ប្រយ័ត្នច្រឡំជាមួយគ្រុនឈាម នេះសញ្ញាគួរចំណាំបើកើតជំងឺគ្រុនឈីក!

//s9.kh1.co/f6/f6bb0afd83691159ab2134d6312544909a1b2411.jpg
យល់ដឹង

 ១៧-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ការ​ផ្ទុះ​ជំងឺ​គ្រុន​ឈីក​ខ្លាំងនៅ​ក្នុង​ខេត្ត​ចំនួន ៤ ក្នុង​នោះ​រួម​មាន​រតនគិរី

កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ការ​ផ្ទុះ​ជំងឺ​គ្រុន​ឈីក​ខ្លាំងនៅ​ក្នុង​ខេត្ត​ចំនួន ៤ ក្នុង​នោះ​រួម​មាន​រតនគិរី មណ្ឌលគិរី បាត់ដំបង និង​ក្រចេះ។ ធ្វើ​ម៉េច​ទើប​ដឹង​ថា​មាន​ជំងឺ​គ្រុន​ឈីក? ជំងឺ​នេះ​មាន​រោគ​សញ្ញាគួរកត់ចំណាំ​អី​ខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល​បាន​ពន្យល់​ថា គ្រុនឈីកជា​ជំងឺ​​បង្ក​ដោយ​វីរុស​ឈីក បណ្ដាល​មកពី​មូស​ខ្លា​ញី​ខាំ ជាពិសេស​នៅ​ពេលថ្ងៃ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ ទាំង​ក្មេង ​ទាំង​ចាស់។

ចំពោះ​រោគ​សញ្ញា​ជំងឺ​គ្រុន​ឈីក​វិញ មាន​គ្រុន​ក្តៅ ៣-៤ ថ្ងៃ ឈឺ​សន្លាក់​ឆ្អឹង​ជា​ច្រើន​កន្លែង មាន​ស្នាម​កន្ទួល ឬ​ក្រហម​លើ​ស្បែក។

​ជំងឺ​គ្រុនឈីក​នេះ​មិន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ទេ លើក​លែង​តែ​វា​កើត​រួមគ្នា​ជាមួយ​ជំងឺ​ផ្សេងៗ ដូច​ជា​ជំងឺ​គ្រុនឈាម គ្រុនចាញ់ ឬ​ជំងឺ​រលាក​ស្រោមខួរ​ជា​ដើម។

រវាង​ជំងឺ​គ្រុនឈីក និង​គ្រុនឈាម មាន​រោគ​សញ្ញា​ស្រដៀង​គ្នា គ្រាន់​អ្នក​កើត​ជំងឺ​គ្រុន​ឈាម​អាច​នឹង​មាន​រោគ​សញ្ញា​ច្រើន​ជាង​ប៉ុណ្ណោះ ហើយ​ក៏​គ្រោះថ្នាក់​ជាង​ជំងឺ​គ្រុន​ឈីក​ដែរ។

រោគ​សញ្ញា​ជំងឺ​គ្រុន​ឈាម

– ក្តៅ​ខ្លួន​ពី ៣៩-៤០ អង្សារសេ
– មុខក្រហម
– ឈឺក្បាល ឈឺ​ប្រឡង់​ភ្នែក​ចាក់​ទៅ​ក្រោយ
– ចង់​ក្អួត ឬក្អួត
– ឈឺពោះ
– ឈឺសាច់ដុំ និងសន្លាក់ដៃជើង
– មានស្នាមអុចៗក្រហមលើស្បែក
– ហូរឈាមតាមអញ្ចាញធ្មេញជាដើម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T