អីយ៉ាស់! Man UTD កំពុងសម្លឹងឃើញអ្នកចាំទីឆ្នើមរូបនេះបន្ទាប់ពីបរាជ័យក្នុងការនាំយក Donnarumma

//s9.kh1.co/e4/e439c2b2be3605c2fd353a42bd17ed604a0674cb.jpg
កីទ្បា

 ១៦-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Man UTD ចាប់ចិត្តលើអ្នកចាំទី Keylor Navas

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United បានប្រជែងចាញ់ Paris Saint-Germain ក្នុងការនាំយកអ្នកចាំទី Gianluigi Donnarumma ទើបពួកគេកំពុងស្វែងរកបេក្ខភាពអ្នកចាំទីផ្សេងទៀត ដោយយោងតាមការរាយការណ៍គឺ ក្លិបកំពុងចង់បាន អ្នកចាំទី Keylor Navas នៃក្លិប PSG ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាំទី Keylor Navas
អ្នកចាំទី Keylor Navas
អ្នកចាំទី Gianluigi Donnarumma 
អ្នកចាំទី Gianluigi Donnarumma 

កីឡាករសញ្ជាតិកូស្តារីការូបនេះទំនងជាអាចចាកចេញពីទឹកដី Parc des Princes នៅរដូវក្ដៅនេះក្រោយក្លិបបាននាំយក Donnarumma ដោយគ្មានតម្លៃខ្លួនពីក្លិប AC Milan ដែលគេរំពឹងទុកថា Donnarumma នឹងក្លាយជាអ្នកចាំទីដៃទី១ជំនួស Navas។

អ្នកចាំទី Keylor Navas
អ្នកចាំទី Keylor Navas

ដំណឹងនេះធ្វើឲ្យ Navas មិនសូវសប្បាយចិត្តឡើយដោយគេថែមទាំងបានបង្ហោះសាររបៀបដៀមដាមដល់ក្លិប PSG ទាក់ទងនឹងរឿងនេះដែរថា៖

ចូរអ្នកឲ្យកាដូនៃការអវត្តមានរបស់អ្នកទៅកាន់អ្នកដែលមិនត្រូវការអ្នក។

អ្នកចាំទី Keylor Navas
អ្នកចាំទី Keylor Navas
អ្នកចាំទី Keylor Navas

កាលនៅ Real Madrid គេក៏បានធ្លាក់ដៃក្លាយជាអ្នកចាំទីដៃទី២ផងដែរទើប Keylor Navas បានចាកចេញពី Real Madrid មកកាន់ PSG ដោយបានជួយក្លិបឲ្យឈ្នះពាន Ligue 1 និងថែមទាំងបានចូលលេងនៅវគ្គផ្ដាច់ព្រ័ត្រ Champions League ផងដែរ។

អ្នកចាំទី Keylor Navas កាលនៅ Real Madrid
អ្នកចាំទី Keylor Navas កាលនៅ Real Madrid

យ៉ាងណាមិញ មិនមែនតែ Man UTD ទេដែលចង់បាន Navas គឺ Juventus និង AC Milan ក៏ចាប់អារម្មណ៍ចង់បានគេដែរខណៈកុងត្រារបស់គេនៅសល់រហូតដល់ឆ្នាំ២០២៤ ឯណោះដូច្នេះ PSG ទំនងជាទារប្រាក់ថ្លៃផ្ទេរប្រមាណ ១២លានអឺរ៉ូ(ស្មើនឹង១៤.៥លានដុល្លារ)៕

អ្នកចាំទី Keylor Navas
អ្នកចាំទី Keylor Navas

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T