បែកធ្លាយខ្ទេច! ក្រោយឈ្លោះគ្នា សុទ្ធ បញ្ចកា ទម្លាយអាថ៌កំបាំង អេដវីន និង Rose ធ្លាប់...

//s9.kh1.co/96/96528fbaea27c2d2117cf95957a137b9915cdadf.jpg
តារា & កម្សាន្ដ

 ១៦-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កាន់តែកក្រើក អ្នកនាង សុទ្ធ បញ្ចកា ទម្លាយឆាតជាមួយ Rose ដែលធ្លាប់ទាក់ទងជាមួយលោក អេដវីន កាលពីពេលមុន។

ភ្នំពេញ៖ គូស្នេហ៍កម្លោះសង្ហារមាឌធំលោក យិត មាសឧស្សាហ៍ ហៅ អេដវីននិងអ្នកមេម៉ាយកូន២ អ្នកនាង សុទ្ធ បញ្ចកា ត្រូវបានគេដឹងថាទាក់ទងគ្នាដោយបើកចំហរ ព្រមទាំងបង្ហាញនូវសកម្មភាពផ្អែមល្ហែនលើបណ្ដាញសង្គម ធ្វើឲ្យហ្វេនច្រណែនគ្រប់គ្នា។ ជាពិសេស ស្ទើរតែគ្រប់ពេលទៅហើយ ដែលអ្នកទាំងពីនៅក្បែរគ្នា សាងជីវិតគូរួមគ្នាដូចទៅនឹងប្ដីប្រពន្ធគូដទៃយ៉ាងដូច្នោះដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្នេហាធ្លាប់តែល្អូកល្អើន បាត់មុខគ្នាមួយថ្ងៃមិនបាននោះ ថ្មីៗនេះមានរឿងរ៉ាវផ្ទុះយ៉ាងខ្លាំងលើបណ្ដាញសង្គមហ្វេសប៊ុក ជុំវិញទំនាក់ទំនងរវាងអ្នកទាំងពីរ។ ដោយអ្នកនាង សុទ្ធ បញ្ចកា បានបង្ហោះរូបមួយសន្លឹក អះអាងថាលោក អេដវីន ប្រើអំពើហឹង្សាលើនាង រហូតមានរបួសស្នាមពេញដងខ្លួនយ៉ាងដូច្នេះ។ តែរឿងប្រើអំពើហឹង្សាហើអ្នកមេម៉ាយរូបនេះ មិនបានបញ្ជាក់ពីមូលហេតុដើមទង កើតចេញជាហឹង្សានៅឡើយទេ។

ពិតណាស់ បន្ទាប់ពីបង្ហោះរូបមួយន្លឹកនេះរួច ប៉ុន្មានម៉ោងមុននេះ គូស្នេហ៍លោក អេដវីន បានទម្លាយអាថ៍កំបាំង លោកនិងតារាស្រី Rose ធ្លាប់លួចលាក់បង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាទៀតផង។ មិនតែប៉ុណ្ណោះអ្នកនាង សុទ្ធ បញ្ចកា បានសេសេរសារបន្ថែមយ៉ាងដូច្នេះទៀត

ណែ... rose ណាគួរយល់ហើយ.... hakkkk C នឹងអីគេ អូនអត់យល់ទេ អូននៅក្មេងណាស់ ស្គាល់តា មឹមមឹម ... អូយ នេះ គេទាស់ភ្នែក fri Rose ឯងផ្ញើរឲ្យចែ មើលលែងៗ .... ថាហើយតើ ឲ្យសងស្លាកស្នាមលើខ្លួនខ្ញុំ អេដវីន .... សំខាន់វាថាសង្សារវាហើយ .... ហ្អាក! សង្សារយ៉ាងមិច បើវាប្តីអញហ្នឹង កាលហ្នឹង... អញមិនយល់...ពួកម៉ាកគេដែរថា អេដវីន គេល្អនឹងជួយ ចេញមុខបកស្រាយ ពន្យល់កូនក្មេងម្នាក់នេះតិចមើល។

សម្ដីអ្នកនាង សុទ្ធ បញ្ចកា

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក យិត មាសឧស្សាហ៍ ហៅ អេដវីន
  លោក យិត មាសឧស្សាហ៍ ហៅ អេដវីន
  លោក យិត មាសឧស្សាហ៍ ហៅ អេដវីន
  លោក យិត មាសឧស្សាហ៍ ហៅ អេដវីន
អ្នកនាង សុទ្ធ បញ្ចកា
អ្នកនាង សុទ្ធ បញ្ចកា
រូបអ្នកនាង សុទ្ធ បញ្ចកា បង្ហោះ
រូបអ្នកនាង សុទ្ធ បញ្ចកា បង្ហោះ
រូបអ្នកនាង សុទ្ធ បញ្ចកា បង្ហោះ
រូបអ្នកនាង សុទ្ធ បញ្ចកា បង្ហោះ
រូបអ្នកនាង សុទ្ធ បញ្ចកា បង្ហោះ
រូបអ្នកនាង សុទ្ធ បញ្ចកា បង្ហោះ
យិត មាសឧស្សាហ៍
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T