ឈ្លោះជាមួយឪពុកម្ដាយពេក ស្រាប់តែបុរសរូបនេះ ជីករូងក្រោមដីរស់នៅម្នាក់ឯងតែម្ដង

//s9.kh1.co/8d/8d9e9187751333c89d7a1c32432bef55b5f67499.jpg
សង្គម

 ១៧-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បុរសម្នាក់ បច្ចុប្បន្នមានអាយុ២០ឆ្នាំ បានចំណាយពេល៦ឆ្នាំ ក្នុងការជីងរូងក្រោមដីដើម្បីរស់នៅ បន្ទាប់ពីឈ្លោះជាមួយឪពុកម្ដាយ។

អេស៉្បាញ៖ បុរសម្នាក់ បច្ចុប្បន្នមានអាយុ២០ឆ្នាំ បានចំណាយពេល៦ឆ្នាំ ក្នុងការជីងរូងក្រោមដីដើម្បីរស់នៅ បន្ទាប់ពីឈ្លោះជាមួយឪពុកម្ដាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរូបនេះឈ្មោះ Andres Canto ហើយកាលពីគាត់មានអាយុ១៤ឆ្នាំ គាត់បានឈ្លោះប្រកែកជាមួយឪពុកម្ដាយ ដែលដំបូងឡើយ ឪពុកម្ដាយបានបង្ខំឲ្យគាត់ផ្លាស់សម្លៀកបំពាក់ មុនចេញទៅលេងខាងក្រៅ។ តែគាត់មិនព្រមស្ដាប់តាមឡើយ ដោយគាត់ចង់ស្លៀកឈុតបែបកីឡាធម្មតាតាមចំណង់ចំណូលចិត្តរបស់ខ្លួនវិញ ដែលធ្វើឲ្យមានជម្លោះជាមួយឪពុកម្ដាយ រហូតដល់ការចេញទៅលេងខាងក្រៅ ត្រូវបានលុបចោល។

បន្ទាប់មក គាត់បាននឹកឃើញគំនិតមួយ ដោយចាប់ផ្ដើមជីករូងក្រោមដីក្នុងសួនច្បារផ្ទះ និងចំណាយពេលវេលាទំនេរពីការសិក្សារាល់ថ្ងៃ ក្នុងការជីករហូតដល់រូងមានជម្រៅជ្រៅ និងធំ។ ទន្ទឺមនឹងនេះដែរ មិត្តភក្ដិរបស់គាត់ម្នាក់ ក៏បានចូលរួមចំណែកជីកស្វានផងដែរ។

យ៉ាងណាមិញ ឥលូវនេះ រូងក្រោមដីរបស់គាត់ បានក្លាយទៅជាផ្ទះមួយ ដែលមានបន្ទប់ស្នាក់ បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និង មាន Wifi ទៀតផង។ ហើយសីតុណ្ហភាពវិញនៅថេរពី២០ ឬ២១អង្សាសេ ចន្លោះខែឧសភាព និងកញ្ញា៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Andres Canto
លោក Andres Canto
លោក Andres Canto
លោក Andres Canto
លោក Andres Canto
លោក Andres Canto
ទិដ្ឋភាពក្រោមដី
ទិដ្ឋភាពក្រោមដី
ទិដ្ឋភាពក្រោមដី
ទិដ្ឋភាពក្រោមដី
ទិដ្ឋភាពក្រោមដី
ទិដ្ឋភាពក្រោមដី
ទិដ្ឋភាពក្រោមដី
ទិដ្ឋភាពក្រោមដី
ទិដ្ឋភាពក្រោមដី
ទិដ្ឋភាពក្រោមដី
ទិដ្ឋភាពក្រោមដី
ទិដ្ឋភាពក្រោមដី

ប្រភព: ladbible.com

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T