Pogba ថាជម្រើសជាតិអាល្លឺម៉ង់រូបនេះពិតជាបានខាំគេមែន(មានវីដេអូ)

//s9.kh1.co/d2/d2d89a6d9715d71a18ade37b1edba61b84668da6.jpg
កីទ្បា

 ១៦-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Pogba ចេញមុខនិយាយទាក់ទងនឹងហេតុការណ៍ Rudiger ខាំគេ

បារាំង៖ កាលពីយប់ថ្ងៃពុធកន្លងទៅនេះ ក្រុមជម្រើសជាតិបារាំងបានយកឈ្នះ ឥន្ទ្រីដែកអាល្លឺម៉ង់ ១ ទល់នឹង ០ ក្នុងការប្រកួតពាន Euro 2020 ដែលក្នុងនោះគឺ ខ្សែការពារ Mat Hummels តែតចូលទីខ្លួនឯងនៅនាទីទី២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិបារាំង
ក្រុមជម្រើសជាតិបារាំង
ខ្សែការពារ Mat Hummels
ខ្សែការពារ Mat Hummels

យ៉ាងណាមិញហេតុការណ៍ចម្លែកមួយបានកើតឡើងគឺគេឃើញ ខ្សែការពារ Antonio Rudiger របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានខាំផ្នែកខាងក្រោយស្មារបស់ ខ្សែបម្រើ Paul Pogba ក្នុងការប្រកួតនេះដោយ Pogba បានត្អូញត្អែទៅអាជ្ញាកណ្ដាលលោក Carlos Del Cerro Grande ដែលមិនបានដាក់ពិន័យ Rudiger ខណៈដែល VAR ក៏មិនបានចាប់រូបភាពហេតុការណ៍នោះដែរ។

Rudiger ខាំ Pogba 
Rudiger ខាំ Pogba 
Rudiger ខាំ Pogba 
Rudiger ខាំ Pogba 
ខ្សែបម្រើ Paul Pogba តវ៉ាអាជ្ញាកណ្ដាល
ខ្សែបម្រើ Paul Pogba តវ៉ាអាជ្ញាកណ្ដាល

ប៉ុន្តែក្រោយចប់ការប្រកួត Pogba បានចេញមុខបកស្រាយថា Rudiger ពិតជាបានខាំគេពិតមែនប៉ុន្តែគេមិនចង់ឲ្យមានរឿងធំដុំកើតឡើងឡើយ និងសុំឲ្យ ខាង UEFA កុំដាក់ពិន័យលើកីឡាករសញ្ជាតិអាល្លឺម៉ង់នោះអី។

ខ្សែការពារ Antonio Rudiger និងខ្សែបម្រើ Paul Pogba 
ខ្សែការពារ Antonio Rudiger និងខ្សែបម្រើ Paul Pogba 

Paul Pogba បានថ្លែងថា៖

បើនិយាយទៅ ពួកយើងក៏ជាមិត្តភក្តិនឹងគ្នា វាគ្មានរឿងអីធំដុំទេ។ ខ្ញុំគិតថាអ្នកប្រហែលឃើញហេតុការណ៍នោះតាមកញ្ចក់ទូរទស្សន៍ វាបានកើតឡើងរួចហើយ គឺជារឿងអតីតកាល ខ្ញុំនឹងមិនយំសុំឲ្យគេបានកាតលឿង ឬកាតក្រហមដោយសារតែរឿងនេះទេ។គេបានខាំខ្ញុំតែវាបន្តិចបន្តួចទេ ព្រោះពួកយើងស្គាល់គ្នាយូរហើយ។ ខ្ញុំពិតជាមានអារម្មណ៍ថាគេខាំពិតមែន ខ្ញុំបានប្រាប់ទៅអាជ្ញាកណ្ដាល គាត់ក៏សម្រេចមិនធ្វើអ្វីទាំងអស់ វាចប់អស់ហើយ ខ្ញុំគ្រាន់តែចង់លេងបាល់។
គេមិនបានទទួលកាតពិន័យទេ ប៉ុន្តែខ្ញុំគិតថាវាល្អហើយ វាជាការប្រកួតមួយដ៏ល្អសម្រាប់ពួកយើង សម្រាប់អ្នកគាំទ្រ ខ្ញុំមិនចង់ឲ្យគេត្រូវផាកពិន័យដោយសារហេតុការណ៍នេះទេ។ ពួកយើងបានឱបគ្នានិងសម្រួលគ្នាហើយ៕

ខ្សែបម្រើ Paul Pogba 
ខ្សែការពារ Antonio Rudiger និងខ្សែបម្រើ Paul Pogba 
ខ្សែការពារ Antonio Rudiger និងខ្សែបម្រើ Paul Pogba 

សូមទស្សនាវីដេអូខាងក្រោម៖

Rudiger ខាំ Pogba
ការប្រកួតរវាង បារាំង និង អាល្លឺម៉ង់

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T