នាថ្ងៃទី 12, 13, 14 ខែ កក្កដានេះក្រុមហ៊ុន កាហុក បានធ្វើការដាក់តាំងបង្ហាញ នូវការមកដល់ថ្មីនៃទូរស័ព្ទស្មាតហ្វូន ស៊ីម 2ម៉ូ ដែល Sapphire Prime P470 ដែលជាទូរស័ព្ទស៊េរីទំនើប ចុងក្រោយរបស់ Singtech នៅផ្សារទំនើប ស៊ីតធី ម៉ល ដែលមានការចូលរួមទស្សនា ពីមនុស្សច្រើនកុះករ ។ មានមនុស្សជាច្រើនបានទន្ទឹង រងចាំការមកដល់នៃស្មាតហ្វូនទំនើបនេះ ព្រោះទូរស័ព្ទ Singtech ម៉ូដែលថ្មីនេះ មានមុខងារច្រើនសំរាប់ការប្រើប្រាស់ដូចជា ផ្ទៃអេក្រង់មានទំហំ 4.7 អ៊ីញ HD ជាមួយនឹងកម្រិតភាពម៉ត់ 16 Million Colours អាចថតរូប ឬថតវីដេអូបានច្បាស់ក្នុងកម្រិត HD ហើយប្រត្តិបត្តការដោយប្រព័ន្ធ Android Jelly Bean 4.2 ឯល្បឿននៃការប្រើប្រាស់វិញគឺ1.2GHz Quad Core គឺបំពាក់ទៅដោយ 4 CPU ដូច្នេះការប្រើប្រាស់មានលក្ខណ:លឿនរហ័ស មិនរអាក់រអួល ពិសេសជាងនេះទៅទៀត ចំពោះស្មាតហ្វូនទំនើបម៉ូដែល P470 នេះលោកអ្នកអាច អាន សរសេរ និងប្រើប្រាស់ Menu ជាអក្សរខ្មែរបានយ៉ាងពេញលេញ ដោយប្តូរពីភាសាអង់គ្លេសទៅជាភាសាខ្មែរទាំងស្រុង បូករួមជាមួយនឹងតម្លៃដ៏ពិសេសជាងគេបំផុត ដែលពុំធ្លាប់មានក្នុងប្រទេសកម្ពុជា ។ កម្មវិធីដាក់តាំងបង្ហាញនូវការមកដល់នៃស្មាតហ្វូនដ៏ទំនើបនេះ គឺធ្វើឡើងដើម្បីផ្តល់ឱកាស អោយអតិថិជនទាំងអស់បានទទួលយក នូវបទពិសោធន៍ថ្មីតាមរយះ ការធ្វើតេស្តសាកល្បងដោយផ្ទាល់នៅផ្សារទំនើប ស៊ីតធី ម៉ល ។ ចំពោះការទិញទូរស័ព្ទ Singtech Sapphire Prime P470 ក្នុងរយះពេល 3 ថ្ងៃនៃការតាំងបង្ហាញនេះ អតិថិជនទាំងអស់នឹងទទួលបាន ការបន្ថែមជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា អង្គចងចាំ 8GB ស្រោមការពារទូរស័ព្ទ, អាវយឺតSingtech, អាវភ្លៀង និង សំបុត្រទស្សនាភាពយន្ត 3D ចំនួន 2 សន្លឹក ដែលការបន្ថែមជូននេះ ធ្វើឡើងសំរាប់តែ 3 ថ្ងែប៉ុណ្ណោះ នៅផ្សារទំនើប ស៊ីតធី ម៉ល ថ្ងៃទី 12 ដល់ 14 ខែកក្កដានេះ ។

បច្ចុប្បន្ននេះទូរស័ព្ទដៃ Singtech កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនជាតិកម្ពុជា ព្រោះ Singtech តែងតែនាំមកជូនអតិថិជនទាំងអស់ នូវបច្ចេកវិទ្យាទំនើបៗ ងាយស្រួលប្រើប្រាស់ ហើយផ្តល់ជូនក្នុងតម្លៃដ៏សមរម្យបំផុត ។

ក្រុមហ៊ុន កាហុក ភីធីអ៊ី អិលធីឌី

ទំនាក់ទំនងទូរស័ព្ទលេខ 066 77 88 38









ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]