ចេញសញ្ញាទាំងនេះ មានន័យថាកៀកថ្ងៃសម្រាលកូនមែនទែនហើយ ម៉ាក់ៗកុំបារម្ភអី!

//s9.kh1.co/fd/fde813880476ceb55fdff1a670f1443dc9dd52b9.jpg
យល់ដឹង

 ១៥-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ឈឺពោះ ស្បូនកន្ត្រាក់ ធ្លាក់ទឹករម្អិល ជ្រាប ឬបែកទឹកភ្លោះ ​ជា​សញ្ញា​បញ្ជាក់​ប្រាប់​ថា ម៉ាក់ៗ​ដល់​​ពេល​សម្រាល​អាអូន​ហើយ។

ឈឺពោះ ស្បូនកន្ត្រាក់ ធ្លាក់ទឹករម្អិល ជ្រាប ឬបែកទឹកភ្លោះ ​ជា​សញ្ញា​បញ្ជាក់​ប្រាប់​ថា ម៉ាក់ៗ​ដល់​​ពេល​សម្រាល​អាអូន​ហើយ។ តែ​មុន​ឈាន​ដល់​ថ្ងៃ​ឈឺ​ពោះ​សម្រាល​កូន​មែនទែន ម៉ាក់ៗ​អាច​នឹង​លេច​ចេញ​នូវ​អាការៈ​មួយចំនួន ដែលម៉ាក់ៗ​គួរ​កត់​ចំណាំ​ទុក មិនមានបញ្ហាចោទអីនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា ពិត​ណាស់​ស្ត្រី​ពពោះ បើ​កៀក​ដល់​ថ្ងៃ​សម្រាល​មែន​ទែន​ហើយ មាន​សញ្ញា​មួយ​ចំនួន​កើត​ឡើង ដូច​ជា​ពោះ​ធ្លាក់​ចុះ​ក្រោម​កាន់​តែ​ខ្លាំង មាន​ន័យ​ថា ក្បាល​កូន​បង្វិល​ចុះ​មក​ក្រោម ដើម្បី​ត្រៀម​លក្ខណៈ​សម្រាល។ ក្រៅ​ពី​សញ្ញា​ទាំង​នេះ នៅ​មាន​សញ្ញា​ផ្សេង​ទៀត ដូចជា ម៉ាក់ៗ​ឧស្សាហ៍​រមួល​ក្រពើ ពិបាក​គេង​កាន់​តែ​ខ្លាំង ឈឺ​ចុក​រួយ​ចង្កេះ ធ្ងន់​ត្រគាក នោម​កាន់​តែ​ញឹក ឯ​ស្បូន​ក៏​កន្ត្រាក់។

បញ្ហា​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ធ្វើ​ឲ្យ​ម៉ាក់ៗ​កាន់​តែ​ស្ត្រេស​ ធុញថប់​ខ្លាំង​ជាង​មុន តែ​ទោះ​យ៉ាង​ណាលោក​វេជ្ជបណ្ឌិត​ថា អំឡុង​ពេល​នេះ​ស្ត្រី​ពពោះ​ត្រូវ​ព្យាយាម​សម្រាក​ឲ្យ​បាន​ច្រើន បើ​អាច​ត្រូវ​សុំ​ច្បាប់​សម្រាក​ពី​ការងារ​មុន​កំណត់​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ក៏​ ២​សប្តាហ៍​ដែរ។ ការ​ឈប់​សម្រាក​ពី​ការងារ​មុន​នេះ ជា​ឱកាស​ដែរ​ម៉ាក់​មាន​ពេល​សម្រាក​ច្រើន សន្សំ​កម្លាំង ដើម្បី​សម្រាល​អាអូន​បាន​ដោយ​សុវត្ថិភាព។

ផ្ទុយ​ទៅ​វិញ បើ​ដល់​ថ្ងៃ​កំណត់​ត្រូវ​សម្រាល​​ហើយ តែ​ម៉ាក់ៗ​មិនមាន​សញ្ញា​អ្វីឲ្យ​ដឹង ឬ​គ្មាន​អ្វីប្រែប្រួល​នោះ​ទេ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ បើ​បណ្តោយ​ទុក​យូរ កូន​កាន់​តែ​ចាស់​ខែ​ទៅ មិន​ល្អ​នោះ​ទេ។

ដល់​ពេល​ឈឺ​ពោះ​សម្រាល​កូន អារម្មណ៍​ម៉ាក់ៗ​ព្រឺព្រួច ភ័យ​ព្រួយ ខ្លាចក្រែងមិនអាចទ្រាំនឹងការ​ឈឺចាប់​រយៈពេល​យូរ​បាន។ បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត ចាប់ ច័ន្ទធីតា អនុ​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម ការ​ឈឺ​ពោះ​​សម្រាល​កូន​ត្រូវ​ឆ្លង​កាត់ ៣​ ដំណាក់កាល​សំខាន់ៗ។

ដំណាក់​កាលទី១៖ ជាការ​កន្រ្តាក់​ស្បូន​ដែល​ធ្វើឲ្យ​មាត់​ស្បូន​បើក និង​ស្តើង​ក្នុង​ចន្លោះ​ពេល​ទៀង​ទាត់។
ដំណាក់​កាល​ទី២៖ ជាការ​ឈឺ​ពោះ​សម្រាល គឺ​ការ​ប្រឹង​បង្កើត​កូន​រហូត​ដល់​ក្បាល​អាអូន​ចេញ​មក​ក្រៅ ។
ដំណាក់​កាល​ទី៣៖ ជា​ការ​យក​សុក​ ឬ​ទម្លាក់​សុក​ចេញ។ ​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T