យល់ដឹង៖ មេអំបៅ ត្រូវបានគេចាត់ទុកថា តំណាងឲ្យសេរីភាព សន្តិភាព និងភាពសប្បាយរីករាយ ដោយគ្មានទុក្ខព្រួយ ជាមូលហេតុដែលយើង ចាត់ទុកអត្ថន័យរបស់វា ទាក់ទងនឹងខែកំណើតរបស់អ្នក។ មេអំបៅនីមួយៗសុទ្ធបង្កប់អត្ថន័យដែលអ្នកនឹកស្មានមិនដល់ ដែលទាក់ទងជាមួយ ឧបនិស្ស័យផ្ទាល់ខ្លួនរបស់អ្នក។  

សូមតាមដានខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ខែមករា

ខែមករាគឺជាខែពិសេសបំផុតក្នុងអត្ថបទនេះ ព្រោះភាពវិជ្ជមានរបស់វា ដើរតួរសំខាន់ នៃភាពជាអ្នកដឹកនាំ ហើយក្នុងពេលតែមួយ វាក៏ជាពន្លឺបំភ្លឺផ្លូវ ដ៏សំខាន់ផងដែរ។ ចំពោះមនុស្សដែលកើតខែនេះ មានមនុស្សជាច្រើន ដែលនៅជុំវិញអ្នក តែងតែឱ្យតម្លៃទៅលើ ថាមពលរបស់អ្នក ហើយកោតសរសើរអ្នក។ វាជាភាពអស្ចារ្យរបស់អ្នក ដែលអ្នកអាចធ្វើអោយ ខ្លួនឯងក្លាយជាមនុស្សម្នាក់គួរឱ្យស្រឡាញ់ និងគួរឲ្យចង់រាប់អាន។

រូបភាពតំណាង

២. ខែកុម្ភៈ

មនុស្សដែលកើតក្នុងខែកុម្ភៈ ជាធម្មតា មានលក្ខណៈពិសេស នៃសន្តិភាព នៅក្នុងខ្លួនពួកគេ។ ពួកគេជាប្រភេទមនុស្សដែលមានសណ្តានចិត្តល្អ និងចូលចិត្តបង្កើតមិត្តភាពជាមួយអ្នកដទៃ។ មនុស្សដែលនៅជុំវិញអ្នក ស្ទើរតែគ្មាននរណាម្នាក់ អាចព្រងើយកន្តើយ នឹងភាពគួរឲ្យស្រលាញ់របស់អ្នកបានទេ។ ទោះយ៉ាងណាក៏ដោយអ្នកក៏ជាមនុស្សដែលមានភាពក្លាហាន ឆ្លងកាត់ឧបសគ្គគ្រប់ប្រភេទដោយមិនរាថយ និងមានមនសិការរឹងមាំ នៃមិត្តភាព។ 

រូបភាពតំណាង

៣. ខែមីនា

មេអំបៅខែមីនា បង្ហាញថាអ្នកគឺជា ប្រភពថាមពល មិនគួរឱ្យជឿមួយ គ្មាននរណាម្នាក់អាចប្រកែកបាន ថាអ្នកជាមនុស្សដែលមានចិត្តមោះមុត និងគ្មានអ្វីអាចបញ្ឈប់ ការតាំងចិត្តក្នុងការធ្វើអ្វីមួយរបស់អ្នកបានទេ។ ឥទ្ធិពលដែលអ្នករស់នៅ ពីមួយថ្ងៃ ទៅមួយថ្ងៃ ធ្វើឱ្យមនុស្សជាច្រើន មើលឃើញថាអ្នក ជាមនុស្សម្នាក់ដែលអស្ចារ្យ ហើយស័ក្តិសមកាន់កាប់តំណែងជាអ្នកដឹកនាំ។ 

រូបភាពតំណាង

៤.​ខែមេសា

ចរិតដែលគ្រប់គ្រងនៅខែនេះ គឺជាភាពបុិនប្រសប់ មិនគួរឱ្យជឿរបស់អ្នក ទាំងសិល្បៈ និងអារម្មណ៍។ អ្នកតែងតែខិតខំដើម្បីទទួលបានស្ថេរភាពដ៏ធំធេង នៅក្នុងជីវិតរបស់អ្នក និងមានភាពអត់ធ្មត់ដោះស្រាយរាល់ជម្លោះ ដោយសន្តិវិធីបំផុត។ នោះហើយជាមូលហេតុដែល មនុស្សគ្រប់គ្នា តែងតែចង់ភាពជិតស្និទ្ធ ជាមួយអ្នក។ ចំណែកឯបញ្ហាតែមួយគត់ដែលអ្នកមានគឺ អ្នកមិនមានទំនុកចិត្តលើខ្លួនឯង ដូច្នេះអ្នកប្រហែលជាមិនដែលជឿ អ្វីដែលអ្នកដទៃ និយាយទៅកាន់អ្នកទេ។ អ្នកមានតម្លៃ ច្រើនជាងអ្វីដែលអ្នកគិត។

រូបភាពតំណាង

៥. ឧសភា

អ្នកដែលកើតក្នុងខែឧសភា ជាធម្មតាជាមនុស្សដែលមានចរិតល្អ មានការប្រាស្រ័យទាក់ទងល្អ និងចេះជួយយកអាសារអ្នកដទៃ។ ជាពិសេស អ្នកជាអង្អែកយ៉ាងរឹងមាំសម្រាប់គ្រួសារ និងមិត្តភក្តិ។ និងជាមនុស្សដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការធ្វើអ្វីមួយ។

រូបភាពតំណាង

៦. មិថុនា

អ្នកដែលកើតនៅក្រោមមេអំបៅខែមិថុនា ជាញឹកញាប់ ជាមនុស្សដែលមានផ្ទៃខាងក្រោយ ខាងវិញ្ញាណពេញលេញ ពោលគឺជា មនុស្សដែលមានអារម្មណ៍នឹងធឹង និងមានការគិតពិចារណាបានច្បាស់លាស់ មុនពេលធ្វើអ្វីមួយ។ ជាហេតុដែលមនុស្សគ្រប់គ្នាចង់រួមការងារ ឬរួមដំណើរជីវិតជាមួយ មនុស្សប្រភេទនេះជាខ្លាំង។

រូបភាពតំណាង

៧. ខែកក្កដា

ផ្ទុយពីមនុស្សមុនៗ មនុស្សដែលកើតក្នុងខែកក្កដា តែងតែបង្ហាញខ្លួន ជាមនុស្សដែលចូលចិត្តការផ្សងព្រេង និងមិនស្ទាក់ស្ទើរក្នុងការមើលថែ អ្នកដែលនៅជុំវិញខ្លួន គោរព និងស្មោះត្រង់ចំពោះពួកគេយ៉ាងខ្លាំង។ ជាអកុសលមនុស្សប្រភេទនេះមិនសូវជាទទួលបានការតបស្នង ជាមួយភាពល្អរបស់គេនោះទេ​ ពោលគឺពិភពលោក តែងផ្តល់ភាពអយុត្តិធម៌មកគេជានិច្ច។

រូបភាពតំណាង

៨. សីហា

ទាំងនេះគឺជាមេអំបៅ ដែលមានស្មារតីស្មោះត្រង់ គោរព និងចេះដឹងពីគុណតម្លៃ នៃគុណធម៌របស់មនុស្សម្នាក់ៗ ដែលពួកគេរស់នៅជាមួយ។ ហេតុដូច្នេះហើយ ពួកគេតែងត្រូវបានគេស្រឡាញ់ និងកោតសរសើរយ៉ាងខ្លាំង ព្រោះពួកគេបង្កើតសោភ័ណភាព និងបរិយាកាសល្អ ទៅកាន់មនុស្សជុំវិញខ្លួនរបស់ពួកគេ។

រូបភាពតំណាង

៩. ខែកញ្ញា

អ្នកដែលកើតក្នុងខែកញ្ញា គឺបានមកដល់ពិភពលោក ដោយការប្រទានពរពីធម្មជាតិ ជាមួយនឹងចរិតលក្ខណៈការពាររឹងមាំ និងភាពចង់ដឹងចង់លឺ ពីអ្វីថ្មីដែលមាននៅក្នុងពិភពលោកនេះ។ ជាហេតុដែលធ្វើឲ្យពួកគេ គ្មានភាពស្ទាក់ស្ទើរ ក្នុងការធ្វើដំណើរកម្សាន្ត ដើម្បីទទួលបានបទពិសោធន៍ ជីវិតថ្មីៗនោះទេ។

រូបភាពតំណាង

១០. តុលា

មេអំបៅនៃខែតុលា ជាមនុស្សដែលមានការប្តេជ្ញាចិត្តយ៉ាងខ្លាំង។ ពួកគេជាមនុស្សដែលមានការសម្រេចចិត្តខ្ពស់ ចំពោះការងារគ្រប់ប្រភេទ។ ជាពិសេសថាមពលដ៏អស្ចារ្យរបស់គេ អាចស្រោចស្រង់ការងារដែលរៀបនឹងខ្ទេចខ្ទី ឲ្យក្លាយជាសមិទ្ធផល ដ៏ល្អមួយផងដែរ។

រូបភាពតំណាង

១១.​ ខែវិច្ឆិកា

មេអំបៅនៃខែវិច្ឆិកា ជាធម្មតាមានបញ្ញា និងការស្រមើលស្រមៃខ្ពស់បំផុត។ ជាធម្មតាពួកគេសម្រេចបាននូវរឿងផ្សេងៗតាមរយៈស្មារតីចង់ដឹង ចង់ឃើញ និងទេពកោសល្យធម្មជាតិរបស់ពួកគេ។ បន្ថែមពីនេះទៀត ពួកគេជាអ្នកស្រឡាញ់សេចក្ដីពិត និងងប់ងល់ជាមួយការសិក្សា។ ដំបូន្មានល្អបំផុត របស់ពួកគេគឺ ពួកគេមិនដែលអនុញ្ញាត ឱ្យការរិះគន់របស់អ្នកដទៃ បិទស្មារតីច្នៃប្រឌិតរបស់ខ្លួនបានទេ។

រូបភាពតំណាង

១២. ធ្នូ

បុគ្គលិកលក្ខណៈធម្មជាតិ របស់មេអំបៅខែធ្នូគឺ ពួកគេមានស្មារតីរំជួលចិត្ត និងមានសមត្ថភាពខ្ពស់ ក្នុងការទទួលយកកំហុសផ្ទាល់ខ្លួន ហើយរៀនពីវា។ មនុស្សប្រភេទនេះ តែងតែជាមិត្តដ៏ល្អ និងមានភាពស្មោះត្រង់បំផុត ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់រាប់អាន៕

រូបភាពតំណាង

ប្រភព ៖ dazzling

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]