កំពុងតែល្បីខ្លាំង! នេះជាកម្មវិធីដែលប្រែមុខមាត់យើង ឲ្យទៅជាគំនូរតុក្កតា 3D

//s9.kh1.co/e7/e771d04fc218553a4d2d42a5ea17287cf1d10c25.jpg
បច្ចេកវិទ្យា

 ១៦-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មួយរយៈនេះគេឃើញថា នៅក្នុងបណ្ដាញសង្គម Facebook មានអ្នកប្រើប្រាស់ជាច្រើន បានចែករំលែករូបថតគំនូរតុក្កតា 3D របស់ពួកគេ

បរទេស៖ កម្មវិធី Voilà AI Artist ទទួលបានជោគជ័យយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ដែលអាចកែប្រែរូបថតធម្មតាមួយសន្លឹក ឲ្យទៅជាគំនូរតុក្កតា 3D។ កម្មវិធីទូរសព្ទនេះអាចទាញយកបានដោយឥតគិតថ្លៃ សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android។ វាបានប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដើម្បីកំណត់រូបមនុស្ស ហើយកែប្រែឲ្យទៅជាតួអង្គតុក្កតាឬគំនូរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកអាចប្រើប្រាស់រូបថតដែលមានស្រាប់ មកកែប្រែទៅជាគំនូរតុក្កតា ឬក៏អាចថតរូបដោយផ្ទាល់នៅក្នុងកម្មវិធី ហើយកែប្រែតែម្ដង។ នៅក្នុងកម្មវិធី មានជម្រើសតុក្កតាឬគំនូរជាច្រើនបែប សម្រាប់អ្នកប្រើប្រាស់ តាមចិត្តដែលស្រលាញ់។ គួរបញ្ជាក់ថា កម្មវិធីនេះអាចកែប្រែមុខមាត់មនុស្សតែម្នាក់ នៅក្នុងរូបថត ប៉ុន្តែប្រសិនបើអ្នកដាក់រូបថតជាក្រុម វាមិនអាចកំណត់ថាគួរចាប់យកមុខមនុស្សមួយណានោះទេ។

កុំឲ្យខាតពេលយូរ អ្នកគ្រាន់តែចូលទៅកាន់ App Store ឬ Play Store ឥឡូវនេះ ដើម្បីទាញយកនិងដំឡើង ហើយសាកល្បងរសជាតិថ្មីនៃកម្មវិធីដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ៕

រូបភាព
រូបភាព
កម្មវិធី Voilà AI Artist
កម្មវិធី Voilà AI Artist
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T