ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះ ផ្ទុះនូវរឿងរ៉ាវសង្គ្រាមស្នេហាពេញបណ្តាញសង្គម រវាង តារាសម្តែង លោក អេដវីន និង អ្នកនាង សុទ្ធ បញ្ចកា បានចោទលោក អេដវីន ថាបានប្រើអំពើហឹង្សាយ៉ាងឃោរឃៅទៅលើរូបនាងដូចសត្វ ចំណែកឯ លោកអេដវីន បានចោទខាងស្រី ថាបាននាំប្រុស មកនៅក្នុងបន្ទប់ ទើបរឿងរ៉ាវនេះ បានធ្វើឱ្យផ្អើលអ្នកប្រើប្រាស់បណ្តាញសង្គម​ ហើយថែមទាំងបានទាញយកអ្នកទីបី មកពាក់ព័ន្ធ គឺ អ្នកនាង រ៉ូស។

ទាក់ទិននឹងរឿងស្នេហាក្តីក្តាំងនេះ រ៉ូស ក៏ត្រូវបាន អ្នកនាង សុទ្ធ បញ្ចកា បានចោទថា រូបនាង លួចមានទំនាក់ទំនងប្រាស្រ័យទាក់ទងគ្នាបែបស៊ីជម្រៅរហូតជាង១ឆ្នាំ ថែមទាំងបានឈានដល់បានខ្លួនបានប្រាណគ្នាឡើងឋានសួគ៍ ដល់៣ដង ក្នុង១ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ចំពោះការចោទប្រកាន់បែបនេះ រ៉ូស ក៏បានធ្វើការឆ្លើយតបដោយបដិសេធរាល់ការចោទ ដោយសរសេរបញ្ជាក់ថា៖  បើនៅតែចោទខ្ញុំដោយគ្នាភ័ស្តុតាងទៀត ខ្ញុំនឹងលោតទឹក កុំមករញ៉េរញ៉ៃក្នុងជីវិតខ្ញុំ អ្នកឯងឈ្លោះគ្នាតែពីរនាក់ អ្នកឯងកុំមកពាក់ព័ន្ធក្នុងជីវិតខ្ញុំ ព្រោះខ្ញូំក៏មានគូរបស់ខ្ញុំដែរ ធុញណាស់។

ប៉ុន្មានម៉ោងមុននេះ រ៉ូស ក៏បញ្ជាក់បន្ថែមទៀតថា៖ ទោះបីខ្ញុំកើតមកមិនស្អាតតែចារឹកខ្ញុំមិនដែលចេះដើរខាំអ្នកណាមុនទេ រឺជេរបញ្ជោរគេទេហើយខ្ញុំតែងតែឲ្យតំលៃមនុស្ស ដែលនៅជុំវិញខ្លួនខ្ញុំហើយមនុស្សម្នាក់ម្នាក់មានតំលៃរៀងរៀងខ្លួនហើយមានតែគេមកសន្សំរឿងដាក់ខ្ញុំមុន ហើយបើចង់ឈ្លោះគ្នាឈ្លោះតែ២នាក់នុងទៅកុំទាញខ្ញុំចូលកុំមករញ៉េរញ៉ៃមួយខ្ញុំ ធុញណាស់៕

រ៉ូស
រ៉ូស
រ៉ូស
រ៉ូស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]