ស្ងាត់ៗ Haaland លួចទៅជប់លៀងជាមួយតារាឆ្នើម​របស់​ក្រុម​តោខៀវ ដែលបញ្ឆេះការសង្ស័យអំពីការផ្ទេរមក Man City

//s9.kh1.co/19/197bd3b39cc151c3996590137921ac4a72560a2d.jpg
កីទ្បា

 ១៥-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

​តារាឆ្នើមរបស់ក្លិប Manchester City គឺ Riyad Mahrez ត្រូវបានគេថតជាប់ក្នុងកម្មវិធីជប់លៀង​ជាមួយ​កីឡាករ Erling Haaland

អឺរ៉ុប៖ តារាឆ្នើមរបស់ក្លិប Manchester City គឺ Riyad Mahrez ត្រូវបានគេថតជាប់ក្នុងកម្មវិធីជប់លៀង​ជាមួយ​កីឡាករ Erling Haaland ខណៈដែលពាក្យចចាមអារាមជុំវិញអនាគតតារាឆ្នើមរបស់ Borussia Dortmund រូបនេះ​នៅតែបន្តកើនឡើង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Riyad Mahrez ក្នុងពិធីជប់លៀង
កីឡាករ Riyad Mahrez ក្នុងពិធីជប់លៀង

កីឡាករវ័យ ២០ ឆ្នាំបានរកគ្រាប់បាល់បាន ៥៧ គ្រាប់ក្នុង ៥៩ ប្រកួតសម្រាប់ក្រុម Dortmund ចាប់តាំងពីចូលរួម​ជាមួយពួកគេក្នុងទីផ្សារដោះដូរកីឡាករនៅខែមករាឆ្នាំ ២០២០ ពីក្រុម Red Bull Salzburg ។

កីឡាករ Riyad Mahrez
កីឡាករ Riyad Mahrez

ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មានការរំពឹងទុកបានកើនឡើងថាខ្សែប្រយុទ្ធរូបនេះ​អាចនឹងត្រូវចូលរួម​ជាមួយ Etihad នៅរដូវក្តៅនេះ ខណៈដែលក្រុម Man City ចង់បានរូបគេជំនួសកីឡាករ Sergio Aguero ។

កីឡាករ Riyad Mahrez
កីឡាករ Riyad Mahrez

Mahrez បានបន្ថែមកម្ដៅលើពាក្យចចាមអារាមទាំងនេះ បន្ទាប់ពីវីដេអូមួយបានបង្ហាញអ្នកទាំងពីរកំពុងរាំលេង​នៅ​ថ្ងៃ​ឈប់សម្រាកលើកោះ Mykonos ៕

James
James (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T