ម៉េចទៀតហើយ? កីឡាករ Man UTD រូបនេះប្រកាសដកខ្លួនចេញពី ជម្រើសជាតិអង់គ្លេសនៅ Euro 2020

//s9.kh1.co/2e/2e2a697b0c2079022427aec2474763bc308e4c2b.jpg
កីទ្បា

 ១៦-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Dean Henderson ដកខ្លួនពីក្រុមជម្រើសជាតិអង់គ្លេស

អង់គ្លេស៖ អ្នកចាំទីដៃទី២នៅក្លិបបិសាចក្រហម Manchester United គឺ Dean Henderson ដែលត្រូវលោកគ្រូ Gareth Southgate កោះហៅឲ្យចូលលេងនៅជម្រើសជាតិអង់គ្លេសបានប្រកាសដកខ្លួនចេញពីការប្រកួតនៅ Euro 2020 ដែលនៅសល់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាំទី Dean Henderson
អ្នកចាំទី Dean Henderson

កីឡាករសញ្ជាតិអង់គ្លេសរូបនេះត្រូវត្រឡប់ទៅព្យាបាលបញ្ហារបួសត្រង់ត្រគាក ហើយអ្នកចាំទី Aaron Ramsdale នឹងចូលមកជំនួសរូបគេវិញទើបមានន័យថា ក្រុមជម្រើសជាតិអង់គ្លេសមានអ្នកចាំទីបីរូបគឺ Jordan Pickford ,Sam Johnstone និង Aaron Ramsdale

អ្នកចាំទី Aaron Ramsdale
អ្នកចាំទី Aaron Ramsdale

គួរបញ្ជាក់ផងដែរថាក្នុងការប្រកួតទល់នឹងក្រូអាតកាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ Dean Henderson បានត្រឹមអង្គុយកៅអីបម្រុង ប៉ុន្តែឥលូវនេះគេពុំអាចមានវត្តមាននៅក្នុងការប្រកួត Euro 2020 បានឡើយ។

អ្នកចាំទី Dean Henderson
អ្នកចាំទី Dean Henderson

ទាក់ទងនឹងរឿងនេះដែរ ក្រុមជម្រើសជាតិអង់គ្លេសបានបង្ហោះសាបញ្ជាក់ថា៖

អ្នកចាំទី Aaron Ramsdale នឹងមកជំនួសកន្លែង Dean Henderson នៅក្នុងការប្រកួត Euro 2020។ Henderson ដកខ្លួនចេញដោយសារមានបញ្ហារបួសត្រង់ត្រគាកដែលធ្វើឲ្យគេមិនអាចបញ្ចេញសមត្ថភាពលើទីលានបាន។ យោងតាមច្បាប់របស់ UEFA គឺក្រុមជម្រើសជាតិនីមួយៗត្រូវបានអនុញ្ញាតឲ្យជំនួសអ្នកចាំទីបើសិនមានការរងរបួសកើតឡើងនាពេលណាមួយ។ អ្នកចាំទីរបស់ Manchester United រូបនេះនឹងត្រឡប់ទៅក្លិបគេវិញដើម្បីព្យាបាលមុនបើករដូវកាល ២០២១-២០២២៕

ក្រុមជម្រើសជាតិអង់គ្លេស
អ្នកចាំទី Dean Henderson
អ្នកចាំទី Dean Henderson

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T