តើមិត្តភក្តិរបស់អ្នក ជាមនុស្សបែបណា ដោយផ្អែកលើតារានិកររបស់ពួកគេ?

//s9.kh1.co/7e/7e731b92cdf80f6bcce39a458892336a2c3d18b9.jpeg
យុវវ័យ

 ១៨-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

មកមើលចរិត មិត្តសម្លាញ់របស់អ្នក ថាគេជាមនុស្សបែបណា!

យល់ដឹង៖ ការរាប់អានមិត្ដភក្ដិ មិនមែនចេះតែរាប់នោះទេ តារានិកររបស់អ្នក ក៏អាចបញ្ជាក់បានដែរថា មនុស្សបែបណា គួរតែរាប់អាន ហើយមនុស្សបែបណា មានអត្ដចរិតបែបណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យើងនឹងបង្ហាញថា តើមិត្តភក្តិរបស់អ្នកជាមនុស្សបែបណា ដោយផ្អែកលើតារានិកររបស់ពួកគេទាំង ១២ ៖

♈️ Aries (Mar 21 – Apr 19)

ការមានមិត្ដភក្ដិស្លាប់រស់ជាតារានិករ Aries មានន័យថាអ្នកនឹងមានការសប្បាយច្រើន ពីព្រោះពួកគេចូលចិត្តលេងសើចនិងចូលចិត្ដការផ្សងព្រេង។ តារានិករ Aries មិនចូលចិត្ដការកុហកនោះទេ បើអ្នកចង់ក្លាយជាមិត្ដល្អរបស់ពួកគេ អ្នកមិនត្រូវកុហកគេឡើយ។ តារានិករ Aries ជាប្រភេទមនុស្សដែលគោរព និងស្ញប់ស្ញែងអ្នក ហើយជាតារានិករដែលស្មោះត្រង់បំផុត។

♉️ Taurus (Apr 20 – May 20)

នៅពេលដែលអ្នកមានតារានិករ Taurus ជាមិត្តល្អ គឺមានន័យថា អ្នកមានមិត្តភក្ដិ ដែលអាចធ្វើដំណើរ និងតែងតែញាំជាមួយអ្នក គ្រប់ទិសទី។ ពួកគេមិនបដិសេធរាល់ការស្នើរសុំរបស់អ្នក ក្នុងការធ្វើដំណើរកម្សាន្ដឡើយ ហើយនឹងនៅ ចំពោះការកំដរជានិច្ច។

តារានិករ Taurus តែងតែផ្ដល់ដំបូន្មានល្អៗ ដល់អ្នកគ្រប់ពេល ហើយគេតែងតែគោរពអ្នក និងទទួលយកភាពខុសរបស់អ្នក និងជួយកែលម្អអ្នកជានិច្ច។ 

ពួកគេតែងតែនៅជាមួយអ្នកជានិច្ច នៅពេលដែលអ្នកមិនសប្បាយចិត្ត ឬត្រូវការមនុស្សកំដរ។

♊️ Gemini (May 21 – Jun 20)

តារានិករ Gemini ត្រូវបានចាត់ទុកថា ជាអ្នកដែលងាយចុះចូលក្នុងសង្គម ជាពិសេសលក្ខណៈជាក្រុម។ ពួកគេតែងតែមានមិត្ដភក្ដិជាច្រើនប្រភេទ មិនថានៅទីណាទេ ឲ្យតែមានតារានិករ Gemini នៅទីនោះ ប្រាកដជាពោរពេញទៅដោយសំណើច និងការសប្បាយ។ 

ចំណុចពិសេសមួយទៀតគឺថា នៅពេលដែលតារានិករ Gemini ចាត់ទុកអ្នកមិត្ដល្អហើយនោះ មានន័យថាអ្នកជាមនុស្សដែលមានសំណាង ពីព្រោះថាតារានិករនេះមិនសូវមានមិត្ដភក្ដិល្អច្រើននោះទេ គឺអ្នកជាមនុស្សដែលគេទុកចិត្ដបំផុត។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

អ្នកប្រាកដជាមានសំណាងណាស់ ប្រសិនបើអ្នកមានតារានិករ Cancer ជាមិត្ដល្អ ព្រោះតារានិករនេះ នឹងដើរតួជាការពារអ្នកគ្រប់ពេល។ ហើយគេបាន ចាត់ទុកអ្នកជាសមាជិកគ្រួសារម្នាក់ផងដែរ។ តារានិករ Cancer តែងតែចងចាំរាល់អតីតកាល ដែលគេធ្លាប់បានឆ្លងកាត់ជាមួយអ្នក និងធ្វើយ៉ាងណាដើម្បីឲ្យមិត្ដភាពអ្នកនិងគេ នៅបន្តបានយូរអង្វែង។

♌️ Leo (Jul 23 – Aug 22)

មានតារានិករ Leo ជាមិត្តល្អ គឺមានន័យថាអ្នកសម្បូរតែភាពសប្បាយរីករាយ ហើយពួកគេមានចិត្ដសប្បុរស និងគោរពស្រលាញ់មនុស្សទាំងឡាយ។ 

ប៉ុន្ដែមានពេលខ្លះ តារានិករនេះ មានចរិតជាថៅកែបន្ដិច ប៉ុន្ដែមនុស្សនៅជុំវិញខ្លួនគេ តែងតែបំភ្លេចចោល ចរិតបែបនោះរបស់គេ ព្រោះថាគេជាមនុស្សដែលកំប្លែង។

♍️ Virgo (Aug 23 – Sep 22)

តារានិករ Virgo គឺជាមិត្តភក្តិម្នាក់ដែលទន់ភ្លន់ និងមានភាពសប្បុរស។ ពួកគេមានការខ្មាស់អៀនបន្ដិច នៅពេលដែលគេបានជួបមនុស្សចំណូលថ្មី។ 

ពួកគេមិនចូលចិត្តការដឹកនាំ ឬធ្វើអ្វីតាមមិត្តភក្តិរបស់ពួកគេនោះទេ។ ជំនាញរបស់តារានិករ Virgo នេះគឺការដោះស្រាយបញ្ហា និងផ្ដល់ដំបូន្មានដល់មិត្ដភក្ដិ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

តារានិករនេះ ជាមនុស្សពូកែក្នុងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ហើយគេក៏ជាមនុស្សដែលមានភាពទាក់ទាញជាមួយនឹងទំនាក់ទំនងដែរ។ មានមិត្ដជាតារានិករនេះមានន័យថា អ្នកនឹងទទួលបានដំបូន្មានល្អៗពីគេ។ 

ប៉ុន្ដែមានរឿងមួយដែលតារានិករនេះ ពិបាកក្នុងការធ្វើ គឺគេពិបាក នឹងលាក់រឿងអាថ៌កំបាំងអ្វីមួយ។

♏️ Scorpio (Oct 23 – Nov 21)

ចំពោះតារានិករនេះវិញ គឺគេជាមនុស្សដែលស្មោះត្រង់បំផុត ហើយគេចូលចិត្ដអ្វីដែលជា ភាពឯកជន និងចំណាយពេលសម្រាប់ខ្លួនឯង ជាជាងជាមួយអ្នកដទៃ។ ប៉ុន្ដែនៅពេលដែលគេកើតទុក្ខ គេត្រូវការមិត្ដភក្ដិមកជួយរំលែកទុក្ខគេ។ 

តារានិករនេះចូលចិត្ដមនុស្សដែលស្មោះត្រង់ចំពោះគេ និងយល់ពីអារម្មណ៍គេ ហើយនៅក្បែរគេ ពេលដែលគេមានទុក្ខ។

♐️ Sagittarius (Nov 22 – Dec 21)

ប្រសិនបើអ្នកមានមិត្ដភក្ដិជាតារានិករ Sagittarius នោះមានន័យថា អ្នកស្ថិតនៅក្នុងភាពសប្បាយរីករាយ ហើយពួកគេចូលចិត្ដសេរីភាព និងការផ្សងព្រេង។ 

តារានិករនេះពូកែស្គាល់ កន្លែងកម្សាន្ដថ្មីៗជាច្រើន ម្យ៉ាងវិញទៀត គេជាមនុស្សដែលងាយចូលចុះជាមួយអ្នកដទៃ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

Capricorn មានពេលទំនេរច្រើនគួរសម គឺអាចនិយាយបានថា គេតែងតែទំនេរ រាល់ពេលដែលអ្នកត្រូវការគេ។ 

តារានិករនេះ ចូលចិត្ដមិត្ដទាំងឡាយណា ដែលមានចំណេះដឹងគួរសម ហើយនៅពេលដែលគេ ចង់ធ្វើជាមិត្ដល្អជាមួយអ្នក មានន័យថា តារានិករនេះជឿទុកចិត្ដមកលើរូបអ្នក ជាខ្លាំង។

♒️ Aquarius (Jan 20 – Feb 18)

ជាតារានិករមួយ ដែលមានមិត្ដភក្ដិច្រើនជាងគេ ពីព្រោះពួកគេចូលចិត្ដរាប់អានមិត្ដ។ តារានិករនេះ តែងមានគេចូលចិត្ដ ពីព្រោះថាគេមានលក្ខណៈពិសេសផ្ទាល់ខ្លួនមួយ។ 

គេជាមនុស្ស ដែលស្មោះត្រង់ និងមានចិត្ដមេត្ដាធម៌។ តារានិករនេះតែងតែ សង្កេតមើលមនុស្សទាំងឡាយ នៅពេលដែលគេមានទុក្ខ និងព្យាយាមជួយគេជានិច្ច។

♓️ Pisces (Feb 19 – Mar 20)

ធ្វើជាមិត្ដជាមួយតារានិករនេះ គឺមានន័យថា អ្នកមានមិត្ដជាមនុស្សដែលមានភាពមេត្ដាធម៌ នៅក្នុងខ្លួន និងតែងជួយគេរាល់ពេលដែលគេត្រូវការ។ 

តារានិករនេះ មុននឹងជ្រើសរើសនរណាម្នាក់ ជាមិត្ដស្លាប់រស់ គឺនៅពិចារណាវែងឆ្ងាយបន្ដិច ព្រោះថាគេធ្លាប់រងភាពឈឺចាប់ដោយសារការចាញ់បោកពីមិត្ដភក្តិ ទើបធ្វើឲ្យគេមិនងាយទុកចិត្ដអ្នកណា។

ប្រភព: YourTango

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T