ពុទ្ធោ! ឃើញស្វីតសឹងអី ម៉េចបានជា អេដវីន វាយដំគូស្នេហ៍ដល់ម្លឹង?

//s9.kh1.co/6c/6ceda8b4e9085a0d4306f9b83eabf5fb33ace572.jpg
តារា & កម្សាន្ដ

 ១៦-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ឃើញផ្អែមល្ហែមនឹងគ្នាដូចស្រមោចនឹងស្ក ម៉េច អែដវីន និង សុទ្ធ បញ្ចកា មានរឿងដល់ថ្នាក់នេះ

ភ្នំពេញ៖ ចំណងស្នេហារវាងតារាសម្តែងរូបសង្ហា លោកយឹត មាសឧស្សាហ៍ ហៅអេដវីន និង​មេម៉ាយកូនពីរ អ្នកនាង សុទ្ធ បញ្ចកា ទំនងជាប្រេះឆា និងលែងភាពរ៉ូមែនទិចដូចស្រមោចនិងស្ករ នាពេលកន្លងមកនេះ ដូចកាលគ្រាសាងស្នេហ៍ដំបូង​ រហូតដល់តារាសម្តែង អេដ វីន ត្រូវបាន អ្នកនាង សិទ្ធ បញ្ចកា បកអាក្រាតខ្ទេចខ្ទី ហើយថែមទាំងបានចោទថា បានប្រើអំពើហិង្សាលើរូបនាង ដូចសត្វធាតុ បើទោះបីជា នាង​បានអះអាង ថាខ្លួន បានលះបង់គ្រប់យ៉ាង ចុងក្រោយ បែរជាត្រូវទទួលបានលទ្ធផលបែបនេះទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ យប់មិញនេះ អ្នកនាង សុទ្ធ បញ្ចកា បង្ហោះសារមួយយ៉ាងឈឺចាប់អមជាមួយរូបភាពមួយសន្លឹកដែលបង្ហាញរូបភាពនាងត្រូវគេប្រើហិង្សាមកលើខ្លួនដូច្នេះថា៖

ខ្ញុំមនុស្សមិនមែនសត្វទេ ហេតុអីវាយខ្ញុំដល់ថ្នាក់នេះ ? អេដវីន ចាំទទួលអីដែរនាក់ធ្វើដាក់ខ្ញុំថ្ងៃនេះទៅ! ទ្រាំយូរហើយ គួរដល់ពេលដែរឈប់លាក់រឿងពិតហើយ ! ស្រលាញ់ខ្ញុំណាស់ តែ ពេលខឹង ពេលឈ្លោះ មិនដែរនិយាយហេតុផល ខឹងវាយ ខឹងវាយ ហេតុអីតំបូងល្អម្ល៉េះ តែចុងក្រោយ ធាតុពិតក៏ចេញមក! ចាំ ពេលផ្លូវចិត្តខ្ញុំល្អជាងនេះ ខ្ញុំ អោយបង ស្គាល់ បញ្ចកា មួយនេះ ច្បាស់ ​ខ្ញុំមានតំលៃជាមនុស្ស មិនមែន ខឹងវាយ ខឹងវាយដូចសត្វធាតុចឹងទេ! ពេលស្រលាញ់ខ្ញុំ លះបង់គ្រប់យ៉ាង តែលទ្ធផលទទួលបាន គឺ ភាពមិនទុកចិត្ត ធ្វើបាបផ្លូវកាយ ផ្លូវចិត្ត! អស់ពេល អោយបកក្រោយហើយ អេដវីន ! U will see the real monster of me ។

សុទ្ធ បញ្ចកា

តែយ៉ាងណា​ យើងធ្វើការតាមដានបន្តថាតើរឿងរ៉ាវនេះ នឹងទៅជាយ៉ាងណា៕

https://s9.kh1.co/__image/w=650,h=867,q=100/26/268578e5c5e29aeb2ad18646532f126ac6dea6c0.jpg
រូបភាពរបស់អេដវីន និង សុទ្ធ បញ្ចកា
រូបភាពរបស់អេដវីន និង សុទ្ធ បញ្ចកា
https://s9.kh1.co/__image/w=650,h=867,q=100/17/17fa984d164d6a64373db1c4a6faa7870556546b.jpeg
រូបភាពរបស់អេដវីន និង សុទ្ធ បញ្ចកា
រូបភាពរបស់អេដវីន និង សុទ្ធ បញ្ចកា
រូបភាពរបស់អេដវីន និង សុទ្ធ បញ្ចកា
រូបភាពរបស់អេដវីន និង សុទ្ធ បញ្ចកា
រូបភាពស្នាមរបួស សុទ្ធ​ បញ្ចកា 
រូបភាពស្នាមរបួស សុទ្ធ​ បញ្ចកា 
រូបភាពស្នាមរបួស សុទ្ធ​ បញ្ចកា 
រូបភាពស្នាមរបួស សុទ្ធ​ បញ្ចកា 
សាររបស់សុទ្ធ បញ្ចកា
សាររបស់សុទ្ធ បញ្ចកា
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T