ពោតបារាំង ពេលយកមកផ្សំគ្រឿងហើយ រសជាតិឆ្ងាញ់ម្យ៉ាងដែរ

//s9.kh1.co/af/af41df7576a85e6f3aa0ef58710c045c46e62cfd.png
តារា & កម្សាន្ដ

 ១៦-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

គេតែងតែយកពោតបារាំងទៅធ្វើជាអន្លក់បន្ទាប់បន្សំជាមួយនឹងម្ហូបផ្សេងៗ តែមិនដែលចាប់អារម្មណ៍ថា ពេលយកទៅផ្សំគ្រឿងហើយដុត ក្លាយទៅជាអាហារមួយមុខដ៏ឈ្ងុយឆ្ងាញ់។

អាហារ៖ ពោតបារាំង គឺបន្លែមួយមុខដ៏ពេញនិយម ភាគច្រើនគេយកវាធ្វើជាអន្លក់ ឬយកទៅអាំងញុំាបន្ទាប់បន្សំ។ ពោតបារាំង អាចយកទៅញុំាបានច្រើនប្រភេទតាមចំណង់ចំណូលចិត្ត តែបើយកវាទៅផ្សំគ្រឿងហើយដុតក្នុងម៉ាស៊ីតឲ្យក្រៀមនោះគឺកាន់តែមានជាតិទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖ 

១. ពោតបារាំង ២៥០ក្រាម

២. ប្រេងអូលីវ ១ស្លាបព្រាបាយ

៣. អំបិល ចុងស្លាបព្រាកាហ្វេ

៤​. ម្រេចម៉ត់

របៀបធ្វើ៖ 

១. យកពោតបារាំងទៅចំហុយដាក់ភ្លើងតិចៗប្រហែល១០នាទី បន្ទាប់មកយកប្រេងអូលីវ អំបិល និងម្រេចម៉ត់ មកប្រឡាក់ជាមួយគ្នាឲ្យសព្វ។

២. យកពោតបារាំងមករៀបដាក់លើក្រដាសដុតនំ ដោយរៀបផ្លែពោតឲ្យមានគម្លាតពីគ្នា ហើយយកវាទៅដុតក្នុងម៉ាស៊ីនដុតនំឬម៉ាស៊ីនកម្ដៅអាហាររយៈពេល១៥នាទី ត្រូវប្រែវាក្នុងរយៈពេល៥នាទីម្ដងរហូតដល់ម៉ោង ឆ្អិនជាការស្រេច៕ 

ពោតបារាំងដុត
ពោតបារាំងដុត
ពោតបារាំងដុត
ពោតបារាំងដុត
ពោតបារាំងដុត
ពោតបារាំងដុត
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T