ផ្លូវការ! តារាជួរមុខរបស់ Real Madrid រូបនេះនឹងចាកចេញពីក្លិប

//s9.kh1.co/e9/e9399a23aeee5759ef5a9960c125200c0740cc6c.jpg
កីទ្បា

 ១៧-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Real Madrid ប្រកាសពីការចាកចេញរបស់ Ramos

អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid បានប្រកាសជាផ្លូវការថាខ្សែការពារ Sergio Ramos នឹងចាកចេញពីក្លិបនៅរដូវក្ដៅនេះដោយគ្មានតម្លៃខ្លួន បន្ទាប់ពីចំណាយពេល១៦ឆ្នាំនៅទឹកដី Santiago Bernabeu ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Sergio Ramos
ខ្សែការពារ Sergio Ramos

ប្រធានក្រុមរូបនេះអស់សុពុលភាពកុងត្រាជាមួយក្លិបនៅចុងខែមិថុនានេះហើយ ដោយមិនមានការបន្តកុងត្រាថ្មីទេ បើទោះបីជាកន្លងមក Real Madrid បានស្នើកុងត្រាថ្មីដល់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះចំនួន១ឆ្នាំអមជាមួយការកាត់ប្រាក់ឈ្នួល១០ភាគរយក៏ដោយខណៈដែល Ramos ទាមទារកុងត្រាចំនួន២ឆ្នាំ។

ខ្សែការពារ Sergio Ramos
ខ្សែការពារ Sergio Ramos

ក្លិប Real Madrid បានចេញមកបញ្ជាក់ជាផ្លូវការថាពួកគេបានសម្រេចចែកផ្លូវជាមួយ Ramos ហើយដោយនឹងមានរៀបចំពិធីលាជាផ្លូវការនៅថ្ងៃព្រហស្បត្តិ៍មុនគេចាកចេញស្របពេលក្លិបអាចប្រឈមមុខនឹងការបាត់បង់ ខ្សែការពារ Raphael Varane ម្នាក់ទៀត។

ខ្សែការពារ Sergio Ramos
ខ្សែការពារ Sergio Ramos

Sergio Ramos បានចូលលេងដល់ទៅ៦៧១ប្រកួត និងរកបាន១០១គ្រាប់ ក្រោយផ្ទេរពី Sevilla មក Real Madrid ក្នុងឆ្នាំ២០០៥ ដោយគេបានដឹកនាំក្រុមឈ្នះពាន La Liga ៥ដង,Champions League ៤ដង និង Copa Del Rey ២ដង ឯសម្រាប់ជម្រើសជាតិអេស្ប៉ាញវិញគឺគេបានបង្ហាញខ្លួនដល់ទៅ១៨០ប្រកួត ក្លាយជាកីឡាករដែលលេងឲ្យជម្រើសជាតិអេស្ប៉ាញបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។

ខ្សែការពារ Sergio Ramos លើកពាន UCL
ខ្សែការពារ Sergio Ramos លើកពាន UCL
ខ្សែការពារ Sergio Ramos លេងនៅជម្រើសជាតិអេស្ប៉ាញ
ខ្សែការពារ Sergio Ramos លេងនៅជម្រើសជាតិអេស្ប៉ាញ

យ៉ាងណាមិញគេមិនទាន់ដឹងនៅឡើយទេថា  Ramos សម្រេចទៅចូលរួមជាមួយក្លិបណាបន្តទៀតប៉ុន្តែកន្លងមកមានក្លិប Manchester United,Manchester City និង Paris Saint-Germain ចាប់អារម្មណ៍លើរូបគេ ស្របពេល Real Madrid មានខ្សែការពារមកជំនួសកីឡាករវ័យ៣៤ឆ្នាំនេះហើយគឺ ខ្សែការពារ David Alaba ដែលផ្ទេរមកដោយគ្មានតម្លៃខ្លួនពី Bayern Munich ៕

ខ្សែការពារ David Alaba 
ខ្សែការពារ David Alaba 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T