BTS, THE BEST» របស់ក្រុមចម្រៀងប្រុស BTS បានបំបែកកំណត់ត្រាកំពូល ឡើងដល់លំដាប់ Top 1 លើតារាង Tops Daily Album Chart របស់ Oricon ក្នុងរយៈពេលតែ ១ថ្ងៃប៉ុណ្ណោះបន្ទាប់ពីចេញផ្សាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលតែ ១ថ្ងៃ បន្ទាប់ពីការចេញផ្សាយនៅថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ ២០២១ អាល់ប៊ុមភាសាជប៉ុន «BTS, THE BEST» លក់ចេញបានចំនួន ៥៧១,៥៨៩ បន្ទះ ដោយធ្វើអាល់ប៊ុមនេះហក់ឡើងដល់កំពូលតារាង Oricon’s Daily Album Chart តែម្ដង។

BTS
BTS

ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២០ BTS ក៏បានបំបែកកំណត់ត្រាលក់ប្រចាំសប្តាហ៍ផ្ទាល់ខ្លួនជាមួយនឹង Japanese Album «MAP OF THE SOUL : 7 ∼THE JOURNEY»  ដោយលក់បានចំនួន ៥៦៤,០០០ បន្ទះ លើតារាងខាងលើនេះផងដែរ៕

សូមអបរសាទរ BTS ចំពោះកំណត់ត្រាថ្មីនេះ!

BTS
BTS

ប្រភព ៖ Soompi                           

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T