ក្លិបកំពុងចង់លក់ផង! តារាជួរមុខរបស់ Barca រូបនេះទាក់ភ្នែក Leicester City

//s9.kh1.co/8c/8c79fec48b7506637c4a663819cff7a707da9246.jpg
កីទ្បា

 ១៦-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Leicester City ចាប់អារម្មណ៍ចង់ទិញយក Coutinho

អេស្ប៉ាញ៖ តាំងពីផ្ទេរមក Barcelona ក្នុងឆ្នាំ២០១៨ ខ្សែបម្រើ Philippe Coutinho លេងមិនសូវល្អដូចគ្រប់គ្នារំពឹងទុកនោះឡើយ បើទោះបីជាតម្លៃខ្លួនផ្ទេររបស់គេពី Liverpool មក Camp Nou គឺដល់ទៅ១៤២លានផោន(ស្មើនឹងប្រមាណ១៩៩.៨លានដុល្លារ) ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Philippe Coutinho
ខ្សែបម្រើ Philippe Coutinho

ដូច្នេះ Barcelona ត្រៀមនឹងលក់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះនៅរដូវក្ដៅនេះហើយស្របពេលកុងត្រារបស់គេនៅសល់ដល់ទៅ២ឆ្នាំទៀតឯណោះប៉ុន្តែក្លិបបានប្រាប់គេថាគេអាចចាកចេញបាន។

ខ្សែបម្រើ Philippe Coutinho
ខ្សែបម្រើ Philippe Coutinho

ទន្ទឹមគ្នានោះដែរ ក្លិបកញ្ជ្រោង Leicester City ក៏ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់ទិញយក Coutinho ដោយអាចដាក់តម្លៃខ្ទង់ ១៧លានផោន(ស្មើនឹងប្រមាណ២៣.៩លានដុល្លារ)ឬក៏សុំខ្ចីជើងកីឡាកររូបនេះឲ្យមកជួបជុំជាមួយអតីតគ្រូបង្វឹក Brendan Rodgers ដែលធ្លាប់ដឹកនាំ Coutinho នៅ Liverpool  វិញ។

ខ្សែបម្រើ Philippe Coutinho និងលោកគ្រូ Brendan Rodger
ខ្សែបម្រើ Philippe Coutinho និងលោកគ្រូ Brendan Rodger

យ៉ាងណាមិញ តម្លៃផ្ទេរនេះវារាងទាបពេកហើយសម្រាប់ Barcelona បើធៀបនឹងថ្លៃដែលក្លិបត្រូវចំណាយក្នុងការទិញយក Phillipe Coutinho ពី Liverpool ប៉ុន្តែក្លិបគ្មានជម្រើសផ្សេងនោះឡើយក្រៅពីលក់រូបគេដោយសារបើសិនរូបគេចូលលេងឲ្យ Barca បាន១០០ប្រកួតនោះក្លិបនឹងត្រូវបង់ប្រាក់ចំនួន១៨លានផោន (ស្មើនឹងប្រមាណ ២៥.៣លានដុល្លារ)។

ខ្សែបម្រើ Philippe Coutinho
ខ្សែបម្រើ Philippe Coutinho

ក្នុងនោះដែរ Arsenal,Tottenham,Chelsea និង Marseille ក៏សម្លឹងចង់បាន Coutinho ផងដែរ៕

ខ្សែបម្រើ Philippe Coutinho
ខ្សែបម្រើ Philippe Coutinho

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T