នេះជារបៀបដែលតារានិករនីមួយៗ ធ្វើបាបចិត្តនរណាម្នាក់!

//s9.kh1.co/1c/1cd5b159321211e6614e9f6d7475627283cce22a.jpeg
យុវវ័យ

 ១៨-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

តារានិករនីមួយៗ នឹងធ្វើបាបចិត្តអ្នក តាមរបៀបដូចខាងក្រោមនេះ!

យល់ដឹង៖ មនុស្សយើងម្នាក់ៗ ពេលខ្លះក៏ខូចចិត្ត ពេលខ្លះយើងធ្លាក់ក្នុងអន្លង់ស្នេហ៍ ហើយវាជារឿងធម្មតា តែក៏មានពេលខ្លះដែលយើងជាមនុស្ស ដែលធ្វើឲ្យបេះដូងអ្នកដទៃឈឺចាប់ដែរ។ នេះជារឿងធម្មជាតិរបស់មនុស្សម្នាក់ៗ ពេលខ្លះក៏យើងធ្វើបាបចិត្តគេ ដោយមិនដឹងខ្លួន តែពេលខ្លះទោះជាដឹង ប៉ុន្តែក្នុងករណីដែលគ្មានជម្រើស។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញពីរបៀប ដែលតារានិករនីមួយៗធ្វើឲ្យអ្នកដ៏ទៃឈឺចាប់បាន ៖

♈️ Aries (Mar 21 – Apr 19)

នៅពេលនិយាយដល់ Aries យើងទាំងអស់គ្នាដឹងហើយ ថាអារម្មណ៍នៃការយកចិត្តទុកដាក់របស់ពួកគេ គឺមានតិច និងខ្លីណាស់ ដែលធ្វើឱ្យពួកគេមាន ការលំបាកក្នុងការប្តេជ្ញាចិត្តធ្វើអ្វីមួយក្នុងរយៈពេលវែង។

នេះក៏សម្រាប់ទំនាក់ទំនងស្នេហាផងដែរ ដូច្នេះពួកគេមានទម្លាប់ ដឹកនាំដៃគូអនាគតរបស់ពួកគេ ប៉ុន្តែនៅពេលដែលពួកគេដួលម្ដង ពួកគេក៏ស្រាប់តែបាត់បង់ចំណាប់អារម្មណ៍ ហើយនៅទីបំផុតពួកគេក៏ធ្វើដំណើរ ស្វែងរកអ្នកថ្មីទៀត។

♉️ Taurus (Apr 20 – May 20)

Taurus ជាតារានិករដែលមិនងាយនឹងទុកចិត្តលើនរណាម្នាក់ ហើយអាចពិបាកក្នុងការបើកចំហ ដល់ដៃគូរបស់ពួកគេ។ពួកគេស្រលាញ់ខ្លាំង តែក៏កុំធ្វើឲ្យពួកគេខកចិត្តអី។ នេះជារបៀបដែលពួកគេ ធ្វើឱ្យអ្នកខូចចិត្ត គឺពួកគេនឹងទុកអ្នកចោលតែម្ដង។ ពួកគេចាប់ផ្តើមបើកចិត្តយឺតៗ មិនយូរប៉ុន្មាន​ ដៃគូរបស់ពួកគេចាប់ផ្តើមអស់ចិត្ត ក៏ព្រមចាកចេញទាំងឈឺចាប់។

♊️ Gemini (May 21 – Jun 20)

Gemini គឺមានចរិតដែលមិនអាចទាយទុកជាមុនបាន ហើយនេះគឺជាអ្វីដែលធ្វើឱ្យ បេះដូងដៃគូរបស់ពួកគេ បាក់បែកជាបំបែកៗ។ ពួកគេមានភាពកក់ក្តៅ និងក្ដីស្រលាញ់ពេញមួយថ្ងៃ តែក៏អាចកាន់តែឆ្ងាយ និងប្រែប្រួលទៅ នៅថ្ងៃបន្ទាប់។ ប្រសិនបើមនុស្សម្នាក់ លង់ស្នេហ៍នឹង Gemini គួរតែផ្គាប់ចិត្ត Gemini បន្តិច បើមិនដូច្នោះទេ ទីបំផុតនឹងបញ្ចប់ដោយការខូចចិត្តមិនខាន។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

បញ្ហាធំបំផុតជាមួយ Cancer គឺថាពួកគេងាយទទួលឥទ្ធិពល ពីពាក្យសម្ដីមួយចំនួន ពីមិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសារ ជាពិសេសគឺអ្នកដែលនៅជុំវិញខ្លួន ជាហេតុនាំឲ្យ ពួកគេគិតច្រើន និងរងភាពអវិជ្ជមាន ដល់ដៃគូរបស់ពួកគេយ៉ាងងាយ។ នៅពេលមាននរណាម្នាក់ និយាយអ្វីមួយអវិជ្ជមាន អំពីមនុស្សដែលពួកគេស្រលាញ់ វាក៏ធ្វើឲ្យពួកគេ ងាយនឹងអស់ចិត្តទៅតាមដែរ និងនៅទីបំផុត ពួកគេក៏ចាកចេញ ពីដៃគូរបស់ខ្លួម ដោយគ្មានហេតុផល។

♌️ Leo (Jul 23 – Aug 22)

Leo គឺជាមនុស្សដែលត្រូវការ ការយកចិត្តទុកដាក់បំផុត ហើយចុងក្រោយពួកគេនឹងធ្វើឱ្យបេះដូងដៃគូរបស់ពួកគេឈឺចាប់ ដោយសារតែការហួងហែងខ្លាំងពេក។

Leo ពិតជាមិនចង់ឲ្យនរណាម្នាក់ នៅខាងមុខខ្លួនឡើយ ដូច្នេះពួកគេក៏ដាក់សេចក្តីត្រូវការរបស់ខ្លួន នៅចំពោះមុខអ្នកដទៃ រួមទាំងដៃគូរបស់ខ្លួនឯងផងដែរ។

ប៉ុន្តែជាការពិត វាគ្មានទំនាក់ទំនងណា នឹងជោគជ័យនោះឡើយ​​ បើសិនមនុស្សម្នាក់ យកតែគំនិតខ្លួនឯងជាធំ មិនចេះគិត អំពីគំនិតអ្នកផ្សេងនោះឡើយ។

♍️ Virgo (Aug 23 – Sep 22)

Virgo ជាមនុស្សដែល នៅតែគិតច្រើនដដែលៗ ហើយមានភាពមិនច្បាស់លាស់ ចំពោះអ្វីៗគ្រប់យ៉ាង រួមទាំងទំនាក់ទំនងស្នេហារបស់ពួកគេ។ ពួកគេពិបាក ក្នុងការសម្រេចចិត្តអំពី ការវិវឌ្ឍន៍ទំនាក់ទំនងរបស់ពួកគេ ទៅកម្រិតបន្ទាប់ ដែលធ្វើឱ្យអ្វីៗផ្លាស់ប្តូរយឺតៗ ហើយនៅទីបំផុត ដៃគូរបស់ពួកគេក៏បោះបង់ចោល ការរង់ចាំ Virgo ហើយបន្តទៅមុខដោយបន្សល់ទុក ត្រឹមតែការខូចចិត្ត។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

Libra គឺជាមនុស្សដែលមានភាពទាក់ទាញ ហើយមនុស្សគ្រប់គ្នា ចូលចិត្តទំនាក់ទំនងជាមួយពួកគេណាស់។ ពួកគេមានជំនាញក្នុងការទាក់ទង ជាមួយអ្នកដទៃយ៉ាងអស្ចារ្យ ហើយងាយនឹងចុះសម្រុងល្អ នៅក្នុងហ្វូងមនុស្ស ស្ទើរតែទាំងអស់។ គុណវិបត្តិ គឺថាពួកគេមានភាគច្រើន ចូលចិត្តក្នុងការសាកល្បង ជាមួយអារម្មណ៍របស់អ្នកដទៃ ហើយបញ្ចប់ដោយបន្សល់ទុកនូវការខូចចិត្ត ដែលនៅពីក្រោយពួកគេ។

♏️ Scorpio (Oct 23 – Nov 21)

Scorpio ស្មោះត្រង់នឹងកំហុសរបស់ខ្លួន ដែលមិនមែនជារឿងអាក្រក់ទេ តែវាអាចជារឿងដ៏អាក្រក់ សម្រាប់មនុស្សដែលពួកគេបែកបាក់ជាមួយ។ ពួកគេភាគច្រើន បានធ្វើឲ្យមាន ភាពរអាក់រអួលនៅក្នុងទំនាក់ទំនងស្នេហា ហើយភាគច្រើន គឺកើតឡើងដោយសារ ពួកគេមិនគោរពនឹងភាពស្មោះត្រង់របស់ដៃគូ និងការមិនយកចិត្តទុកដាក់ ចំពោះអារម្មណ៍របស់អ្នកដទៃ។

♐️ Sagittarius (Nov 22 – Dec 21)

Sagittarius យកចិត្តទុកដាក់បំផុតចំពោះអាជីពការងារ ហើយភាគច្រើន ផ្តោតលើការធ្វើឲ្យការងាររីកចម្រើន ដែលធ្វើឲ្យពួកគេ ព្រមដាក់អ្វីៗផ្សេងទៀតចោលម្ដុំសិន រួមទាំងទំនាក់ទំនងស្នេហាផងដែរ។ ពួកគេមិនយកចិត្តទុកដាក់ចំពោះវា ចំនុចនេះអាចធ្វើឱ្យដៃគូរបស់ពួកគេខូចចិត្ត ហើយពិតជាធ្វើឲ្យប៉ះពាល់ ដល់ទំនាក់ទំនងស្នេហាទៀតផង។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

Capricorn គឺតឹងរឹងណាស់ នៅពេលនិយាយអំពីពេលវេលា និងកាលវិភាគរបស់ពួកគេ ហើយនៅពេលណាដែលពួកគេរកឃើញថា ទំនាក់ទំនងរបស់ពួកគេជាមួយដៃគូ មិនអាចស៊ីចង្វាក់ និងគ្មានដំណើរការល្អទេ ពួកគេនឹងមានគំនិត ចង់់ចាកចេញភ្លាមៗ។

ពួកគេត្រូវការអ្វីដែលច្បាស់លាស់ និងមានលក្ខណៈត្រឹមត្រូវដូចទៅនឹងគំនិតរបស់ពួកគេដែរ។ ដូច្នេះពួកគេងាយនឹងចាកចេញ ប្រសិនបើអ្នកជំទាស់គំនិតរបស់ពួកគេ។

♒️ Aquarius (Jan 20 – Feb 18)

Aquarius គឺជាមនុស្សដែលមានភាពវាងវៃខ្ពស់ ប៉ុន្តែបញ្ញារបស់ពួកគេ ធ្វើឱ្យដៃគូរបស់ពួកគេ មើលទៅតូចទាបជាងពួកគេរហូត។ ប្រសិនបើពួកគេរកឃើញថា ដៃគូមិនអាចប្រកួតប្រជែងជាមួយពួកគេ លើកម្រិតបញ្ញា ពួកគេអាចនឹងបាត់បង់ចំណាប់អារម្មណ៍លើដៃគូ ហើយងាយនឹងធ្វើឲ្យដៃគូខូចចិត្តយ៉ាងឆាប់រហ័ស។

♓️ Pisces (Feb 19 – Mar 20)

Pisces គឺជាមនុស្សដែលមានទំនោរ ទៅរកសិល្បៈ និងភាពច្នៃប្រឌិតច្រើន ហើយពួកគេមិនចូលចិត្ត នៅជាមួយមនុស្សដែលមិនគោរព ផ្នែកសិល្បៈរបស់ពួកគេឡើយ។ ប្រសិនបើពួកគេដឹងថា ពួកគេកំពុងនៅជាមួយ មនុស្សដែលមិនឱ្យតម្លៃដល់បញ្ញា និងការច្នៃប្រឌិតរបស់ពួកគេ នោះពួកគេនឹងចាប់ផ្ដើមព្យាយាម ចាកចេញពីទំនាក់ទំនងនេះតែម្ដង ហើយវានឹងធ្វើឲ្យដៃគូ ខូចចិត្តទាំងមិនអាចត្រៀមខ្លួនទាន់។

ប្រភព: humanexplore

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T