អុញ! ល្បីថាអាចម៍ផ្កាយដែលមានលោហធាតុអាចលក់ ចិញ្ចឹមមនុស្សមួយផែនដី បែរជាខុសការគិតពីមុន

//s9.kh1.co/c6/c6253d11f2d712dc183ff6ad035942d84cc0f483.jpg
បច្ចេកវិទ្យា

 ១៧-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ការសិក្សាថ្មីក៏បានចង្អុលបញ្ជាក់ថា អាចម៍ផ្កាយនេះប្រហែលមិនមានលោហធាតុហាប់ណែន ដូចអ្នករាល់គ្នាជឿនោះទេ។

បរទេស៖ ការសិក្សាថ្មីមួយដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ University of Arizona (UArizona) បានបង្ហាញថា ដើមកំណើតនៃអាចម៍ផ្កាយ 16 Psyche អាចនឹងខុសពីអ្វីដែលយើងធ្លាប់បានជឿកាលពីមុន។ ការសិក្សាថ្មីក៏បានចង្អុលបញ្ជាក់ថា អាចម៍ផ្កាយនេះប្រហែលមិនមានលោហធាតុហាប់ណែន ដូចអ្នករាល់គ្នាជឿនោះទេ។ ការសិក្សាបានធ្វើឡើងដោយនិស្សិតនៃសាកលវិទ្យាល័យ UArizona។ ការសិក្សាមួយត្រូវបានត្រួតពិនិត្យ នឹងចេញផ្សាយនៅលើទិនានុប្បវត្តិ The Planetary Science។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការសិក្សា អាចម៍ផ្កាយ 16 Psyche មានលោហធាតុ៨២.៥ភាគរយ, រ៉ែ pyroxene បរិមាណដែកទាប ៧ភាគរយ, chondrite កាបូន ១០.៥ភាគរយ ដែលត្រូវបានបញ្ជូនមកតាមរយៈការបុកទង្គិចគ្នារវាងអាចម៍ផ្កាយផ្សេងទៀត។ ការរកឃើញក្នុងពេលបច្ចុប្បន្ននេះ ផ្ទុយពីការសង្កេតកាលពីមុន ដោយធ្លាប់លើកឡើងថា មានលោហធាតុហាប់ណែន៩៥ភាគរយនៅលើអាចម៍ផ្កាយ។

ដំបូងឡើយគេជឿថា 16 Psyche អាចជាស្នូលដែកនៃកូនភពមួយ ដែលមិនអាចផ្សំជាភព ចាប់តាំងកំណកំណើតដំបូងនៃប្រព័ន្ធព្រះអាទិត្យ។ តាមការប៉ាន់ស្មាន វាអាចមានតម្លៃដល់​ ១០,០០០ក្វាទី្រលានដុល្លារ ($10,000,000,000,000,000,000)។ ឥឡូវ ការស្រាវជ្រាវបានបង្ហាញថា វាមានរន្ធប្រហោង៣៥ភាគរយ ដែលគ្មានអ្វីទាំងអស់នៅខាងក្នុង។ ដោយប្រើប្រាស់ពន្លឺព្រះអាទិត្យចាំងជះត្រឡប់ពីផ្ទៃអាចម៍ផ្កាយ ការរកឃើញសមាសធាតុត្រូវបានប៉ាន់ប្រមាណកាលពីមុន ដែលមានពន្លឺចាំងជះហាក់ដូចជាលោហធាតុផ្សេងៗអ៊ីចឹង៕

 អាចម៍ផ្កាយ 16 Psyche
 អាចម៍ផ្កាយ 16 Psyche
 អាចម៍ផ្កាយ 16 Psyche
 អាចម៍ផ្កាយ 16 Psyche
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T