អុញ! ក្រោយ Pogba ចោទថា Rudiger ខាំគេស្រាប់តែខ្សែការពាររូបនេះបកស្រាយថា...

//s9.kh1.co/09/099678458c81d4ea196a5236c281bb50cbbf5a76.jpg
កីទ្បា

 ១៧-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Rudiger ចេញមុខបកស្រាយរឿងខាំ Pogba

អាល្លឺម៉ង់៖ ខ្សែការពារ Antonio Rudiger បានចេញមុខបកស្រាយទាក់ទងនឹងហេតុការណ៍ក្នុងការប្រកួតរវាង បារាំង ទល់នឹង អាល្លឺម៉ង់ នៅ Euro 2020 ដែល ខ្សែបម្រើ Paul Pogba បាននិយាយថាខ្លួនបានខាំត្រង់កញ្ចឹងកផ្នែកខាងក្រោយរបស់គេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Antonio Rudiger និង Paul Pogba
ខ្សែការពារ Antonio Rudiger និង Paul Pogba

Rudiger បានបដិសេធថាគេមិនបានធ្វើដូច្នេះឡើយគឺមកពីកំលុងពេលនោះកីឡាករទាំងពីរនៅកៀកកិតគ្នាពេក ហើយគេមិនបានមានចេតនាចង់បង្កហិង្សាណាមួយលើរាងកាយរបស់ Paul Pogba នោះឡើយហើយរូបភាពនោះវាមើលទៅដូចជាដាក់បន្ទុកទៅលើគេខ្លាំងពេកហើយ។

ខ្សែការពារ Antonio Rudiger និង Paul Pogba
ខ្សែការពារ Antonio Rudiger និង Paul Pogba

កាលណោះ Pogba ថែមទាំងបានតវ៉ាទៅអាជ្ញាកណ្ដាលទៀតផងប៉ុន្តែ Rudiger មិនត្រូវបានដាក់ពិន័យឲ្យកាតលឿង ឬកាតក្រហម ឡើយ។

ខ្សែបម្រើ Paul Pogba តវ៉ាអាជ្ញាកណ្ដាល
ខ្សែបម្រើ Paul Pogba តវ៉ាអាជ្ញាកណ្ដាល

Antonio Rudiger បានបង្ហោះសារមួយបកស្រាយថា៖

ខ្ញុំមិនគួរយកមាត់ខ្ញុំទៅជិតខ្នងរបស់គេឡើយ វាមើលទៅសំណាងមិននៅខាងខ្ញុំសោះ។ Paul និងខ្ញុំបាននិយាយពីវាបន្ទាប់ពីការប្រកួតចប់ហើយគេក៏បាននិយាយប្រាប់អ្នកសារព័ត៌មានថាវាមិនមែនការខាំទេគឺជាការទង្គិចនឹងធ្មេញតិចតួច សូម្បីក្នុងការប្រកួត បើសិនខ្ញុំបានខាំគេពិតមែន លោកអាជ្ញាកណ្ដាលមុខជាប្រាប់ខ្ញុំថាគាត់នឹងពិន័យខ្ញុំហើយ។"

ខ្សែការពារ Antonio Rudiger

ខ្សែការពារ Antonio Rudiger
ខ្សែការពារ Antonio Rudiger

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិអាល្លឺម៉ង់ នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិព័រទុយកាល់នៅថ្ងៃទី១៩ វេលាម៉ោង១១យប់៕

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T