ចិនបានបញ្ជូនអវកាសយានិកដំបូងរបស់ខ្លួន ទៅកាន់ស្ថានីយអវកាសថ្មី

//s9.kh1.co/19/19a0e533903d5b49290fba866254ba6b856a5e21.jpg
បច្ចេកវិទ្យា

 ១៧-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្នុងរយៈពេល៧ខែកន្លងមកនេះ អ្នកវិទ្យាសាស្ត្ររបស់ប្រទេសនេះបានបញ្ជូនយានរុករកធ្វើដំណើរនៅឋានព្រះចន្ទក្នុងខែធ្នូ និងនៅលើភពអង្គារក្នុងខែឧសភា។

ចិន៖ ទីភ្នាក់ងារអវកាសចិនបានប្រកាសថា រ៉ុក្កែតដែលដឹកអវកាសយានិកជើងចាស់ចំនួន៣រូប ដែលត្រូវបញ្ជូនទៅម៉ូឌុលស្ថានីយអវកាសរបស់ចិន បានបាញ់បង្ហោះចេញពីវាលខ្សាច់ Gobi នៅភាគខាងជើងប្រទេស។ មនុស្សទាំងបីនាក់នោះរួមមាន លោក Nie Haisheng អាយុ៥៦ឆ្នាំ លោក Liu Boming អាយុ៥៤ឆ្នាំ និងលោក Tang Hongbo អាយុ៤៥ឆ្នាំ នឹងក្លាយជាអវកាសយានិកចិនដំបូងគេ ដែលចុះចតនៅដំណាក់កាលដំបូងនៃស្ថានីយអវកាស ដែលគេដាក់ឈ្មោះថា Tiangong ដែលកំពុងសាងសង់នៅក្នុងគន្លងទាបនៃផែនដីនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការិយាល័យវិស្វកម្មអវកាសរបស់ចិនបានធ្វើសេចក្ដីប្រកាស នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធ ដោយនិយាយថាការបាញ់បង្ហោះនឹងត្រូវធ្វើឡើង នៅម៉ោងក្នុងទីក្រុងប៉េកាំង៩:២២នាទីព្រឹក នៅថ្ងៃព្រហស្បតិ៍ ពីមជ្ឈមណ្ឌលបាញ់បង្ហោះអវកាស Jiuquan satellite launch centre នៅវាលខ្សាច់ Gobi។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានឲ្យដឹងថា បេសកកម្មដែលមានឈ្មោះថា Shenzhou-12 ឬ Divine Vessel គឺជាបេសកកម្មទីមួយក្នុងចំណោមបេសកកម្មគ្រោងទុកចំនួនបួននៃស្ថានីយអវកាស Tiangong។ ក្នុងរយៈពេល៧ខែកន្លងមកនេះ អ្នកវិទ្យាសាស្ត្ររបស់ប្រទេសនេះបានបញ្ជូនយានរុករកធ្វើដំណើរនៅឋានព្រះចន្ទក្នុងខែធ្នូ និងនៅលើភពអង្គារក្នុងខែឧសភា។ ជាផ្នែកមួយនៃផែនការរបស់ខ្លួន ដើម្បីឲ្យមានស្ថានីយអវកាសពេញលេញនៅត្រឹមខែធ្នូ ឆ្នាំ២០២២ ប្រទេសចិនបានទទួលជោគជ័យក្នុងការបាញ់បង្ហោះម៉ូឌុលដំបូងរបស់ខ្លួន ហៅថា Tianhe កាលពីថ្ងៃទី២៩ ខែមេសា៕

រាប់ពីខាងឆ្វេងទៅស្ដាំរួមមាន លោក Tang Hongbo, Nie Haisheng, Liu Boming
រាប់ពីខាងឆ្វេងទៅស្ដាំរួមមាន លោក Tang Hongbo, Nie Haisheng, Liu Boming
អវកាសយានិកទាំងបីរបស់ចិន
អវកាសយានិកទាំងបីរបស់ចិន
រ៉ុក្កែត Long March 2F
រ៉ុក្កែត Long March 2F
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T