ឃើញធម្មតាចឹងទេ តែដើមរុក្ខជាតិនេះ លក់ដេញថ្លៃបានតម្លៃជិត៣ម៉ឺនដុល្លារអាមេរិក

//s9.kh1.co/5f/5fc210f19ee8d3807d799c63203be5e7a315baaa.jpg
សង្គម

 ១៦-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះ ដើមរុក្ខជាតិម៉្យាង បានដាក់លក់ដេញថ្លៃនៅលើវេបសាយមួយ បានតម្លៃចំនួនប្រមាណ២៧,០០០ដុល្លារអាមេរិក។

បរទេស៖ ថ្មីៗនេះ ដើមរុក្ខជាតិម៉្យាង បានដាក់លក់ដេញថ្លៃនៅលើវេបសាយមួយ បានតម្លៃចំនួនប្រមាណ២៧,០០០ដុល្លារអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ដើមរុក្ខជាតិដែលមានដើមកំណើតនៅព្រៃត្រូពិចនេះឈ្មោះថា Variegated Minima និងស្លឹកចំនួន៨ពណ៌បៃតង លាយពណ៌សយ៉ាងកម្រ ហើយចាក់ឬសក្នុងថូប្រវែង១៤សង់ទីម៉ែត្រ។

កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ វាត្រូវបានចុះបញ្ជីក្នុងតម្លៃ៩,០០០ដុល្លារអាមេរិកប៉ុណ្ណោះ។ ស្រាប់តែនៅល្ងាចថ្ងៃអាទិត្យ អ្នកដេញថ្លៃសល់ត្រឹមតែពីរនាក់ រហូតដល់ដេញថ្លៃតម្លៃចុងក្រោយ គឺច្រើនជាងតម្លៃដើមទៅទៀត។

យ៉ាងណាមិញ ជុំវិញតម្លៃដ៏ខ្ពស់ខាងលើនេះ ត្រូវបានគេចាត់ទុកថាជាតម្លៃខ្ពស់បំផុតក្នុងការដេញថ្លៃដើមរុក្ខជាតិ Variegated Minima ដែលការដេញថ្លៃលើកមុន បានតម្លៃត្រឹមតែ៨,៥០០០ដុល្លារអាមេរិកប៉ុណ្ណោះ។ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ដើមរុក្ខជាតិនេះហាក់មានប្រជាប្រិយភាពខ្លាំងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

  ដើមរុក្ខជាតិ Variegated Minima
  ដើមរុក្ខជាតិ Variegated Minima
  ដើមរុក្ខជាតិ Variegated Minima
  ដើមរុក្ខជាតិ Variegated Minima
  ដើមរុក្ខជាតិ Variegated Minima
  ដើមរុក្ខជាតិ Variegated Minima

ប្រភព: 9now.nine.com

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T