សម្ដីឡូយផង! កីឡាករអង់គ្លេសរូបនេះ ថាពួកគេមិនខ្លាចក្រុមណាទាំងអស់ នៅ EURO 2020

//s9.kh1.co/2d/2dac9cd04dcb8108ea109a0422ec3d68fafb4519.jpg
កីទ្បា

 ១៧-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កីឡាករអង់គ្លេសរូបនេះ និយាយពួកគេមិនខ្លាចក្រុមណាទាំងអស់ នៅ EURO 2020។

អង់គ្លេស៖ ខ្សែប្រយុទ្ធដែលមកពីក្លិបបិសាចក្រហម Manchester United កីឡាករ Marcus Rashford បាននិយាយថាក្រុមជម្រើសជាតិអង់គ្លេសមិនខ្លាចញញើតនឹងក្រុមណាមួយនោះទេ នៅក្នុងការប្រកួតបាត់ទាត់ជើងឯកទ្វីបអ៊ឺរ៉ុប EURO 2020 ហើយក្រុមពួកគេមានសមត្ថភាពប្រកួតប្រជែង ក្នុងការប្រកួតធំៗស្រាប់ តាំងពី World Cup មកម្ល៉េះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Marcus Rashford
Marcus Rashford

ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បាននិយាយយ៉ាងដូច្នេះថា៖ 

យើងមិនខ្លាចក្រុមណាមួយឡើយ។ មានក្រុមណាលេងបានល្អ និងគួរឲ្យចាប់អារម្មណ៍ដូចយើង?...ពិតមែនហើយ មានក្រុមដែលបង្ហាញទម្រង់លេងបានល្អមួយចំនួន ដែលធ្វើបានឲ្យអ្នកអង្គុយទស្សនាបានយ៉ាងរីករាយ។ ហើយប្រសិនបើយើងឈ្នះការប្រកួតក្នុងពូល នោះយើងនឹងត្រូវប៉ះក្រុមខ្លាំងៗ យើងទន្ទឹងរង់ចាំការប្រកួតទាំងនោះណាស់។

Marcus Rashford
ក្រុមជម្រើសជាតិអង់គ្លេស
ក្រុមជម្រើសជាតិអង់គ្លេស

គួរឲ្យដឹងថា សម្រាប់ការប្រកួតក្នុងវគ្គសន្សំពិន្ទុពូល D ក្រុមតោកំណាចអង់គ្លេសបានបើកឆាកប្រកួតទី១របស់ខ្លួន ដោយបានយកឈ្នះលើក្រុមអណ្ដាតភ្លើងក្រូអាត ក្នុងលទ្ធតានតឹង ១ ទល់នឹង ០ ឈរនៅចំណាត់លេខ២ មាន៣ពិន្ទុ។ ហើយនៅប្រកួតបន្ទាប់ នឹងត្រូវតទល់នឹងក្រុមជម្រើសជាតិស្កុតឡែនវិញម្ដង៕

ប្រភពyahoo

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T