នៅក៏មិនទំនងជាបានលេង! Merson ប្រាប់ឲ្យជម្រើសជាតិអង់គ្លេសពីររូបនេះវេចបង្វិចទៅផ្ទះវិញ

//s9.kh1.co/6f/6fd81823960eea70057f457833f253482270f68e.jpg
កីទ្បា

 ១៧-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Merson ប្រាប់ឲ្យ Chilwell និង Shaw ត្រឡប់ទៅផ្ទះវិញ

អង់គ្លេស៖ លោក Paul Merson ដែលជាវីរបុរសរបស់ក្លិបកាំភ្លើងធំ Arsenal បាននិយាយថា ខ្សែការពារ Luke Shaw និង Ben Chilwell គួរតែត្រឡប់ទៅផ្ទះវិញបន្ទាប់ពីលោកគ្រូបង្វឹក Gareth Southgate មិនបានដាក់ឲ្យអ្នកទាំងពីរបានចូលលេងក្នុងការប្រកួតបើកឆាក Euro របស់អង់គ្លេស ទល់នឹង ក្រូអាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Luke Shaw និង Ben Chilwell
ខ្សែការពារ Luke Shaw និង Ben Chilwell

ជំនួសមកវិញ លោកគ្រូបានដាក់ឲ្យខ្សែការពារ Kieran Trippier ចូលលេងជាខ្សែការពារស្លាបស្តាំជំនួស Luke Shaw និង Chilwell ប៉ុន្តែអង់គ្លេសបានយកឈ្នះក្រូអាត ១ ទល់នឹង ០។

ខ្សែការពារ Kieran Trippier
ខ្សែការពារ Kieran Trippier

Shaw ដែលលេងនៅ Manchester United កំពុងឡើងជើងខ្លាំងតាំងពីដើមឆ្នាំនេះមកទើបត្រូវលោកគ្រូកោះហៅឲ្យចូលជម្រើសជាតិ ឯ Chilwell ក៏ល្អណាស់ដែរដោយបានចូលលេងយ៉ាងទៀងទាត់ជាមួយ Chelsea និងថែមទាំងបានជួយក្រុមលើកពាន Champions League ទៀតផង។

ខ្សែការពារ Luke Shaw
ខ្សែការពារ Luke Shaw
ខ្សែការពារ Ben Chilwell
ខ្សែការពារ Ben Chilwell

វាពិតជាចម្លែកណាស់ដែល Ben Chilwell មិនមានឈ្មោះចូលប្រកួតនៅក្នុងការប្រកួតជាមួយ ក្រូអាត ដោយ Southgate បានលើកឡើងថាដោយសារ Trippier មានបទពិសោធន៍ច្រើនជាង ទើបលោកគ្រូប្រើប្រាស់គេ។

លោកគ្រូបង្វឹក Gareth Southgate 
លោកគ្រូបង្វឹក Gareth Southgate 

ប៉ុន្តែលោក Paul Merson បែរជានិយាយថា៖

Gareth ពិតជានឹងធឹងណាស់និងជឿជាក់លើការសម្រេចចិត្តរបស់គេ។ គេប្រហែលជាគិតថា ៖ អ្នកដឹងទេថាខ្ញុំជឿលើការគិតរបស់ខ្លួនឯងហើយខ្ញុំនឹងមិនស្តាប់អ្នកផ្សេងនិយាយទេ។ វាជាការងាររបស់ខ្ញុំ ខ្ញុំត្រូវធ្វើបែបនេះ។ តែបើសិនអង់គ្លេសចាញ់ក្នុងការប្រកួតទល់នឹងក្រូអាតនោះ គេនឹងមានរឿងធំមិនខាន។បើសិនខ្ញុំជា Luke Shaw និង Ben Chilwell គឺខ្ញុំនឹងត្រឡប់ទៅផ្ទះវិញ ព្រោះ Gareth មើលទៅដូចជាពេញចិត្តឲ្យ Trippier លេងនៅខ្សែការពារស្លាបស្ដាំ។

លោក Paul Merson
លោក Paul Merson 
លោក Paul Merson 

គួរបញ្ជាក់ផងដែរថា ការប្រកួតបន្ទាប់របស់អង់គ្លេសគឺ ត្រូវជួបជាមួយក្រុមជម្រើសជាតិស្កុដ៍ឡែន៍នៅថ្ងៃសៅរ៍ ទី១៩ វេលាម៉ោង២រំលងអធ្រាត្រ៕

ក្រុមជម្រើសជាតិអង់គ្លេស
ក្រុមជម្រើសជាតិអង់គ្លេស

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T