មកមើលចំណាត់ថ្នាក់តារានិករ ដែលជាភរិយាល្អបំផុត!

//s9.kh1.co/60/605f333c13ee09bd83b5e4318792e54d0c383bc8.jpeg
យុវវ័យ

 ១៥-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អីយ៉ា! តើអ្នកស្ថិតនៅលេខរៀងទីប៉ុន្មានដែរ ក្នុងនាមជាភរិយាល្អម្នាក់?

យល់ដឹង៖ គំនិតនៃអាពាហ៍ពិពាហ៍ គឺជាអ្វីមួយដែលយើងទាំងអស់គ្នាតែងតែទន្ទឹងរង់ចាំ តាំងពីវ័យក្មេង។ វាជាអ្វីដែលយើងត្រូវគិតឲ្យបានច្បាស់លាស់ ព្រោះវាជាអនាគតរបស់យើងម្នាក់ៗ។ យើងត្រូវបានបង្រៀនតាំងពីតូច ដោយក្រុមគ្រួសារ សង្គម និងសូម្បីតែជោគជតារាសីរបស់យើងថា អាពាហ៍ពិពាហ៍គឺជាជោគវាសនាដ៏សំខាន់មួយនៅក្នុងរបស់យើង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃនេះយើងនឹងមកបង្ហាញអ្នកថា តើមនុស្សដែលកើតក្នុងតារានិករមួយណាដែលនឹងក្លាយជាភរិយាដ៏ល្អបំផុត។

យើងនឹងបង្ហាញពីតារានិករ ដែលជាប់ចំណាត់ថ្នាក់លេខ ១ ទៅដល់លេខ ១២ ខាងក្រោមនេះ ៖

១. Cancer ♋️ 

ប្រសិនបើអ្នកកំពុងស្វែងរកភាពស្មោះត្រង់ និងស្នេហាដែលមានស្ថេរភាពនោះ ភរិយាដែលកើតមកក្រោមតារានិករនេះគឺជាគូដ៏ល្អបំផុត។ 

ស្ត្រី Cancer ស្រលាញ់ជីវិតគ្រួសារ ហើយពួកគេពិតជាស្រលាញ់ការរៀបការ។ ពួកគេមានចិត្តបរិសុទ្ធ ហើយនឹងមិនកុហកអ្នកឡើយ ដូច្នេះនៅពេលដែលនាងប្រាប់អ្នកអ្វីមួយ អ្នកអាចប្រាកដថា នាងជាមនុស្សស្មោះត្រង់។

នាងគឺជាស្ត្រីល្អឥតខ្ចោះ ដែលផ្តល់ការទុកចិត្តដល់អ្នក។ប្រសិនបើអ្នកមានសំណាងគ្រប់គ្រាន់ ដែលបាននាងជាគូមួយជីវិត អ្នកនឹងមិនខកចិត្តទេ ព្រោះនាងនឹងធ្វើឲ្យជីវិតរបស់អ្នកប្រសើរជាងមុន។ នោះហើយជាមូលហេតុដែលស្ត្រី Cancer ត្រូវបានជាប់ចំណាត់ថ្នាក់ ជាប្រពន្ធល្អបំផុតនៃឆ្នាំទាំង ១២។

២. Pisces ♓️ 

ស្ត្រី Pisces គួរឱ្យទុកចិត្តណាស់។ ពួកគេនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ធ្លាក់ចុះទេ ទោះបីជាម្នាក់នោះ មិនបានធ្វើអ្វីដែលសមនឹងទទួលបានការទុកចិត្ត និងសេចក្តីស្រលាញ់របស់ពួកគេក៏ដោយ។ ពួកគេនឹងផ្តល់ឱ្យអ្នកនូវឱកាសទីពីរជានិច្ច។ដំបូងពួកគេហាក់ដូចជាខ្មាសអៀនបន្តិច ប៉ុន្តែភ្លាមៗនៅពេលដែលពួកគេអនុញ្ញាតឱ្យអ្នកចូលក្នុងជីវិតគេ អ្នកនឹងរកឃើញពិភពលោកស្នេហាថ្មី និងសេចក្ដីស្មោះត្រង់។

ដោយសារតែការច្នៃប្រឌិតរបស់ពួកគេ គឺគេឆ្លាតវៃណាស់ ហើយពួកគេមានផ្នែកគួរឱ្យស្រលាញ់ដែលផ្ដល់ឲ្យអ្នកមិនអាចបំភ្លេចបាន។

៣. Taurus ♉️ 

នៅពេលដែលនាងរកឃើញនរណាម្នាក់ដែលនាងស្រលាញ់ ស្ត្រី Taurus នឹងលះបង់យ៉ាងខ្លាំងចំពោះមនុស្សម្នាក់នោះ។ គ្មានអ្វីដែលសំខាន់ជាងមនុស្សដែលខ្លួនស្រលាញ់នោះទេ។ ពួកគេនឹងលះបង់ជីវិតរបស់ពួកគេដល់ពាក់កណ្តាល ហើយពួកគេនឹងដើរបន្ថែមទៀត ដើម្បីបំពេញចិត្តដោយសារតែពួកគេ ជាមនុស្សដែលស្រលាញ់ដៃគូខ្លាំង។ស្ត្រីទាំងនេះមានភាពវាងវៃឆ្លាតណាស់ ហើយពួកគេចង់បានទំនាក់ទំនងពិត ច្រើនជាងអ្វីដែលគ្រាន់តែចង់បាន។

អ្វីដែលសំខាន់គឺពួកគេស្មោះត្រង់ណាស់ និងដាក់ចិត្តស្រលាញ់ច្បាស់លាស់ជាមួយអ្នក។ នៅពេលអ្នកឆ្លងកាត់ជីវិតពួកគេបានហើយ ពួកគេការពារគ្រួសាររបស់ពួកគេជាពិសេសនៅពេលនិយាយដល់កូនៗរបស់ពួកគេ។

រូបតំនាង
រូបតំនាង

៤. Libra ♎️ 

Libra គឺមានមនោសញ្ចេតនាខ្លាំង ហើយពួកគេ គឺជាតារានិករដ៏ល្អបំផុតនៃរាសីចក្រ។ ចំណុចទាំងនេះ កើតឡើងទ្វេដងសម្រាប់ស្ត្រី។ ពួកគេជាអ្នកពូកែគិត ហើយមានគោលដៅវែងឆ្ងាយក្នុងចិត្ត ដែលនឹងជម្រុញចិត្តអ្នកឲ្យកាន់តែស្រលាញ់គេខ្លាំងឡើង។ ពួកគេតែងតែខិតខំធ្វើឱ្យមានភាពវិជ្ជមាន និងរីករាយ ប៉ុន្តែវាមិនអាចបញ្ឈប់ពួកគេ ពីការប្រឈមមុខនឹងបញ្ហាណាមួយ នៅក្នុងជីវិតអាពាហ៍ពិពាហ៍នោះទេ។ 

ពួកគេនឹងមិនអាចគេងលក់ស្រួលទេ រហូតដល់នាងដោះស្រាយនូវជម្លោះណាមួយ ជាមួយដៃគូរបស់នាង ហើយនោះជាមូលហេតុដែលនាង នឹងទទូចចង់ដោះស្រាយបញ្ហាឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។

ទន្ទឹមនឹងនេះ ពួកគេគឺជាអ្នកគិតដែលជម្រុញដៃគូរបស់ពួកគេឱ្យសម្រេចគោលដៅទៀតផង។ វាជាអ្វីដែលធ្វើឱ្យដៃគូរបស់ពួកគេមិនអាចបែកចិត្តបាន។

៥. Aquarius ♒️ 

ស្ត្រីទាំងនេះពិតជាមានភាពរឹងមាំ និងឯករាជ្យ ហើយមានអារម្មណ៍ធុញថប់ច្រើនណាស់ ព្រោះពួកគេមិនអាចទ្រាំនឹងភាពអផ្សុកបាន។ ប្រសិនបើពួកគេទទួលបានអារម្មណ៍ថា ពួកគេជាប់នៅក្នុងរនាំង ពួកគេនឹងធ្វើអ្វីមួយអំពីវាភ្លាមៗ។ ដូច្នេះប្រសិនបើអ្នកចង់រៀបការជាមួយស្ត្រី Aquarian អ្នកត្រូវប្រយ័ត្ន កុំទុកឱ្យទំនាក់ទំនងរបស់អ្នក ឲ្យគ្មានការរីកចម្រើនឲ្យសោះ មោនអញ្ចឹងទេ នាងនឹងចាកចេញពីអ្នក។ ពីព្រោះប្រសិនបើនាងឃើញថា ស្នេហានេះមិនអាចរីកចម្រើនទេ នាងនឹងចាកចេញ ហើយស្វែងរកអ្វីដែលគួរឱ្យរំភើបថែមទៀត។

បន្ថែមពីលើនេះ Aquarius គឺឆ្លាតណាស់ ពួកគេចង់ឱ្យដៃគូផ្គូផ្គងជាមួយពួកគេជារៀងរហូត។ ដូច្នេះប្រសិនបើអ្នកអាចរក្សាភាពស្មោះត្រង់ និងជ្រើសរើសការរៀបការជាមួយពួកគេហើយ អ្នកនឹងមិនសោកស្តាយឡើយ។

៦. Capricorn ♑️ 

ស្ត្រីទាំងនេះ គឺជាអ្នករកស៊ីពិតប្រាកដ។ នៅពេលពួកគេកំណត់គំនិតរបស់ពួកគេ ទៅអ្វីមួយ ពួកគេនឹងទទួលជោគជ័យ ដោយមធ្យោបាយមួយ ឬផ្សេងទៀត។ ពួកគេជាមហាក្សត្រី នៃការតស៊ូអត់ធ្មត់ នៅពេលនិយាយពីកិច្ចការច្រើនដូចជា ការមើលថែទាំកូនការងារផ្ទះ និងសំខាន់បំផុត គឺឈានទៅរកជីវិតអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គល។

ប្រសិនបើអ្នកចង់រៀបការជាមួយនារីប្រភេទនេះ អ្នកត្រូវដឹងថាអ្នកត្រូវរៀបចំឱ្យបានល្អបំផុត។ ពួកគេមិនអាចឈរខ្ជិល ហើយក៏មិនអាចទ្រាំនឹង មនុស្សដែលបានតែសន្យា ហើយមិនធ្វើអ្វីទាំងអស់នោះទេ។ អ្នកនឹងទទួលបានគ្រួសារដ៏មានសុភមង្គលជាមួយស្រ្តី Capricorn ព្រោះពួកគេស្រលាញ់ និងយកចិត្តទុកដាក់បំផុត ចំពោះគ្រួសារ។

រូបតំនាង
រូបតំនាង

៧. Gemini ♊️ 

នៅពេលអ្នកចង់បានភរិយាម្នាក់ដែលឆ្លាត ហើយមានភាពឆ្លាតវៃក្នុងការគិត អ្នកនឹងឃើញថាស្ត្រី Gemini គឺជាមនុស្សដែលគួរឱ្យស្រឡាញ់ និងពោរពេញគាំទ្របំផុត ដែលអ្នកនឹងជួប។ពិតណាស់ចំណាប់អារម្មណ៍របស់នាង ផ្លាស់ប្តូរជាញឹកញាប់។ ប៉ុន្តែភរិយា Gemini គឺជាភរិយាដ៏ល្អម្នាក់ តែអ្នកក៏ត្រូវតែប្រុងប្រយ័ត្នដែរ ព្រោះពួកគេអាចនឹងមានកលល្បិច ប្រសិនបើអ្នកធ្វើឲ្យគេទ្រាំមិនបាន។ នាងមានគំនិតច្នៃប្រឌិតចំពោះកំហុស ហើយអាចផ្តល់ឱ្យអ្នកនូវភាពស្មោះត្រង់ និងស្នេហាដ៏អស្ចារ្យ។

៨. Scorpio ♏️ 

ស្ត្រី Scorpio មិនមែនជាជម្រើសអាក្រក់បំផុត ក្នុងការចំណាយពេលពេញមួយជីវិតរបស់អ្នក ក្នុងការធ្វើជាដៃគូរបស់ពួកគេទេ។ ពួកគេមានទំនោរក្នុងការនាំយក អ្វីដែលល្អបំផុតសម្រាប់អ្នក ប៉ុន្តែតាមវិធីពិសេសដែលមិនទាក់ទាញចិត្តមនុស្សគ្រប់គ្នាបាន។ វាជាការពិតដែលថា ពួកគេមានស្តង់ដារខ្ពស់ណាស់។ អ្នកមិនអាចបង្គាប់ចិត្តនាងបានទេ ហើយសម្រេចគោលដៅតាមអ្វីដែលនាងបានបង្កើតឡើង ទើបអ្នកនឹងក្លាយជាគ្រួសារមួយដ៏មានសុភមង្គល។

នោះហើយជាមូលហេតុដែល មានតែអ្នកខ្លាំងជាងគេប៉ុណ្ណោះដែលអាចទប់ស្កាត់ Scorpio បាន។ ទោះយ៉ាងណាអ្នកត្រូវតែមានអាកប្បកិរិយារឹងមាំ ព្រោះស្ត្រីម្នាក់នេះ នឹងទាមទារពីអ្នកច្រើនជាងអ្នកអាចផ្តល់ឱ្យ។

៩. Virgo ♍️ 

Virgo ត្រូវបានចាត់ទុកថាជាតារានិករមួយដែលស្មោះត្រង់ ហើយពួកគេគិតថាពួកគេដឹងច្បាស់ ថាអ្វីដែលខុស និងអ្វីត្រូវ។ ដើម្បីអាចរស់នៅជាមួយនារី Virgo អ្នកត្រូវទទួលយកការពិតដែលថា អ្វីៗគ្រប់យ៉ាងនឹងត្រូវទៅតាមផ្លូវរបស់នាង។

ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើអ្នកច្បាស់លាស់ចំពោះក្ដីស្រលាញ់របស់អ្នកនិងនាង អ្នកនឹងទទួលបាននូវសេចក្តីស្រលាញ់ និងជីវិតគ្រួសារមួយដ៏ល្អបំផុត ដែលមិនគួរឱ្យជឿ ហើយអ្នកមិនធ្លាប់មានពីមុនមក ព្រោះនាងនឹងយល់ពីអ្វីដែលអ្នកផ្ដល់ឲ្យនាង ហើយនាងនឹងទទួល ដោយការពេញចិត្ត។

រូបតំនាង
រូបតំនាង

១០. Leo ♌️ 

នាងនឹងផ្តល់អ្វីគ្រប់យ៉ាង ដែលអ្នកគួរតែមាន ហើយការដែលមានកូនក្រមុំជាស្រ្តី Leo គឺជាកិត្តិយសមួយ ប៉ុន្តែត្រូវប្រយ័ត្នចំពោះការផ្លាស់ប្តូរអារម្មណ៍របស់នាង។ ការឡើងចុះរបស់នាងគឺតែងតែមានជានិច្ច ហើយប្រសិនបើនាងមិនទទួលបានអ្វីដែលនាងចង់បានទេ នាងនឹងមិននិយាយអ្វីទេ ព្រោះវាធ្វើឱ្យនាងខឹង។ ដូច្នេះគិតពីរដង មុនពេលចូលរួមសេចក្ដីស្នេហាជាមួយស្ត្រី Leo

ទោះយ៉ាងណាក៏ដោយ រឿងមួយទៀតដែលត្រូវនិយាយ គឺថានៅពេលអ្នកឆក់យកបេះដូងពួកគេបានហើយ អ្នកនឹងទទួលបានសេចក្តីស្រលាញ់ ដោយគ្មានលក្ខណៈប្រែប្រួល។ ពេលគេស្រលាញ់ គេនឹងស្រលាញ់រហូត។ នាងនឹងមិនចែករំលែកការចាប់អារម្មណ៍ ទៅអ្នកផ្សេងទេ។ ម៉្យាងទៀត កុំនៅជាប់ជិតនាងនៅពេលដែលនាងខឹង រត់ទៅឲ្យឆ្ងាយរហូតដល់នាងចិត្តត្រជាក់។

១១. Aries ♈️ 

ស្ត្រី Aries មានសមត្ថភាពណាស់ ហើយពួកគេពិតជាអស្ចារ្យ និងរុងរឿង។ គ្មានការសង្ស័យទេ ដែលអ្នកនឹងលង់ស្នេហ៍នារីប្រភេទនេះភ្លាមៗ ព្រោះពួកគេមានភាពទាក់ទាញ និងឆ្លាតវៃណាស់។

នាងស្មោះត្រង់ណាស់ ក្នុងជីវិតអាពាហ៍ពិពាហ៍ ប៉ុន្តែនាងរំពឹងថា នឹងមានអ្វីៗត្រឡប់មកវិញ។ ប្រសិនបើអ្នក មិនផ្តល់ឱ្យនាងនូវអ្វីដែលនាងចង់បានទេ នាងនឹងចាកចេញហើយស្វែងរកនរណាម្នាក់ ដែលនឹងផ្ដល់វាឲ្យនាង ហើយជឿថាមានពួកគេជាច្រើន នៅទីនោះដែលកំពុងរង់ចាំកន្លែង ដើម្បីជំនួសអ្នក។ កុំធ្វើឲ្យស្ត្រី Aries ខកចិត្ត ព្រោះនាងនឹងហែកអ្នកឱ្យខ្ទេចខ្ទី។

១២. Sagittarius ♐️ 

ស្ត្រីទាំងនេះងប់ងល់យ៉ាងខ្លាំង ហើយពួកគេមិនអាចនៅមួយកន្លែងបានយូរពេកទេ ព្រោះពួកគេមិនអាចទ្រាំទ្រនឹងភាពធុញទ្រាន់ ឬនៅទ្រឹងបាន។ ដរាបណាពួកគេមានអារម្មណ៍ថា ពួកគេកំពុងត្រូវគេធ្វើបាប ពួកគេនឹងរត់ហើយមិនត្រឡប់មកវិញ។ ទទួលយកពួកគេ ថាពួកគេជានរណា ហើយកុំព្យាយាមទប់ពួកគេ ព្រោះអ្នកនឹងបរាជ័យ ហើយសោកស្តាយ។

ពួកគេចង់បានសេរីភាព ច្រើនជាងការប្តេជ្ញាចិត្ត ហើយនោះគឺជាអ្វីដែលអ្នកមិនអាចផ្លាស់ប្តូរបាន។ ដំណោះស្រាយតែមួយគត់ គឺឱ្យអ្នកមានសេរីភាព ដូចពួកគេ។ 

ស្ត្រី Sagittarius គឺជាដៃគូដ៏អស្ចារ្យ ដរាបណាអ្នកអាចរមៀលខ្លួនជាមួយភាពចម្លែករបស់ពួកគេបាន។ ប្រសិនបើអ្នកអាចរំកិលខ្លួនបាន អ្នកនឹងឃើញខ្លួនអ្នក នៅក្នុងអាពាហ៍ពិពាហ៍ដែលស្រស់បំព្រង និងភាពល្អឥតខ្ចោះ ព្រោះពួកគេនឹងក្លាយជាភរិយាម្នាក់ ដែលស្រលាញ់អ្នកជាងអ្វីៗទាំងអស់។

ប្រភព: YourTango

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T