កន្លែងស្អាតៗនៅក្នុងរឿង K-Drama ដែលហ្វេនៗគួរតែទៅលេងយ៉ាងហោចណាស់ម្ដង ក្នុងមួយជីវិត!

//s9.kh1.co/19/1931b7c042bfe3a89d1449221e1074e07e8d0577.jpg
យុវវ័យ

 ១៧-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ប្រមូលផ្ដុំកន្លែងដែលមានទេសភាពស្អាតៗ ដែលហ្វេនៗឃើញនៅក្នុងរឿង K-Drama ល្បីៗទាំងនេះ ហើយអ្នកគួរតែទៅទស្សនាទីនោះ យ៉ាងហោចណាស់ឲ្យបាន ១ដងដែរ ក្នុង១ឆាកជីវិតនេះ!

កម្សាន្ត ៖ មានកន្លែងស្អាតៗជាច្រើន នៅក្រៅប្រទេស ដែលអ្នកនិយមមើលរឿងភាគ បានឃើញវា នៅក្នុងរឿងភាគកូរ៉េ K-Drama ហើយតំបន់ទាំងនោះ សុទ្ធតែជាទីតាំងទេសចរណ៍ដ៏ទាក់ទាញ និងល្បីល្បាញខ្លាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ អាចដោយសារតែឥទ្ធិពលនៃវិស័យ K-Drama របស់កូរ៉េខាងត្បូង ទើបធ្វើឲ្យមានកំណើនភ្ញៀវទេសចរជាច្រើន សម្រុកទៅទស្សនាផ្ដិតយកទេសភាពស្អាតៗនៅទីនោះជាហូហែ រហូតដល់អ្នកស្រុកប្រចាំតំបន់ឆ្ងល់ថា តើហេតុអ្វីបានជាមានអ្នកទេសចរមកទស្សនា មកច្រើនកុះករខ្លាំងបែបនេះ?

ជាក់ស្ដែង ដូចទីតាំងទាំងនេះអញ្ចឹង គឺសុទ្ធតែធ្លាប់ជាផ្ទាំងខាងក្រោយដ៏ស្រស់ស្អាត និងរ៉ូមែនទិកបំផុត នៅក្នុងខ្សែភាពយន្ត និងរឿងភាគកូរ៉េល្បីៗ ដែលអ្នកគាំទ្របានស្គាល់ និងតែងតែចង់មកលេងកម្សាន្តផ្ទាល់។

ខាងក្រោមនេះ ​ ជាទីកន្លែងស្អាតៗ ដែលបង្ហាញខ្លួននៅក្នុង K-Drama ដែលអ្នកគួរតែទៅទស្សនា យ៉ាងហោចណាស់ឲ្យបាន ១ដងក្នុង ១ជីវិត ៖

១. Jungfraujoch ប្រទេសស្វីស ដែលហ្វេនបានឃើញក្នុងរឿង Crash Landing on You

នៅក្នុង Drama រឿង Crash Landing on You របស់ស្ថានីយ៍ទូរទស្សន៍ tvN នេះ ជាដំណើររឿង ដែលបាននាំអារម្មណ៍ប្រិយមិត្តឲ្យជក់ចិត្ត ទៅតាមដានខ្លាំងជាមួយនឹងសាច់រឿង ហើយហ្វេនៗបានឃើញទេសភាពស្អាតៗ នៅក្រៅប្រទេសផងដែរ ជាពិសេសទេសភាពនៅ Jungfraujoch ដែលជាកំពូលភ្នំខ្ពស់នៃ Alps ប្រចាំនៅប្រទេសស្វីស។

Jungfraujoch ត្រូវបានចុះក្នុងបញ្ជី ជាតំបន់បេតិកភណ្ឌពិភពលោក ដែលមានទេសភាពព្រិលដ៏ស្រស់ស្អាត ពេញមួយឆ្នាំ។ ហើយជារៀងរាល់ឆ្នាំ អ្នកទស្សនាតែងតែទៅលេងទីនោះ ដើម្បីសាកល្បង លោតឆត្រយោង និងមើលសម្រស់ធម្មជាតិ ជាពិសេសភ្នំទាំងមូល ក៏ក្លាយជារមណីយដ្ឋានជិះស្គីដ៏ទាក់ទាញមួយផងដែរ។

ទេសភាពនៅ Jungfraujoch
ទេសភាពនៅ Jungfraujoch
ទេសភាពនៅ Jungfraujoch
ទេសភាពនៅ Jungfraujoch
ទេសភាពនៅ Jungfraujoch
ទេសភាពនៅ Jungfraujoch

២. Quebec ប្រទេសកាណាដា ដែលហ្វេនបានឃើញក្នុងរឿង Goblin

ក្រៅពីរឿង Goblin របស់ទូរទស្សន៍ tvN ទទួលបានការគាំទ្រខ្លាំងទូទាំងបណ្តាប្រទេស លើពិភពលោកហើយ ផ្ទាំងទស្សនីយភាព នៅពីក្រោយរឿងភាគល្បីមួយនេះ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ ជាពិសេសទេសភាព ដ៏ទាក់ទាញនៅ Quebec ប្រទេសកាណាដា។

Quebec ជាទីក្រុងបេតិកភ័ណ្ឌ UNESCO កម្មសិទ្ធិរបស់ប្រទេសកាណាដា។ ទោះបីជាប្រទេសនេះនិយាយភាសាអង់គ្លេស ប៉ុន្តែនៅក្នុងទីក្រុង Quebec នេះគេនិយមនិយាយភាសាបារាំងច្រើនជាង ថែមទាំងមានបរិយាកាសបែបអឺរ៉ុបទៀត ទើបទីក្រុងនេះ ត្រូវបានគេចាត់ទុកថា Small France

កន្លែងដែលត្រូវបានគេមើលឃើញច្រើនជាងគេបំផុត ក្នុងរឿង Goblin គឺសណ្ឋាគារ Fairmont Chateau Frontenac Hotel ស្ថិតក្នុង Quebec City ហើយក៏ជានិមិត្តរូប តំណាងឲ្យទីក្រុងដ៏លេចធ្លោ និងត្រូវបានសាងសង់ ពីដំបូលប្រក់សំរិទ្ធ និងឥដ្ឋក្រហម ហើយក៏ជាកន្លែងទាក់ទាញអ្នកទេសចរច្រើនផងដែរ។

ទេសភាពនៅ Quebec 
ទេសភាពនៅ Quebec 
ទេសភាពនៅ Quebec 
ទេសភាពនៅ Quebec 
ទេសភាពនៅ Quebec 
ទេសភាពនៅ Quebec 

៣. Havana នៅ Cuba ដែលហ្វេនបានឃើញក្នុងរឿង Encounter

ការបង្ហាញដំបូងនៃរឿង Encounter របស់ស្ថានីយ៍ទូរទស្សន៍ tvN គឺស្ថិតនៅក្នុង Havana ដែលជារដ្ឋធានីនៃប្រទេស Cuba ហើយក៏ត្រូវបានគេហៅថា Pearl of the Caribbean Sea ផងដែរ។

ចំពោះទេសភាព ក្រោមពន្លឺព្រះអាទិត្យនៃទីក្រុងដ៏សែនរ៉ូមែនទិកបែបនេះ គឺជាកន្លែងដ៏ទាក់ទាញមួយ ប្រចាំនៅ Cuba ជាពិសេស វាជាទីតាំងសាកសមបំផុត សម្រាប់អ្នកទេសចរ ដែលចង់បានបរិយាកាសល្អៗ និងចង់ដើរមើលសម្រស់ដ៏ទាក់ទាញនៃទីក្រុង Havana

ទេសភាពនៅ Havana 
ទេសភាពនៅ Havana 
ទេសភាពនៅ Havana 
ទេសភាពនៅ Havana 
ទេសភាពនៅ Havana 
ទេសភាពនៅ Havana 

៤. Okinawa ប្រទេសជប៉ុន ដែលហ្វេនបានឃើញក្នុងរឿង It's Okay, It's Love

ក្រៅពីហ្វេនៗបានទស្សនារឿង It's Okay, It's Love ដែលស្នេហាបែបរ៉ូមែនទិកហើយនោះ អ្នកគាំទ្រក៏បានឃើញផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាលនៅ Okinawa ដែលជាកន្លែងមានប្រជាប្រិយភាពមិនអន់ឡើយ ប្រចាំនៅទឹកដីប្រទេសជប៉ុន។

Okinawa គឺជាកោះខាងត្បូង នៃប្រជុំកោះរបស់ប្រទេសជប៉ុន។ ទីនោះមានអាកាសធាតុត្រូពិច ដ៏សែនកក់ក្តៅ ហើយក៏ជាអាកាសធាតុ នារដូវរងារដ៏សែនរីករាយផងដែរ ជាមួយនឹងសីតុណ្ហភាពចាប់ពី ១៥ ទៅ ២០ អង្សា។

សមុទ្រថ្លានៅទីនោះ ត្រូវបានគ្របដណ្ដប់ដោយផ្កាថ្ម និងព័ទ្ធជុំវិញដោយដើមឈើ Tropical ដែលគេហៅថា Hawaii of the East និងជាកន្លែងមួយ ក្នុងចំណោម Eight Views of Okinawa ប្រចាំនៅ Okinawa ហើយក៏ត្រូវបានហៅថា Manzano បន្ទាប់ពីគេនិយាយថា មានមនុស្ស ១០,០០០ នាក់ អាចអង្គុយយ៉ាងសុខស្រួល នៅនឹងច្រាំងថ្មចោទ គយគន់មើលស្មៅត្រូវលាតសន្ធឹង ជាមួយនឹងសមុទ្រពណ៌ខៀវដ៏សែនទាក់ទាញ។

ទេសភាពនៅ Okinawa 
ទេសភាពនៅ Okinawa 
ទេសភាពនៅ Okinawa 
ទេសភាពនៅ Okinawa 
ទេសភាពនៅ Okinawa 
ទេសភាពនៅ Okinawa 

៥. Zakynthos នៅប្រទេស Greece ដែលហ្វេនបានឃើញក្នុងរឿង Descendants of The Sun

បើនិយាយដល់រឿង Descendants of The Sun ប្រិយមិត្ត K-Drama ប្រាកដជាស្គាល់រឿងនេះ ច្បាស់ដូចថ្ងៃ ជាមួយនឹងសាច់រឿងស្នេហារវាងអ្នកគ្រូពេទ្យ និងទាហានបម្រើជាតិ ជាពិសេសហ្វេនៗ ថែមទាំងបានទទួលយកអារម្មណ៍ស្រស់ថ្លាតាមផ្ទាំងទស្សនីយភាព នៃកោះ Zakynthos ដែលជាកន្លែងល្បីប្រចាំ នៅប្រទេស Greece

Zakynthos គឺជាកោះនៅភាគខាងត្បូងបំផុត នៃសមុទ្រ Ionian Sea of Greece។ ដើម្បីទៅដល់ឆ្នេរ Navaggio Beach នៃកោះ Zakynthos អ្នកទេសចរត្រូវជិះទូកពីកោះ Jacintos

ជាមួយគ្នានេះដែរ Zakynthos ត្រូវបានគេចាត់ទុកថា ជាឆ្នេរមួយក្នុងចំណោមឆ្នេរស្អាតបំផុតទាំង ១០ របស់ពិភពលោក ព្រមទាំងមានកប៉ាល់មួយ ដែលបានជាប់គាំងដោយសារតែការប្រមាញ់របស់កងទ័ពជើងទឹកក្រិក ក្នុងឆ្នាំ ១៩៨០។ វាជាមូលហេតុដែលទីនេះ ត្រូវបានគេហៅថា ឆ្នេរ Shipwreck Beach ផងដែរ៕

ទេសភាពនៅ Zakynthos
ទេសភាពនៅ Zakynthos
ទេសភាពនៅ Zakynthos
ទេសភាពនៅ Zakynthos
ទេសភាពនៅ Zakynthos
ទេសភាពនៅ Zakynthos

ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T