ដល់ក! រកឃើញករណីវិជ្ជមានកូវីដ១៩ សរុប ៣៩ករណី មានទាំងព្រះសង្ឃ ២២អង្គ

//s9.kh1.co/0f/0f76030957e6243d57fc4b75640ff57a412e6dde.jpg
សង្គម

 ១៨-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានធ្វើតេស្តសំណាក លើព្រះសង្ឈ តាជី យាយជី ក្រុមនិស្សិតដែលស្នាក់​នៅក្នុងវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ

ភ្នំពេញ៖ សាលាសង្កាត់ ស្ទឹងមានជ័យ បានប្រកាសជូនដំណឹងថា នៅវេលាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានស្ទឹងមានជ័យទី១ ​​ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានធ្វើតេស្តសំណាក លើព្រះសង្ឈ តាជី យាយជី ក្រុមនិស្សិតដែលស្នាក់​នៅក្នុងវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានចំនួន​ ៣៧៣អង្គនាក់ ក្នុងនោះមានស្រី៦១នាក់ ។ ជាលទ្ធិផល នៃការពិនិត្យពេញមួយព្រឹក ឃើញថា មានវិជ្ជមានកូវីដ១៩ សរុប ៣៩អង្គនាក់ ក្នុងនោះដែរ មានព្រះសង្ឈ២២អង្គ , តាជីយាយជី ០៣នាក់ , និស្សិតស្នាក់នៅក្នុងវត្ត ០២នាក់ និងប្រជាពលរដ្ឋលក់ដូរក្នុងវត្ត ១២នាក់ផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឱ្យដឹងដែរថា ក្រោយពិនិត្យឃើញមានវិជ្ជមានកូវីដ១៩ហើយនោះ ព្រះសង្ឈ និងអ្នកពាក់ព័ន្ធទាំង ៣៩អង្គនាក់ ត្រូវបានក្រុមគ្រូពេទ្យដឹកតាមរថយន្តយកទៅកាន់កន្លែងសម្រាកព្យាបាលផងដែរ ។ ដោយឡែក ព្រះសង្ឈ និងអ្នកដែលឆ្លងកាត់ការតេស្តសំណាកហើយមិនមានវិជ្ជមានកូវីដ១៩នោះ គឺតម្រូវឱ្យធ្វើចត្តាឡីស័ក្ត១៤ថ្ងៃ នៅក្នុងវត្តផងដែរ៕

រូបភាព សាលាសង្កាត់ ស្ទឹងមានជ័យ
រូបភាព សាលាសង្កាត់ ស្ទឹងមានជ័យ
រូបភាព សាលាសង្កាត់ ស្ទឹងមានជ័យ
រូបភាព សាលាសង្កាត់ ស្ទឹងមានជ័យ
រូបភាព សាលាសង្កាត់ ស្ទឹងមានជ័យ
រូបភាព សាលាសង្កាត់ ស្ទឹងមានជ័យ
រូបភាព សាលាសង្កាត់ ស្ទឹងមានជ័យ
រូបភាព សាលាសង្កាត់ ស្ទឹងមានជ័យ
រូបភាព សាលាសង្កាត់ ស្ទឹងមានជ័យ
រូបភាព សាលាសង្កាត់ ស្ទឹងមានជ័យ

ប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ

Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T