ការប្រកួតមួយនៅកូរ៉េខាងត្បូង គ្រាន់តែអង្គុយស្ងៀម និងដកដង្ហើមចោល ក៏ឈ្នះពានរង្វាន់ដែរ

//s9.kh1.co/4b/4bb271df3e4b82051b6322923d02693d45d767ef.jpg
សង្គម

 ១៧-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ការប្រកួតប្រជែងមួយរបស់កូរ៉េខាងត្បូង ហៅថា “Space Out” ត្រូវបានវិលត្រលប់មកវិញជាថ្មីម្ដងទៀត ដែលប្រារព្ធធ្វើឡើងនៅក្នុងព្រៃមួយនៅឯកោះ Jeju ខាងត្បូង កាលពីថ្មីៗកន្លងទៅនេះ។

កូរ៉េខាងត្បូង៖ ការប្រកួតប្រជែងមួយរបស់កូរ៉េខាងត្បូង ហៅថា “Space Out” ត្រូវបានវិលត្រលប់មកវិញជាថ្មីម្ដងទៀត ដែលប្រារព្ធធ្វើឡើងនៅក្នុងព្រៃមួយនៅឯកោះ Jeju ខាងត្បូង កាលពីថ្មីៗកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ការប្រកួតនេះ មានអ្នកចូលរួមជាច្រើននាក់សឹងតែគ្រប់វ័យ ដោយតម្រូវឲ្យអង្គុយស្ងៀមមួយកន្លែង​រយៈពេល៩០នាទី និងមិនអនុញ្ញាតឲ្យប្រើប្រាស់ទូរសព្ទ មើលនាឡិកា និយាយ បរិភោគ គេង ឬសើចទេ។ ហើយក្នុងអំឡុង​រយៈពេល៩០នាទី ជារៀងរាល់១៥នាទីម្ដង អ្នកចូលរួមប្រកួតក៏ទទួលបានការពិនិត្យចង្វាក់បេះដូងផងដែរ។

យ៉ាងណាមិញ អ្នកដែលឈ្នះការប្រកួត និងទទួលពានរង្វាន់នោះ គឺជាអ្នកមានចង្វាក់បេះដូងទាបបំផុត និងមានស្ថេរភាពបំផុត។

ចំពោះការប្រកួតនេះដែរ ត្រូវបង្កើតឲ្យមានឡើងក្នុងឆ្នាំ២០១៤ ដោយគោលបំណងចង់លើកកម្ពស់ជីវិត កុំឲ្យមានភាពតានតឹង និងប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាជីវិតផ្សេងៗទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកចូលរួម
អ្នកចូលរួម
អ្នកចូលរួម
អ្នកចូលរួម
អ្នកចូលរួម
អ្នកចូលរួម
អ្នកចូលរួម
អ្នកចូលរួម

ប្រភព: Worldofbuzz

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T