អុញ! ប៉ូលិស ដែលគេប្រកាសថារកឃើញមិនទាន់ស្លាប់ ក្រោយពីជួបគ្រោះស៊ូណាមិកាលពីជាង១៧ឆ្នាំមុន តាមពិត...

//s9.kh1.co/e9/e9f93138c2cabcd6dd1e86c269358f441df6ebd2.jpg
សង្គម

 ១៧-មិថុនា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីប៉ុន្មានថ្ងៃមុននេះតេស្ត DNA រវាងលោក Abrip និងក្រុមគ្រួសារ ដែលលទ្ធផលចេញមកមិនដូចជាគិតឡើយ។

ឥណ្ឌូណេស៊ី៖ ប្រិយមិត្តអ្នកអានមួយចំនួនប្រាកដជាបានជ្រាបខ្លះៗហើយ ទាក់ទងទៅនឹងមន្ត្រីប៉ូលិសម្នាក់ឈ្មោះ Abrip Asep ដែលត្រូវបានប្រកាសថាស្លាប់ដោយសារតែរលកយក្សស៊ូណាមិឥណ្ឌូណេស៊ីឆ្នាំ២០០៤ តែត្រូវបានរាយការណ៍ថារកឃើញនៅមានជីវិតកាលពីខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីមានបញ្ហាផ្លូវចិត្តពេលឃើញសោកនាដកម្មយ៉ាងរន្ធត់គ្រានោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យវិកលចរិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឺមនឹងនោះដែរ ក្រុមគ្រួសាររបស់បុរសខាងលើ មានការភ្ញាក់ផ្អើល និងសប្បាយចិត្តជាខ្លាំង បន្ទាប់បានដឹងថា គាត់នៅមានជីវិតរស់នៅ ទាំងដែលក្រុមគ្រួសារព្យាយាមស្វែងរកដំណឹង ដោយមិនដឹងថាស្លាប់ឬរស់អស់រយៈពេលជាយូរឆ្នាំមកនេះ។

យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះ ប៉ូលិសក្នុងតំបន់បានធ្វើតេស្ត DNA រវាងលោក Abrip និងក្រុមគ្រួសារ ដែលលទ្ធផលចេញមកមិនដូចជាការគិតឡើយ ដោយផ្ទុយទៅវិញ ពួកគេមិនមែនជាសាច់ញាតិនឹងគ្នាទេ ហើយដំណឹងនេះ បានធ្វើឲ្យក្រុមគ្រួសារមានការខកចិត្តយ៉ាងខ្លាំងផងដែរ។

អ្នកនាំពាក្យប៉ូលិសម្នាក់ បាននិយាយថា៖

លទ្ធផលតេស្ត DNA គឺខុសគ្នា ដូច្នេះយើងមិនដឹងទេថា នរណាជាក្រុមគ្រួសារពិតប្រាកដរបស់បុរសវិកលចរិតដែលយើងគិតថាគាត់ជាមន្ត្រីប៉ូលិស Abrip កាលពីដំបូងទេ។

អ្នកនាំពាក្យប៉ូលិស

គួររម្លឹកដែរថា មន្ត្រីប៉ូលិស Abrip បានកំពុងបំពេញភារកិច្ច នៅពេលដែលរលកយក្សស៊ូណាមិ នៅមហាសមុទ្រឥណ្ឌាបានវាយប្រហារលើខេត្ត Aceh ភាគខាងលិចប្រទេសឥណ្ឌូណេស៊ីចំថ្ងៃ Boxing Day ទី២៦ ខែធ្នូ ឆ្នាំ២០០៤។ ហើយគ្រួសាររបស់គាត់មានការកើតទុក្ខយ៉ាងខ្លាំង បន្ទាប់ពីគាត់ត្រូវបានគេរាយការណ៍ថាបាត់ខ្លួន និងប្រកាសថាស្លាប់៕

សូមទស្សនារូបភាពខាងក្រោម៖

  មន្ត្រីប៉ូលិស Abrip មុនពេលបាត់ខ្លួន
  មន្ត្រីប៉ូលិស Abrip មុនពេលបាត់ខ្លួន
បុរសវិកលចរិតដែលគេយល់ច្រឡំ
បុរសវិកលចរិតដែលគេយល់ច្រឡំ
បុរសវិកលចរិតដែលគេយល់ច្រឡំ
បុរសវិកលចរិតដែលគេយល់ច្រឡំ
ទិដ្ឋភាពគ្រោះស៊ូណាមិកាលពីឆ្នាំ២០០៤
ទិដ្ឋភាពគ្រោះស៊ូណាមិកាលពីឆ្នាំ២០០៤
ទិដ្ឋភាពគ្រោះស៊ូណាមិកាលពីឆ្នាំ២០០៤
ទិដ្ឋភាពគ្រោះស៊ូណាមិកាលពីឆ្នាំ២០០៤

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T