ខាត់ សុឃីម បង្ហាញពីអារម្មណ៍សោកសៅ ពេលដឹងថា អ្នកគ្រូរបាំ លោកយាយ អែម ធាម បានទទួលមរណភាព

//s9.kh1.co/d6/d65f531594939c1a10e97c70d892721cedd07c98.jpg
តារា & កម្សាន្ដ

 ១៥-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តារាជើងចាស់ ខាត់ សុឃីម បានបង្ហាញពីការគោរព និងជូនដំណើរចំពោះ មរណភាពរបស់ លោកយាយ អែម ធាយ ជាអ្នកគ្រូរបាំ ព្រះរាជទ្រព្យ។

ភ្នំពេញ៖ ក្រោយពីមរណភាពរបស់ លោកយាយ អែម ធាយ ជាអ្នកគ្រូរបាំ ព្រះរាជទ្រព្យ ធ្វើឲ្យ​មហាជន និងប្រជាជនខ្មែរជាច្រើន បានបង្ហាញការសោកស្តាយនូវការបាត់បង់រៀមច្បងផ្នែករបាំដ៏មានឥទ្ធិពលនេះ ជាពិសេសសិល្បៈការនីជើងចាស់ ខាត់ សុឃីម ក៏បានបង្ហាញពីអារម្មណ៍សោកសៅរបស់ខ្លួនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមគណនី របស់ ខាត់ សុឃីម បានសរសេរជាសំណេរមួយបង្ហាញពីការគោរព និងជូនដំណើរជាលើកចុងក្រោយដល់វិញ្ញាណក្ខន្ធ លោកយាយ អែម ធាយ យ៉ាងដូច្នេះថា៖

ពេលចៅបានដឹងដំណឹងនេះ ក្តុកក្តួលណាស់លោកយាយ ក្នុងនាមនាងខ្ញុំជាសិល្បៈការនីជំនាន់ក្រោយ សូមចូលរួមសោកស្តាយ ចំពោះការ បាត់បង់ លោកយាយ អែម ធាយ ជា អ្នកគ្រូរបាំ ព្រះរាជទ្រព្យ សូមលោកយាយធ្វើដំណើរ ទៅឋានសុខចុះ

 ខាត់ សុឃីម

ក្រោយពីបានឃើញដូច្នេះរួចមក មហាជនក៏បានបង្ហាញពីការគោរព និងអារម្មណ៍ក្តុកក្តួលនូវការបាត់បង់អ្នកគ្រូរបាំ អែម ធាយ ផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

 ខាត់ សុឃីម
 ខាត់ សុឃីម
 ខាត់ សុឃីម
 ខាត់ សុឃីម
រូបភាពកម្រងដែលលោក អែម ធាយ  (កាលនៅរស់)
រូបភាពកម្រងដែលលោក អែម ធាយ  (កាលនៅរស់)
ខាត់ សុឃីម
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T