ស្ងាត់ៗ Liverpool តកិច្ចសន្យាឲ្យអ្នកចាំទី Adrian ២ រដូវកាលទៀត

//s9.kh1.co/96/96edbb616a7c2b2d400a17d514f4fa5f482d17c8.jpg
កីទ្បា

 ១៥-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្លិប Liverpool បានប្រកាសពីការតកិច្ចសន្យាថ្មីដល់អ្នកចាំទីដៃទី ២ Adrian រយៈពេល ២ រដូវកាលបន្ថែមទៀត។

អង់គ្លេស៖ អ្នកចាំទីសញ្ជាតិអេស្ប៉ាញ Adrian ត្រូវបានក្លិបផ្តល់សេចក្តីទុកចិត្តបន្ថែមកិច្ចសន្យារយៈពេល ២ រដូវកាលទៀតឲ្យ បើទោះបីនារដូវកាលចាស់ក្លិប Liverpool ទាំងមូលហាក់ដូចជាពុំសូវកាក់កបលទ្ធផលក៏ដោយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាំទី Adrian
អ្នកចាំទី Adrian

យោងតាមសេចក្តីប្រកាសផ្លូវការពីក្លិបម្ចាស់ជើងឯក Champions League ៦ សម័យកាលខាងលើបានបន្តកិច្ចសន្យាឲ្យដល់អ្នកចាំទីវ័យ ៣៤ ឆ្នាំ និងបានលើកឡើងដូចតទៅ៖ 

ខ្ញុំពិតជាសប្បាយចិត្តមែនទែន ដែលបានបន្តលេងនៅទីនេះ។ Liverpool គឺជាក្លិបដ៏ធំមួយ ហើយក៏ដូចជាគ្រួសាររបស់ខ្ញុំដែរ វាពិតជាពិសេសណាស់ក្នុងនាមជាកីឡាករ និងគ្រួសាររបស់ហង្សក្រហម។ នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតសម្រាប់ខ្ញុំ។

Andrian

គួរបញ្ជាក់ផងដែរថា Adrián មានដើម្បីកំណើតនៅក្នុងទីក្រុង Siville ប្រទេសអេស្ប៉ាញ ដោយដំបូងធ្លាប់លេងឲ្យក្លិប Real Betis ចាប់តាំងពីកុមារភាព លុះឆ្នាំ ២០១៣ ក៏បានបន្តមកស្នាក់នៅ West Ham United រយៈពេល ៦ឆ្នាំ ទើបផ្លាស់មក Liverpool ក្នុងឆ្នាំ ២០១៩ ៕

HONG DARITH
ដារិទ្ធ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T