ជំងឺមហារីកស្បែក គឺជាការលូតលាស់ខុសធម្មតារបស់កោសិកាស្បែក ដែលតែងតែចម្រើនលូនលាស់ នៅលើស្បែកត្រង់កន្លែង ដែលត្រូវកាំរស្មីព្រះអាទិត្យច្រើន។

ជំងឺមហារីកស្បែក កើតមានលើមនុស្សគ្រប់រូប គ្រប់ពណ៌សម្បុល និងគ្រប់ជាតិសាសន៍ តែចំពោះអ្នកមានស្បែក.ស ដែលងាយនឹង ត្រូវកំដៅថ្ងៃដុតនោះ វាមានឱកាសកើតនូវជំងឺមហារីកច្រើនជាង អ្នកដែលមានស្បែកខ្មៅ។ ជំងឺមហារីកស្បែក គឺជាជំងឺមួយប្រភេទ ដែលទាក់ទងនឹងកោសិកាស្បែក ធ្វើឲ្យស្បែករបស់យើងខូច។ ដំបូងវាបានបំផ្លាញស្រទាប់ក្រៅរបស់ស្បែក ហើយនៅពេលដែល ស្បែករបស់យើង ទទួលនូវវិទ្យុសកម្ម កាំរស្មីអ៊ិលត្រាវីយូឡេ ហៅកាត់ថា VUR ពីព្រះអាទិត្យច្រើន វាធ្វើឲ្យស្បែករបស់យើង កាត់តែខួចខ្លាំង ដែលនេះជាមុខសញ្ញានៃ ជំងឺមហារីកស្បែក។

មានវិធីជាច្រើនដែលអាចឲ្យអ្នក ការពារស្បែករបស់ខ្លួនពី វិទ្យុសកម្ម UV ពីព្រះអាទិត្យបាន តែគួរចងចាំថា ជំងឺមហារីកស្បែក មានច្រើនសណ្ឋាន ហើយវាពិបាកនឹងឲ្យយើងដឹងណាស់ តែយើងអាចបង្ការជំងឺមហារីកស្បែកបាន នៅពេលដែលកើតដំណាក់ កាលដំបូង។

តើប្រិយមិត្តយល់យ៉ាងណា ជំងឺមហារីកស្បែក?

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]