ហេតុអ្វីបានជាមានវ៉ារ្យ៉ង់កូវីដ-19 ជាច្រើនចេះតែលេចឡើងមិនឈប់?

//s9.kh1.co/4e/4e50501d509d093bc3d61c324dc879e03893c99c.jpg
បច្ចេកវិទ្យា

 ១៧-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្នុងរយៈពេលដ៏ខ្លី វីរុសនេះហាក់ដូចជាបម្លែងខ្លួនលឿនមែនទែន ដែលជាអត្រាប្រកាសអាសន្នមួយ

បរទេស៖ វីរុស SARS-CoV-2 បានបម្លែងខ្លួនឥតឈប់ឈរ ចាប់តាំងពីការចាប់ផ្តើមនៃជំងីរាតត្បាតលើកនេះមក។ តែរហូតមកដល់ខែវិច្ឆិកា ឆ្នាំ2020 គឺជាពេលដែលអ្នកវិទ្យាសាស្ត្រនៅចក្រភពអង់គ្លេសបានកត់សម្គាល់ឃើញថាការបម្លែងខ្លួនរបស់វាគឺគួរឱ្យព្រួយបារម្ភ ដោយសារវីរុសនេះបានបម្លែងខ្លួនធ្វើឱ្យខ្លួនវាអាចឆ្លងបានកាន់តែលឿនជាងមុនទៅទៀត។ ក្នុងរយៈពេលមួយខែ របាយការណ៍ស្រដៀងគ្នានេះបានលេចឡើងពីកន្លែងដទៃទៀតនៅជុំវិញពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរយៈពេលដ៏ខ្លី វីរុសនេះហាក់ដូចជាបម្លែងខ្លួនលឿនមែនទែន ដែលជាអត្រាប្រកាសអាសន្នមួយ។

វ៉ារ្យ៉ង់ទាំងបួន
វ៉ារ្យ៉ង់ទាំងបួន

ការពិតទៅវីរុស SARS-CoV-2 បម្លែងខ្លួនបានលឿនដូច្នេះ គឺដោយសារតែវាបានរីករាលដាលពាសពេញពិភពលោកដែលធ្វើឱ្យវាមានឱកាសកាន់តែច្រើនដើម្បីបម្លែងខ្លួន ស្របពេលដែលវាកំពុងចម្លង។ បន្ទាប់ពីការបម្លែងខ្លួនជារឿយៗរាប់មិនអស់មក វីរុសនេះស្រាប់តែចាប់ផ្តើមសម្របខ្លួនទៅនឹងប្រព័ន្ធការពាររបស់មនុស្ស។ ហើយដោយសារតែវាជារឿងធម្មតាទៅហើយដែលវីរុសអាចបម្លែងខ្លួន គេមិនរំពឹងថាវានឹងឈប់នោះទេ។

មធ្យោបាយពិតប្រាកដតែមួយគត់ដើម្បីបញ្ឈប់ការបម្លែងខ្លួនទាំងនេះ គឺបញ្ឈប់ឱកាសនូវការឆ្លង។

មកមើលវីដេអូខាងក្រោម ដែលនិយាយលម្អិតពីការបម្លែងខ្លួនរបស់វីរុសនេះ៕

វីដេអូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T