ឆេះដុំភ្លាមៗ ដេននី ក្វាន់ បង្ហោះសារស្ដីមួយចាស់ដៃ ទៅកាន់អ្នកសុំស្រលាញ់នាង

//s9.kh1.co/54/54dd24fd52c98075c627558dc3c0c8bfc6dc049e.jpg
តារា & កម្សាន្ដ

 ១៦-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយអ្នកតាមសុំស្រលាញ់កញ្ញា ដេននី ក្វាន់ បានយករឿងសង្សារចាស់ប្រាប់នាង តារារូបនេះបានសរសេរសារនិយាយមួយចាស់ដៃផ្ញើរជូនអ្នកតាមញ៉ែភ្លាមៗ។

ភ្នំពេញ៖ តារាស្រីស៊ិចស៉ីកញ្ញា ដេននី ក្វាន់ ទោះបីបច្ចុប្បន្នមិនបង្ហាញមុខក្នុងវិស័យសិល្បៈ តែពេលនេះនាងកំពុងជោគជ័យលើមុខជំនួញផ្ទាល់ខ្លួនផងដែរ។ បើនិយាយពីជីវិតឯកជនវវិញនាងពិតជាមានភាពហ៊ឺហារ រស់នៅក្នុងផ្ទះស្កឹមស្កៃ និងមានឡានទំនើបជិះទៀតផង។ លើសពីនេះទៅទៀត បើងាកទៅមើលសម្រស់វិញ ឃើញថាស្រស់ស្អាតដូចកូនកាត់យ៉ាងដូច្នោះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើទោះបីសម្រស់ស្អាត មានទ្រព្យច្រើន តែពេលនេះនាងនៅលីវ មិនទាន់បើកចិត្តទទួលយកនរណាម្នាក់ចូលក្នុងជីវិតនោះទេ បន្ទាប់ពីបែកបាក់គ្នាជាមួយសង្សារចាស់រួច។ ក្នុងនោះដែរ ទោះមិនទាន់មានអ្នកស្អំបេះដូង តែមុននេះនាងបានបង្ហោះសារផ្ញើរជូនអ្នកតាមញ៉ែនាងយ៉ាងចាស់ដៃ ដោយនាងបាននិយាយថា៖

សុំសួរមួយដែលខ្មាសខ្លួនឯងអត់? អ្នកឯងមកសុំស្រលាញ់ខ្ញុំ សុំខ្ញុំធ្វើជាសង្សារ ហើយអ្នកបាននិយាយអាក្រក់ៗពីសង្សារចាស់អ្នកមកប្រាប់ខ្ញុំ ថាគេមិនល្អ គេចេះ គេចុះ ថាចរឹតគេមិនកើតទើបអ្នកបែក កោតតែនិយាយពាក្យនឹងចេញមកកើតអាប្រុសចោលម្សៀត គិតថានិយាយចឹងហើយខ្ញុំស្រលាញ់អ្នកឯងមែន? ចង់ប្រាប់ថាមានតែមនុស្សចរឹកថោកដូចអ្នកឯងទេទើបអាចទទួលយកអ្នកឯងបាន អាប្រុសថោកទាបបែកគ្នាហើយយករឿងគេមកនិយាយដើម្បីឲ្យគិតគេគិតថាខ្លួនល្អ។

សម្ដីកញ្ញា ដេននី ក្វាន់

ពិតណាស់ មូលហេតុដែលកញ្ញា ដេននី ក្វាន់ បង្ហោះសារនិយាយបែបនេះ ក៏ព្រោះតែអ្នកដែលមកតាមញ៉ែសុំស្រលាញ់នាង បានលើកយករឿងរ៉ាវមិនល្អជាមួយសង្សារចាស់ៗរបស់ពួកគេមកនិយាយប្រាប់នាង ទើបធ្វើឲ្យនាងមានក្ដីមិនពេញចិត្តយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
  កញ្ញា ដេននី ក្វាន់
សារបង្ហោះ

កញ្ញា ដេននី ក្វាន់
សារបង្ហោះ កញ្ញា ដេននី ក្វាន់
ដេននី ក្វាន់
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T