បាញ់ពូដូចំៗណាស់! អ្នកគាំទ្របង្ហោះរូបភាពប៉ុន្មានសន្លឹកជាន់កែង Ronaldo ក្រោយគេរុញដប Coca ចេញ

//s9.kh1.co/7a/7a3b66b85c9fb1b5004bcc13cbda3f248c392ee2.jpg
កីទ្បា

 ១៧-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Ronaldo ត្រូវអ្នកគាំទ្រគាស់រូបភាពផ្សព្វផ្សាយ Coca Cola និងភ្លៅមាន់ KFC មកជជែកវែកញែក

អឺរ៉ុប៖ ហេតុការណ៍ដែល ខ្សែប្រយុទ្ធ Cristiano Ronaldo ដកដប កូកាកូឡា ចេញនិងនិយាយប្រាប់គ្រប់គ្នាឲ្យផឹកទឹកបរិសុទ្ធធ្វើឲ្យអ្នកគាំទ្រជាច្រើនយកមកជជែកវែកញែកយ៉ាងគគ្រឹកគគ្រេងប៉ុន្តែឥលូវនេះ អ្នកគាំទ្រជាច្រើនបានគាស់កកាយរូបភាពដែល Ronaldo ធ្លាប់ផ្សព្វផ្សាយឲ្យភេសជ្ជៈ Coca Cola និង ភ្លៅមាន់ KFC ពេញបណ្ដាញអ៊ីនធើណេត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Cristiano Ronaldo ដកដកកូកាកូឡា
ខ្សែប្រយុទ្ធ Cristiano Ronaldo ដកដកកូកាកូឡា

គោលបំណងដែល អ្នកគាំទ្រធ្វើបែបនេះគឺចង់ដាក់សំណួរទៅកំពូលខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់រូបនេះថាហេតុអីបានជាគេផ្សព្វផ្សាយឲ្យពពួកអាហារនិងភេសជ្ជៈដែលមានជាតិស្ករបែបនេះទៅវិញទាំងដែលខ្លួនឯងបានប្រកាសណែនាំកុំឲ្យអ្នកដទៃផឹក?

ខ្សែប្រយុទ្ធ Cristiano Ronaldo 
ខ្សែប្រយុទ្ធ Cristiano Ronaldo 
ខ្សែប្រយុទ្ធ Cristiano Ronaldo 
ខ្សែប្រយុទ្ធ Cristiano Ronaldo 

Ronaldo ក៏ធ្លាប់ចេញមុខបង្ហើបដែរថា កូនប្រុសរបស់គេគឺ Cristiano Ronaldo Jr. ចូលចិត្តផឹកកូកាកូឡានិងញ៉ាំនំដំឡូងបារាំងស្រួយ ដែលវាធ្វើឲ្យគេពិបាកភ្នែកណាស់។

ខ្សែបម្រើ Paul Pogba និងកូនប្រុស
ខ្សែបម្រើ Paul Pogba និងកូនប្រុស

កាលនៅ Manchester United គឺ Ronaldo ធ្លាប់ផ្សព្វផ្សាយឲ្យភេសជ្ជៈ Coca Cola ,ភ្លៅមាន់ KFC និង នំ McDonald's ទៀតផងដោយ លោក Wayne Rooney ក៏ធ្លាប់បានបង្ហើបថា Ronaldo ចូលចិត្តញ៉ាំ Burger ដើម្បីឡើងគីឡូកាលនៅ Old Trafford ។

ខ្សែប្រយុទ្ធ Cristiano Ronaldo 
ខ្សែប្រយុទ្ធ Cristiano Ronaldo 

ទង្វើរបស់ Ronaldo ធ្វើឲ្យអ្នកគាំទ្ររាងមានចម្ងល់ដោយ អ្នកគាំទ្រខ្លះក៏និយាយថាប្រហែលមកពី កីឡាករវ័យ៣៦ឆ្នាំរូបនេះចាស់ចិត្តចាស់គំនិតទើបផ្លាស់ប្ដូរចំណង់ចំណូលចិត្តនិងរបបអាហារ។

ខ្សែប្រយុទ្ធ Cristiano Ronaldo 
ខ្សែប្រយុទ្ធ Cristiano Ronaldo 
ខ្សែប្រយុទ្ធ Cristiano Ronaldo 
ខ្សែប្រយុទ្ធ Cristiano Ronaldo 

យ៉ាងណាមិញមិនមែនមានតែ Cristiano Ronaldo ទេដែលដកដបកូកាកូឡាចេញ សូម្បី ខ្សែបម្រើ Paul Pogba ក៏បានដកដបស្រាបៀ Heineken ចេញពីតុសន្និសីទដែរ៕

ខ្សែបម្រើ Paul Pogba ដកដប Heineken
ខ្សែបម្រើ Paul Pogba ដកដប Heineken

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T