ស្តាប់ឡើងព្រឺរោម! ធ្លាប់ស្តាប់តែសម្លេងស្អក តាមពិត Love Riya មានទឹកដមសម្លេងពិត ពីរោះមិនចាញ់តារាៗប៉ុន្មានទេ(មានវីដេអូ)

//s9.kh1.co/a1/a126b2a620efad2bc08a825ccda9da257eb2a9e9.png
តារា & កម្សាន្ដ

 ១៧-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មិនធម្មតា ធ្លាប់ស្តាប់តែសម្លេងស្កក តាមពិត Love Riya មានទឹកដមសម្លេងពិតពីរោះមិនចាញ់តារាៗប៉ុន្មានទេ

តារាកម្សាន្ត: ប្រិយមិត្ត ពុកម៉ែ បងប្អូន និងមិត្តអ្នកអាន ប្រាកដណាស់ជាធ្លាប់បានស្គាល់ អ្នកនាង Love Riya ម្ចាស់ក្រុមហ៊ុនលក់គ្រឿងសំអាង ឡាហ្វ រីយ៉ា និងជាអ្នកលក់អនឡាញដ៏ល្បីមួយរូបប្រចាំបណ្តាញសង្គមមួយរូបផងដែលនោះ បានធ្វើឲ្យមហាជន និងអ្នកដែលតែងតែនិយមគាំទ្រអ្នកនាង មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយអ្នកនាង Love Riya បានបង្ហើបសំនៀង ច្រៀងបទបុរាណបទ(ចំណោទស្នេហ៍អើយ) យកលំនាំតាមបទ រំដួលដងស្ទឹងសង្កែ ផ្ការីករុះរោយ របស់អធិរាជសម្លេងមាសស៊ិនស៊ីសាមុតបានយ៉ាងពិរោះ ក្រអួនក្រអៅ រហូតធ្វើឲ្យហ្វេនៗ ដែលជាអ្នកទស្សនាលាន់មាត់សរសើរអ្នកនាង មិនដាច់ពីមាត់ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា ក្នុងអាជីពជាអ្នកលក់គ្រឿងសំអាងតាមអនឡាញ និងបណ្តាញសង្គម អ្នកនាង Love Riya ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងពុកម៉ែ បងប្អូនជាច្រើន ព្រមទាំងគេសង្កេតឃើញថា អ្នកនាងLove Riya ក៏ជាសេដ្ឋីនីម្នាក់ផងដែរ៕

ចង់ដឹងថាតើ អ្នកនាង Love Riya បកស្រាយបទចម្រៀងបានពិរោះយ៉ាងណានោះ សូមទស្សនា រូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

   អ្នកនាង Love Riya
   អ្នកនាង Love Riya
   អ្នកនាង Love Riya
   អ្នកនាង Love Riya
   អ្នកនាង Love Riya
   អ្នកនាង Love Riya
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T