តើសមាជិក BTS រូបណាដែលមានភាពរ៉ូមែនទិកជាងគេ បើគិតតាមតារានិករ?

//s9.kh1.co/7b/7b90aac20a26f573142ee06a5fab76d1b27b50af.jpeg
យុវវ័យ

 ១៥-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តោះមកមើលថាចំណាត់ថ្នាក់សមាជិក BTS រូបណាដែលមានភាពរ៉ូមែនទិកជាងគេ!

យល់ដឹង៖ BTS ជាក្រុមតារាចម្រៀងបុរស ដែលកំពុងតែល្បីល្បាញទាំងក្នុងប្រទេសកូរ៉េខាងត្បូង និងទូទាំងពិភពលោក ដែលមានសមាជិក៧ នាក់ គឺ RM Jin Suga J-Hope Jimin V និង Jungkook។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហ្វេនៗទាំងអស់ប្រាកដជាបានស្គាល់ នូវតារានិកររបស់សមាជិកនីមួយៗរួចមកហើយ ប៉ុន្តែមានដែលឆ្ងល់ទេថា តើសមាជិកម្នាក់ណា ដែលពូកែមានភាពរ៉ូមែនទិកជាងគេ។ 

ខាងក្រោមនេះ នឹងបង្ហាញអំពីលេខរៀង អ្នកដែលមានភាពរ៉ូមែនទិកជាងគេ របស់សមាជិក BTS ដោយផ្អែកលើតារានិកររបស់ពួកគេ ៖ 

១. Suga: តារានិករ Pisces ♓️ 

បើយោងតាមតម្រាតារានិករ Suga គឺស្ថិតនៅលេខរៀងទី Pisces ពិតជាមានមនោសញ្ចេតនាណាស់ ហើយពួកគេជាមនុស្សស្មោះត្រង់ណាស់។ ពួកគេជឿលើមនោសញ្ចេតនា ដូចក្នុងរឿងនិទាន ដែលតែងតែមានភាពស្មោះត្រង់ និងការបញ្ចប់ ដែលមានតែភាពរីករាយ។ ពួកគេតែងតែបង្ហាញនូវអារម្មណ៍ជ្រាលជ្រៅ ចំពោះដៃគូជានិច្ច។

Suga
Suga

២. Jimin: តារានិករ Libra ♎️ 

តារានិកររបស់ Jimin គឺ Libra ដែលជាតារានិករមួយស្ថិតក្នុងស្ថានភាព ទាមទារឱ្យមានស្នេហារ៉ូមែនទិច។ តារានិករនេះ គឺជាតំណាងឲ្យភាពស្មោះត្រង់ និងតុល្យភាព។ ភាពរ៉ូមែនទិច នៅក្នុងស្នេហារបស់ពួកគេ ត្រូវបានបង្ហាញនៅក្នុងការយកចិត្តទុកដាក់ ចំពោះដៃគូរបស់ពួកគេ។ ពួកគេចូលចិត្តមើលថែរក្សាដៃគូ និងតែងតែនាំមកនូវតុល្យភាព នៅក្នុងទំនាក់ទំនងស្នេហា។

Jimin
Jimin

៣. RM និង Jungkook: តារានិករ Virgo ♍️ 

បើយោងតាមតារានិកររបស់សមាជិកទាំងពីរនេះ Virgo ត្រូវបានគេស្គាល់ថា ជាមនុស្សដែលល្អឥតខ្ចោះ នៅក្នុងរឿងស្នេហា។ ពួកគេមិនអាចបង្ហាញកាយវិការមនោសញ្ចេតនាទេ ប៉ុន្តែសកម្មភាពរបស់ពួកគេ និយាយច្រើនអំពីវាយ៉ាងប្រាកដ។ ពួកគេចូលចិត្តអនុវត្តជាក់ស្ដែង និងព្យាយាមធ្វើអ្វីគ្រប់យ៉ាង ឱ្យល្អឥតខ្ចោះ។ ការខិតខំនេះធ្វើឱ្យពួកគេ ក្លាយតារានិករមួយដែលមានភាពរ៉ូមែនទិច មិនធម្មតា។

RM និង Jungkook
RM និង Jungkook

៤. V: តារានិករ Capricorn ♑️ 

យោងតាមតារានិកររបស់ V  Capricorn ពិតជាជាមនុស្សដែលមានមនោសញ្ចេតនា ស្មោះត្រង់ណាស់។ ពួកគេថែរក្សាគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ពួកគេបំផុត។ ពួកគេតែងតែមានអារម្មណ៍ជឿជាក់ លើដៃគូជានិច្ច ហើយក៏ខិតខំធ្វើយ៉ាងណា ឱ្យវាក្លាយជាទំនាក់ទំនងមួយដែលមានភាពស្ថិតស្ថេរល្អ។ រឿងទាំងនេះ ធ្វើឱ្យពួកគេក្លាយជាប្រភេទមនុស្ស មានមនោសញ្ចេតនាដ៏ស្មោះត្រង់។

V
V

៥. Jin: តារានិករ Sagittarius ♐️ 

Sagittarius ពួកគេមិនមែនជា ប្រភេទមនុស្សដែលមានលក្ខណៈបែបបុរាណនោះទេ។ ពួកគេប្រកាន់យកសេរីភាព សូម្បីតែនៅក្នុងទំនាក់ទំនងរបស់ពួកគេ។ ពួកគេចូលចិត្តផ្តល់ពេលវេលាផ្ទាល់ខ្លួន ដល់ដៃគូរបស់ពួកគេ ហើយក៏ចង់ស្វែងយល់ពីរឿងថ្មីៗ អំពីក្ដីស្រលាញ់នៃជីវិតរបស់ពួកគេផងដែរ។ ហើយការលេងសើច និងភាពសប្បាយរីករាយ គឺជាវិធីនៃការបង្ហាញ មនោសញ្ចេតនារបស់ពួកគេ។

Jin
Jin

៦. J-Hope: តារានិករ Aquarius ♒️ 

J-Hope ជាសមាជិកដែលនៅលេខរៀងក្រោយគេ ព្រោះមនុស្សដែលកើតក្នុងតារានិករ Aquarius នេះ ជាមនុស្សមិនចេះខ្វល់ខ្វាយច្រើន ហើយក៏មានភាពរ៉ូមែនទិច តិចជាងគេដែរ។ ពួកគេចូលចិត្តរីករាយជាមួយពេលវេលាទំនេរផ្ទាល់ខ្លួនរបស់ពួកគេ តែម្នាក់ឯង ហើយផ្តល់ឱ្យដៃគូរបស់ពួកគេ នូវកន្លែងទំនេរមួយចំនួនផងដែរ។ ពួកគេមិនចូលចិត្តគំនិតបែបប្រពៃណី នៃសេចក្តីស្រលាញ់ទេ។ ពួកគេចូលចិត្តធ្វើអ្វី ដែលខុសប្លែកពីគេ។

J-Hope
J-Hope

ប្រភព: Lifestyle 

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T