វិធីនេះ ធ្វើឲ្យមនុស្សម្នាក់ លង់ស្នេហ៍អ្នកយ៉ាងឆាប់រហ័ស ដោយផ្អែកលើតារានិកររបស់ពួកគេ!

//s9.kh1.co/98/98f28ca16210dfa1ed0333c77c5ff03b79b65aa8.jpeg
យុវវ័យ

 ១៧-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Crush គេមែនទេ? តោះមកមើលរបៀបធ្វើឲ្យ crush លង់ស្រលាញ់វិញ ទាំងអស់គ្នា!

យល់ដឹង៖ តារានិករទាំងមានចរិតខុសៗគ្នា នៅពេលដែលនិយាយដល់ទំនាក់ទំនងស្នេហា និងការជ្រើសរើសមនុស្សដែលមកធ្វើជាដៃគូ ក៏ខុសៗគ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាពិតជាសំខាន់ណាស់ ប្រសិនបើចង់ឲ្យមនុស្សម្នាក់ លង់ស្រលាញ់ ពីព្រោះពួកគេតែងត្រូវការ ការបង្ហាញឲ្យឃើញផ្ទាល់ ដើម្បីឲ្យមានភាពជឿជាក់។

ខាងក្រោមនេះ នឹងបង្ហាញពីវិធីដែលធ្វើឲ្យមនុស្សម្នាក់ លង់ស្រលាញ់អ្នកយ៉ាងឆាប់រហ័ស ដោយផ្អែកលើតារានិករនីមួយៗរបស់ពួកគេ ៖ 

♈️ Aries (Mar 21 – Apr 19) 

រឿងមួយដែលអ្នកត្រូវដឹងអំពី Aries គឺគេជាមនុស្សដែលតែងតែនិយាយត្រង់ៗ មិនចូលចិត្តលាក់អារម្មណ៍ផ្ទាល់ខ្លួន ហើយនៅក្នុងទំនាក់ទំនងស្នេហា ពួកគេគឺដូចគ្នាដែរ។ដរាបណាមាននរណាម្នាក់ល្អចំពោះពួកគេ ពួកគេនឹងតបទៅវិញល្អជាង ១០០ ដងឯណោះ ដូច្នេះប្រសិនអ្នក បើចង់ឲ្យ Aries ស្រលាញ់អ្នក គឺអ្នកគួរតែមានចរិតសុភាពរាបសារ ចិត្តធ្ងន់ យល់ច្បាស់ពីពួកគេ យល់នូវអ្វីដែលពួកគេចង់បាន និងអាចធ្វើឱ្យអណ្តាតភ្លើងរបស់ពួកគេស្ងប់ នៅពេលដែលពួកគេមានកំហឹងម្ដងៗ។

♉️ Taurus (Apr 20 – May 20)

Taurus ជាប្រភេទមនុស្សដែលចូលចិត្តរស់នៅបែបសាមញ្ញ ព្រោះពួកគេមិនសូវប្រាថ្នាច្រើនទេ។ ពួកគេមានភាពខ្ជិល ចូលចិត្តសម្រាកច្រើន ហើយមិនចូលចិត្តឲ្យជីវិតរបស់ពួកគេ មានការផ្លាស់ប្តូរច្រើនពេកទេ។ ប្រសិនបើចង់ឲ្យ Taurus ស្រលាញ់អ្នក នោះអ្នកគួរតែមានចរិតបុគ្គលិកលក្ខណៈជាច្រើនដូចជា មានចិត្តស្មោះត្រង់ ដឹងពីរបៀបចេះគ្រប់គ្រងពួកគេ និងខ្លួនឯង ហើយត្រូវយកចិត្តទុកដាក់ចំពោះពួកគេបំផុត ព្រោះពួកគេត្រូវការ ការថ្នាក់ថ្នមខ្លាំងណាស់។

♊️ Gemini (May 21 – Jun 20)

ប្រសិនបើអ្នកស្គាល់ Gemini ច្បាស់ ធម្មជាតិរបស់ពួកគេ មានលក្ខណៈគួរឱ្យកំប្លែង ពួកគេមិនដែលខ្វះ មិត្តភក្តិដែលមានឆន្ទៈ ចូលរួមជាមួយពួកគេ នៅក្នុងភាពសប្បាយរីករាយនោះទេ។ ជាមួយនឹងភាពលេងសើចច្រើនរបស់ពួកគេ Gemini ពិតជាសក្តិសម និងលង់ស្រលាញ់ទៅលើ មនុស្សដែលមានភាពចាស់ទុំ និងចេះយោគយល់ ដើម្បីងាយស្រួលក្នុងការដឹកនាំ Gemini ប្រសិនបើពួកគេ បាត់បង់ភាពជាខ្លួនឯង ដោយចៃដន្យ នៅថ្ងៃណាមួយ។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

Cancer ត្រូវបានគេស្គាល់ ដោយសារភាពស្មោះត្រង់របស់ពួកគេ ប៉ុន្តែពួកគេក៏ឆាប់ផ្លាស់ប្ដូរអារម្មណ៍ដែរ ដូច្នេះវាមិនងាយស្រួលទេ សម្រាប់ពួកគេ ក្នុងការមានអារម្មណ៍ថា មានសុវត្ថិភាព ជាពិសេសគឺនៅក្នុងសេចក្តីស្នេហា។ 

ដោយសារតែការភ័យខ្លាច នៃការធ្វើឱ្យឈឺចាប់ ដូច្នេះពួកគេមានអារម្មណ៍ ក្នុងការការពារខ្លួនរបស់ពួកគេ យ៉ាងរឹងមាំ ពីស្នឹហា។ 

ប្រសិនបើអ្នក ចង់ឲ្យ Cancer ស្រលាញ់អ្នក នោះអ្នកគួរតែជាមនុស្ស មានការយោគយល់ និងការគិតពិចារណាឲ្យបានច្រើន ព្រោះមនុស្សដូចជា Cancer ពួកគេអាចមើលឃើញពីអ្នក តាមរយៈអារម្មណ៍របស់ពួកគេ ដូច្នេះវាជារឿងល្អបំផុត បើអ្នកអាចផ្តល់ឱ្យពួកគេ នូវអារម្មណ៍មានសុវត្ថិភាពជានិច្ច។

♌️ Leo (Jul 23 – Aug 22)

Leo ជាមនុស្សដែលរឹងមាំឯករាជ្យ និងមានទំនុកចិត្ត។ ពួកគេចូលចិត្តអារម្មណ៍នៃការកោតសរសើរពីមិត្តភក្ដិ និងការកោតសរសើរពីអ្នកដទៃ។ ប្រសិនបើចង់ឲ្យ Leo ស្រលាញ់អ្នក នោះអ្នកគួរតែមានភាពរឹងមាំ ដើម្បីងាយទប់ទល់នឹង Leo បាន។ម៉្យាងទៀត អ្នកគួរតែស្មោះត្រង់នៅចំពោះមុខពួកគេ ហើយមិនភ័យខ្លាច ក្នុងការផ្តល់ការសរសើរដល់ពួកគេ។

♍️ Virgo (Aug 23 – Sep 22)

Virgo ជាតារានិករដែលមានការប្រុងប្រយ័ត្ន និងតឹងរឹងចំពោះអ្វីក៏ដោយដែលពួកគេត្រូវការ ហើយពួកគេនឹងត្រូវដោះស្រាយ ឬធ្វើឲ្យបានល្អឥតខ្ចោះជានិច្ច។ 

ប្រសិនបើអ្នក ចង់ឲ្យ Virgo ស្រលាញ់អ្នក នោះអ្នកគួរតែមានបុគ្គលិកលក្ខណៈល្អបំផុត ត្រូវបង្ហាញភាពស្មោះត្រង់ចំពោះពួកគេ ហើយជាពិសេស ត្រូវដឹងពីរបៀបនៃការអត់ធ្មត់ ចំពោះឥរិយាបទរបស់ពួកគេ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

កេរ្តិ៍ឈ្មោះរបស់ Libra តែងតែត្រូវបានបន្លឺឡើង ដោយសារតែភាពទាក់ទាញ ប៉ុន្តែពួកគេខ្លួនឯង ក៏មានចិត្តល្អ។ ពួកគេតែងតែនាំមក នូវបរិយាកាសសប្បាយ ដល់មនុស្សគ្រប់គ្នានៅជុំវិញខ្លួន។ 

ប្រសិនបើចង់ឲ្យ Libra ស្រលាញ់អ្នក នោះអ្នកគួរតែមានគំនិត និងយោបល់ផ្ទាល់ខ្លួន ហើយស្រលាញ់អ្វីដែលជាគាត់ ទោះបី Libra មើលទៅរួសរាយ ប្រៀបដូចមនុស្សសាវ៉ាបន្តិចមែន ប៉ុន្តែនៅពេលដែលគាត់មានស្នេហាពិត គាត់នឹងស្មោះត្រង់ជាងអ្នកដទៃ។

♏️ Scorpio (Oct 23 – Nov 21)

Scorpio គឺប្រកាន់ខ្ជាប់នូវទម្លាប់ដែលជាខ្លួនឯង និងតែងតែត្រូវ។ មនុស្សតែងតែវិនិច្ឆ័យពួកគេថា ពិបាកក្នុងការមានទំនាក់ទំនងជាមួយ ព្រោះពួកគេតែងតែចូលចិត្តនៅម្នាក់ឯង ហើយអសកម្មខ្លាំង ក្នុងការសាងទំនាក់ទំនង។ 

ប្រសិនបើចង់ឲ្យ Scorpio ស្រលាញ់អ្នក នោះអ្នកគួរតែមានការលេងសើចច្រើនជាមួយពួកគេ ក្រៅពីនេះ ក៏ត្រូវដឹងពីរបៀបថែរក្សា មើលថែ និងយល់អំពីផ្នែកអាថ៌កំបាំងខាងក្នុងរបស់ពួកគេផងដែរ។

♐️ Sagittarius (Nov 22 – Dec 21)

មនុស្ស Sagittarius មានសេចក្តីរីករាយ និងសុទិដ្ឋិនិយមខ្លាំងណាស់។ អ្វីដែលពួកគេចង់ធ្វើ ពួកគេនឹងអាចធ្វើបាន ប៉ុន្តែកម្រនឹងយកចិត្តទុកដាក់ ចំពោះផលវិបាកណាស់។ 

ក្រៅពីនេះ ពួកគេក៏ចង់ស្វែងយល់ពី បទពិសោធន៍នៅក្នុងជីវិតផងដែរ ដូច្នេះហើយប្រសិនបើចង់ឲ្យ Sagittarius ស្រលាញ់អ្នក នោះអ្នកគួរតែមានចំណង់ចំណូលចិត្ត ដូចគ្នានឹងពួកគេដែរ ឬបើមិនដូច្នោះទេ អ្នកត្រូវតែគោរពដល់ផលប្រយោជន៍ និងភាពឯកជនរបស់ Sagittarius ផងដែរ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

Capricorn មានភាពស្មោះត្រង់។ ពួកគេធ្វើអ្វីគ្រប់យ៉ាង យ៉ាងល្អិតល្អន់ និងម៉ត់ចត់បំផុត។

ពួកគេតែងតែព្យាយាមសិក្សា និងធ្វើការ ព្រោះពួកគេយល់ឃើញថា មានតែពួកគេទេ ដែលអាចធ្វើឲ្យជីវិតរបស់ពួកគេផ្ទាល់មានភាពល្អប្រសើរ។ 

ប្រសិនបើចង់ឲ្យ Capricorn ស្រលាញ់អ្នក នោះអ្នកគួរតែជាខ្នងដ៏រឹងមាំរបស់ពួកគេ គួរតែជាអ្នកគាំទ្រពួកគេអស់ពីចិត្ត ហើយគាំទ្ររាល់គ្រប់សកម្មភាពរបស់ Capricorn ជានិច្ច។

♒️ Aquarius (Jan 20 – Feb 18)

Aquarius ចូលចិត្តស្វែងយល់ និងពោរពេញដោយការចង់ដឹង ចង់ឃើញជានិច្ច នៅក្នុងគំនិតថ្មីៗ។ នោះហើយជាមូលហេតុដែលពួកគេ ច្រើនតែធ្វើរឿងប្លែកៗជាច្រើន ដែលមនុស្សតិចណាស់រំពឹងទុក។ ជាការពិត ពួកគេនឹងមិនអង្គុយស្ងៀមឡើយ។

បុគ្គលិកលក្ខណៈបែបនេះ អាចត្រូវបានគេសន្និដ្ឋានថា អ្នកដែលចង់ឲ្យ Aquarius លង់ស្រលាញ់ គឺត្រូវផ្តល់ឱ្យពួកគេនូវអារម្មណ៍ដែលមានសុវត្ថិភាព ក៏ដូចជាភាពជឿជាក់ ដើម្បីទាក់ទាញពួកគេផងដែរ។

♓️ Pisces (Feb 19 – Mar 20)

Pisces ត្រូវបានគេស្គាល់ថា ជាមនុស្សពូកែស្រមើស្រមៃ ដោយសារតែគាត់ស្រលាញ់ និងមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត។

ដូច្នេះអ្នកដែលមានសំណាងគ្រប់គ្រាន់ ក្នុងការស្រលាញ់ពួកគេ និងចង់ឲ្យពួកគេស្រលាញ់ខ្លួនវិញ ត្រូវតែពូកែនិយាយពាក្យផ្អែមល្ហែម ឬចេះច្រៀងចម្រៀងលួងលោមពួកគេ។Pisces ពិតជាមិនអាចគ្រប់គ្រងអារម្មណ៍ ដែលត្រូវបានរំជួលចិត្ត ដោយភាពផ្អែមល្ហែម ដែលគូស្នេហ៍របស់គាត់ បានផ្ដល់ឱ្យគាត់នោះទេ។

ប្រភព: relrules

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T