ហេតុតែចង់ដូចអាយដល នារីម្នាក់ឆ្លងការវះកាត់៤០ដងដើម្បីឲ្យដូច Kim Kardashian

//s9.kh1.co/a6/a60ffc1667093e1c7766617f091afb59e334f934.jpg
តារា & កម្សាន្ដ

 ១៦-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មិនធម្មតាហេតុតែស្រឡាញ់ Jennifer Pamplona ហ៊ានលះបង់សម្រេចចិត្តវះកាត់រហូតដល់៤០ដងឲ្យដូច Kim Kardashian។

បរទេស៖ Jennifer Pamplona មានអាយុ ២៨ ឆ្នាំបានធំដឹងក្តីនៅប្រេស៊ីល នាងគឺជាអ្នកគាំទ្ររបស់ទូរទស្សន៍ Kim Kardashian។ ហេតុដូច្នេះហើយនាងតែងតែប្រាថ្នាចង់បាននូវរូបរាងដ៏កាចសាហាវ ក៏ដូចជាស្រឡាញ់ភាពល្បីល្បាញនិងតែងតែចង់មានជីវិតដ៏ប្រណិតដូចជាអាយដលរបស់នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Jennifer បាននិយាយថាកុមារភាពរបស់នាងមិនសប្បាយចិត្តនោះទេ នៅពេលដែលនាងតែងតែប្រឈមមុខនឹងការសើចចំអកអំពីរូបរាងរបស់នា។ ដោយ Jennifer មានរាងកាយតូចនិងស្គមជាងមុនដូច្នេះនាង តែងតែទាក់ទាញចំណាប់អារម្មណ៍របស់មនុស្ស។ នាងចងចាំថាមានមិត្តម្នាក់ ជារឿយៗតែងប្រាប់នាងថា នាងមានមុខមាត់ស្អាតប៉ុន្តែរាងកាយរបស់នាងមិនសាកសមសោះ  ដែលជាហេតុធ្វើឱ្យJenniferខូចចិត្តជាខ្លាំង។ 

Kim Kardashian
Kim Kardashian

ទន្ទឹមនឹងនេះ ដោយសារតែ Jennifer មានរាងខ្ពស់និងស្គម នាងក៏មានការលេងសើចនិងធ្វើបាបដោយក្មេងស្រីដ៏ទៃផងដែរ។ ក្នុងអំឡុងពេលសិក្សា Jennifer ជារឿយៗត្រូវស្លៀកសម្លៀកបំពាក់រលុងដើម្បីលាក់ខ្លួននិងកុំឲ្យមានការចាប់អារម្មណ៍។ ចាប់ពីពេលនោះមក នៅអាយុ ១៧ ឆ្នាំ Jennifer បានបញ្ចុះបញ្ចូលជីដូនរបស់នាងឱ្យចុះហត្ថលេខាលើឯកសារ ដើម្បីឱ្យនាងមានការវះកាត់សុដន់ បន្ទាប់ពីការវះកាត់លើកដំបូង Jennifer តែងតែមានអារម្មណ៍ថាត្រូវការកែប្រែផ្នែកជាច្រើននៃរាងកាយរបស់នាងទៀត។

Jennifer
Jennifer

ក្នុងរយៈពេលជាង ១០ ឆ្នាំ Jennifer បានធ្វើការវះកាត់ជាង ៤០ ដង ការចំណាយសរុបដែល Jennifer បានចំណាយលើការវះកាត់មានទឹកប្រាក់ប្រមាណ ៦០ ម៉ឺនដុល្លារអាមេរិក  ជាមួយនឹងការលើកកំប៉េះគូទ ១០ដង ពង្រីកសុដន់ ៣ដង  ច្រមុះ ២ដង ចាក់ថ្នាំបបូរមាត់ និងលើកមុខ។ ក្នុងនោះនាងបាននិយាយថា ក្លាយជាមនុស្សជំនាន់ក្រោយរបស់ Kim នាងធ្លាប់ព្យាយាមធ្វើត្រាប់តាម Kim ទាំងយប់ទាំងថ្ងៃ។

មិនត្រឹមតែប៉ុណ្ណោះ Kim Kardashian ពិតជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើ Jennifer ហើយនាងក៏ចូលចិត្តស្ទីលនិងម៉ូតរបស់ Kim Kardashian ផងដែរ។ ប៉ុន្តែនាងក៏បានសារភាពផងដែរថា ការលំបាករបស់នាងគឺស្ថិតនៅលើការពិតដែលថាឥទ្ធិពលរបស់ Kim Kardashian គឺធំធេងពេកហើយដែលរហូតដល់ Jennifer ហ៊ានទទួលការវះកាត់ដើម្បីក្លាយជា Kimបែបនេះ ៕

Jennifer
Jennifer
Jennifer
Jennifer

ប្រភព៖ ngoisao

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T