ការពារ​​ស្នាម​ជ្រួញ​ក្រោម​ភ្នែក​ ជាមួយ​តិចនិក​ ៦យ៉ាងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

//s9.kh1.co/5e/5e5289885fbc0e9d55d53b1300dcb757c71aac50.jpg
យល់ដឹង

 ១៦-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ភ្នែក​ គឺ​ជា​​បរិវេណ​ដំបូង​​​នៅ​លើ​ផ្ទៃ​មុខ ដែល​បង្ហាញ​​សញ្ញា​នៃ​ស្នាម​ជ្រីវជ្រួញ​មុន​គេ​​ ពីព្រោះ​តែ​ស្បែក​​​ត្រង់​បរិវេណ​ភ្នែក​មាន​សភាព​ស្ដើង​ជាង​គេ​​បំផុត​នៃ​រាងកាយ​​។

ភ្នែក​ គឺ​ជា​​បរិវេណ​ដំបូង​​​នៅ​លើ​ផ្ទៃ​មុខ ដែល​បង្ហាញ​​សញ្ញា​នៃ​ស្នាម​ជ្រីវជ្រួញ​មុន​គេ​​ ពីព្រោះ​តែ​ស្បែក​​​ត្រង់​បរិវេណ​ភ្នែក​មាន​សភាព​ស្ដើង​ជាង​គេ​​បំផុត​នៃ​រាងកាយ​​។ ហេតុ​នេះ​ហើយ​​យើង​ចាំបាច់​​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែទាំ​ និង​ការពារ​​កុំ​ឲ្យ​កើត​មាន​​ស្នាម​ជ្រីវជ្រួញ​ និង​ស្នាម​ដក់​លេច​ឡើង​​នៅ​​បរិវេណ​នេះ​។​ ដើម្បី​ជៀស​ឆ្ងាយ​ពី​ស្នាម​ជ្រីវជ្រួញ​ក្រោម​ភ្នែក ស្រីៗ​យើង​អាច​សាកល្បង​​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ប្រើប្រាស់​ក្រែម​​ការពារ​កម្ដៅ​ថ្ងៃ​ជា​ប្រចាំ​

​​​​​​​​ពិត​ណាស់​ ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​គឺ​ជា​ផលិតផល​ថែ​រក្សា​សម្រស់​ដែល​មិន​អាច​​ខ្វះ​បាន​ឡើយ​។​ បន្ថែម​ពី​នេះ​ គ្នា​យើង​អាច​ប្រើ​វ៉ែនតា​ការពារ​កម្ដៅ​​ថ្ងៃ​ ​ដើម្បី​ការពារ​ស្បែក​​ពី​ការ​បំផ្លាញ​​ដោយ​កម្ដៅ​ថ្ងៃ​ ពីព្រោះ​វា​ជា​កត្តា​ចម្បង​ដែល​​​ធ្វើ​ឲ្យ​លេច​ឡើង​​​ស្នាម​ជ្រីវជ្រួញ​នៅ​បរិវេណ​ក្រោម​ភ្នែក​។

២. ជ្រើសរើស​ផលិតផល​ត្រឹមត្រូវ​សម្រាប់​បរិវេណ​ភ្នែក​

ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​បរិវេណ​នេះ​ យើង​គប្បី​ជ្រើសរើស​ផលិតផល​ដែល​សមស្រប​។​ ពេល​ខ្លះ ក្រែម​ផ្ដល់​សំណើម​លើ​ផ្ទៃ​មុខ​មាន​សភាព​ក្រាស់​ពេក​ មិន​អាច​ជ្រាប​ចូល​សព្វ​នៅ​បរិវេណ​ភ្នែក​បាន​ទេ​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ជ្រើសរើស​ផលិតផល​ជាក់លាក់​ ដូចជា​បន្ថែម​ផលិតផល​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ដើម្បី​ព្យាបាល​ស្នាម​ដក់​ និង​ស្នាម​ខ្មៅ​ក្រោម​ភ្នែក​ ព្រម​ទាំង​ប្រើប្រាស់​សារធាតុ​Retinol នៅ​ពេល​យប់​ ដើម្បី​ប្រឆាំង​នឹង​​ស្នាម​ជ្រីវជ្រួញ​ ព្រម​​ទាំង​​ជំរុញ​ការ​ផលិត​ខូឡាជែន​។

៣. គេង​ឲ្យ​បាន​គ្រប់គ្រាន់​

ជា​មួយ​គ្នា​នេះ​ដែរ​ យើង​គប្បី​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ និង​គេង​ផ្ងារ​​ទើប​ជា​ការ​ប្រសើរ​។​ ជាង​នេះ​ទៅ​ទៀត​ ចូរ​លាង​សម្អាត​គ្រឿង​សម្អាត​ចេញ​មុន​ពេល​ចូល​​គេង​។

៤. បន្ថែម​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​

ទន្ទឹម​នឹង​នេះ​ដែរ​ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​អាច​ការពារ​ការ​បំផ្លាញ​DNA​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ដូច្នេះ​ហើយ​​វា​ក៏​អាច​ពន្យារ​ភាព​ចាស់​​​របស់​យើង​បាន​ដូច​គ្នា​។

៥. ​បិទ​ម៉ាស​ភ្នែក​

រាល់​ម៉ាស​ទាំង​អស់​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ថែ​បំប៉ន​ ​​និង​ជួសជុល​ស្បែក​ឲ្យ​មាន​សភាព​ល្អ​ឡើង​វិញ​ ពិសេស​ជាង​នេះ​ទៅ​ទៀត​​ វា​ក៏​មាន​សមត្ថភាព​ក្នុង​ការ​កម្ចាត់​ស្នាម​ដក់​ ​ស្នាម​ជ្រីវជ្រួញ និង​ធ្វើ​ឲ្យ​ស្បែក​ក្រោម​ភ្នែក​ភ្លឺ​ថ្លា​​បាន​យ៉ាង​ស័ក្តិសិទ្ធិ​ផង​ដែរ​។

៦. របប​អាហារ​ល្អ​ៗ​

ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ អាច​ជួយ​ឲ្យ​ប្រព័ន្ធ​រាងកាយ​របស់​យើង​មាន​សំណើម​ និង​សុខភាព​ល្អ​។​ ​ការ​ជ្រើសរើស​របប​អាហារ​​ត្រឹមត្រូវ​ និង​មាន​តុល្យភាព​​ក៏​ជា​រឿង​ដែល​សំខាន់​ផង​ដែរ។​​​ យើង​គប្បី​ញ៉ាំ​ពពួក​អាហារ​ដែល​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​ដូចជា​ប៊ឺរី​ គ្រាប់​ធញ្ញជាតិ​ និង​បន្លែ​ស្លឹក​បៃតង​ ដើម្បី​ជួយ​ទ្រទ្រង់​សុខភាព​ស្បែក​។​ លើស​ពី​នេះ​ ស្រី​ៗ​យើង​គប្បី​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​​ជាតិ​អូមេហ្គា​ដូចជា​ត្រី​សាម៉ុន​ ឬ​ផ្លែ​ប័រ​​​ដើម្បី​ជួយ​​ទ្រទ្រង់​រនាំង​ការពារ​ស្បែក​​​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T